en     km
en     km

តំណាង​រាស្ត្រ​​មាន​ទោស​​ករណី​​ព្រំដែន​​ថា​​លោក​​នឹង​​ត្រូវ​​បាន​​ដោះ​​លែង​​ តាម​​រយៈ​​ការ​​សម្រប​សម្រួល​​នយោបាយ​

Share

​ភ្នំពេញ​ ៖​ សាលាឧទ្ធរណ៍​សម្រេច​ទាត់​ចោល​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ អ៊ុំ​ សំ​អាន​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំខ្លួន​ពី​បទ​បង្ក​ការ​ ញុះញង់​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ ។​ មេធាវី​ការពារ​ក្តី​លោក​ អ៊ុំ​ សំ​អាន​ សម្តែង​ការ​ខកចិត្ត​ចំពោះ​ការ​សម្រេច​ របស់​ឧទ្ធរណ៍​ថា​ មិន​សម​ហេតុផល​ និង​ហៅ​ការ​ចាប់ខ្លួន​កូនក្តី​លោក​ថា​បាន​រំលោភ​ទៅ​និង​រដ្ឋធម្មនុញ្ញ​ ។​ តែ​បែប​នេះ​ក្ដី​សកម្មជន​ ព្រំដែន​រូប​នេះ​ សង្ឃឹមថា​លោក​នឹង​ត្រូវ​បាន​ ដោះ​លែង​ មាន​សេរីភាព​ តាម​រយៈ​ការ​សម្របសម្រួល​ នយោបាយ​ ។​ លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​នេះ​ ៖

 

Um-Saman17

ដោយ​ទឹកមុខ​ រឹង​មាំ​  ទោះបី​ដៃ​ជាប់​ខ្នោះ​ និង​ត្រូវ​គេ​ ឱ្យ​ស្លៀក​ពាក់អាវ​ពណ៌​ស្លា​ទុំ​ ជា​អាវ​អ្នកទោស​  លោក​អ៊ុំ​សំ​អាន​ នៅ​ចាត់​ទុក​រឿង​របស់​លោក​ ជា​បញ្ហា​នយោបាយ​ ដែល​លោក​ថា​លោក​អាច​នឹង​ត្រូវ​ដោះ​លែង​ ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ ។​ លោក​បាន​ឆ្លើយ​ ដូចនេះ​នៅ​ពេល​លោក​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ ចូល​រថយន្ត​ ត្រឡប់​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​វិញ​ បន្ទាប់​ពី​លោក​ចូល​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​ហើយ​ត្រូវ​បាន​បដិសេធ​ ។​

​លោក​ អ៊ុំ​ សំ​អាន​ ៖«​ តើ​ឯក​ត្តម​មាន​សង្ឃឹម​ទេ​ថា​ បើ​មានការ​សម្របសម្រួល​ផ្នែក​នយោបាយ​ ធ្វើ​ឲ្យ​ឯកឧត្តម​អាច​នៅ​ក្រៅ​ឃុំ​បាន​ទេ​?​  ខ្ញុំ​សង្ឃឹមថា​អ​ញ្ចឹ​ង​»​ ។​

​តែ​បែប​នេះ​ក្ដី​ លោក​បាន​ហៅ​ការ​ចាប់ខ្លួន​ គឺជា​ការ​រំលោភ​អ​ភ័​ឯកសិទ្ធិ​របស់​លោក​ត្រង់​មាត្រា​ ៨០​ នៃ​រដ្ឋធម្មនុញ្ញ​ ដែល​ធានា​ការពារ​តំណាងរាស្ត្រ​ ពី​ការ​ចាប់ចង​ណាមួយ​ ដែល​មិនមែន​ជា​បទឧក្រិដ្ឋ​ជាក់ស្តែង​ ។​​

​លោក​ អ៊ុំ​ សំ​អាន​ ៖​ «​អ្នកតំណាង​រាស្ត្រ​មាន​អភ័យឯកសិទ្ធិ​ ហើយ​សភា​បាន​អនុម័ត​ ៥០+១​ ដែល​បាន​រំលោភ​មាត្រ​៨០​ នៃ​រដ្ឋធម្មនុញ្ញ​»​។​ ប៉ុន​យ៉ាងណា​ក៏​ដោយ​ លោក​ ហ៊ុន​ សែន​ក៏​បាន​រំលោភ​ទៅ​លើ​មាត្រា​៨០​ នៃ​រដ្ឋធម្មនុញ្ញ​ដែរ​»​ ។​​

​កាលពី​ព្រឹក​មិ​ញ​នេះ​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​ អស់​រយៈពេល​ជិត​៣​ម៉ោង​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ខែឧសភា​ឆ្នាំ​២០១៦​នេះ​  បាន​សម្រេច​បដិសេធ​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ​ របស់​លោក​ អ៊ុំ​ សំ​អាន​ ក្រោម​ហេតុផល​ថា​ ការ​ស៊ើបអង្កេត​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​មិន​ទាន់​បញ្ចប់​នីតិវិធី​ និង​ខ្លាច​ លោក​ អ៊ុំ​ សំ​អាន​ បង្ក​ភាព​វឹកវរ​ក្នុង​សង្គម​ជាតិ​ ។​​

​ប៉ុន្តែ​ហេតុផល​នេះ​ លោក​ ជួង​ ជូ​ងី​ មេធាវី​ការពារ​ក្តី​លោក​  អ៊ុំ​ សំ​អាន​ បាន​ចាត់​ទុក​ថា​ ជា​ការ​បកស្រាយ​មួយ​ មិន​សម​ហេតុផល​  ។​ លោក​បន្ត​ថា​ កូនក្តី​របស់​លោក​ជា​តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ​ និង​ធានា​មិន​គេចវេស​ពី​នីតិវិធី​របស់​តុលាការ​ឡើយ​ ។​​

​លោក​ ជួង​ ជូ​ងី​ ថ្លែង​ថា​ «​សាលាឧទ្ធរណ៍​យល់​ឃើញ​ថា​គាត់​ជា​តំណាងរាស្ត្រ​អ​ញ្ចឹ​ង​ការ​ដោះ​លែង​គាត់​ គាត់​អាច​មាន​ឥទ្ធិពល​ជ្រួលច្របល់​ដល់​សង្គម​ ប៉ុន្តែ​ការ​សង្កេត​ឃើញ​ខ្ញុំ​កន្លង​មក​គាត់​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​កតាំង​២០១៥​មក​ម្ល៉េះ​ អ​ញ្ចឹ​ង​១​ឆ្នាំ​ មក​និង​ខ្ញុំ​អត់​មាន​ឃើញ​មាន​ភាព​ច្របូកច្របល់​នៅ​ក្នុង​សង្គម​ដែល​ចោទ​ឡើង​ចេញពី​ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​របស់​គាត់​ទេ​ ហើយ​ទី​២​ សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​យល់​ឃើញ​ថា​ ការ​ស៊ើបអង្កេត​មិន​ទាន់​ចប់​សប​គ្រប់​នៅឡើយ​ ដោះ​លែង​គាត់​ផល​លំបាក់​ក្នុង​ការ​ស៊ើបអង្កេត​ គាត់​អត់​រត់គេច​ខ្លួន​ទៅ​ណា​ទេ​ គាត់​ជា​សមាជិក​តំណាង​ គាត់​មិន​ងាយ​រត់​ចោល​តួ​នា​តី​តំណាង​របស់​គាត់​ទេ​ អ​ញ្ចឹ​ង​ហេតុផល​នេះ​គឺ​គ្រាន់​ជា​ឡេះ​ ប៉ុន្តែ​មិន​សម​ហេតុផល​ទេ​បាទ​»​ ។​​

​ជា​ការ​កត់សម្គាល់​ សវនាការ​ លោក​ អ៊ុំ​ សំ​អាន​ សុំ​នៅ​ក្រៅ​ឃុំ​នៅ​សាលាឧទ្ធរណ៍​ព្រឹក​មិ​ញ​នេះ​ គឺ​គ្មាន​វត្តមាន​តំណាងរាស្ត្រ​មក​ពី​គណបក្សប្រឆាំង​ ឬ​សង្គម​ស៊ី​វិល​កា​ពារ​សិទ្ធិ​មនុស្ស​ណា​ទៅ​ឃ្លាំមើល​ដំណើរការ​របស់​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​ឡើយ​ ប៉ុន្តែ​មាន​អ្នកគាំទ្រ​ប្រមាណ​១០​នាក់​ប៉ុណ្ណោះ​ ។​​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យឹ​ម​ សុវណ្ណ​ បាន​ហៅ​ការ​ចាប់ខ្លួន​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​នៅ​មាន​អភ័យឯកសិទ្ធិ​គឺ​ ជា​ទ​ង្វើ​ខុស​ទៅ​ច្បាប់​ និង​រដ្ឋធម្មនុញ្ញ​យ៉ាង​ពិតប្រាកដ​ ។​​

​លោក​ យឹ​ម​ សុវណ្ណ​ មាន​ប្រសាសន៍​ថា៖​«​គឺ​ច្បាស់​ណាស់​ការ​ឃាត់ខ្លួន​អ្នកតំណាង​រាស្ត្រ​ កន្លង​មក​ចាប់​សមាជិក​ព្រឹទ្ធសភា​គឺជា​ ទ​ង្វើ​ខុសច្បាប់​ ខុស​រដ្ឋធម្មនុញ្ញ​គឺ​ចាប់ខ្លួន​អ្នកតំណាង​រាស្ត្រ​កំពុង​មាន​អភ័យឯកសិទ្ធិ​ សូ​ម្បី​តែ​អគ្គលេខាធិការ​រដ្ឋសភា​ក៏​បាន​បញ្ជាក់​ថា​មាន​អភ័យឯកសិទ្ធិ​ ប៉ុន្តែ​ចាប់​គេ​ដាក់គុក​ គ្រាន់តែ​ពាក្យ​ថា​មាន​អភ័យឯកសិទ្ធិ​មួយ​និង​ចាប់​ដាក់​ទៅ​ពន្ធនាគារ​វា​ខុស​បាត់​ទៅ​ហើយ​»​ ។​​

​ទោះបី​យ៉ាងនេះ​ក្តី​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាត់​ទុក​ថា​ ករណី​ លោក​ អ៊ុំ​ សំ​អាន​ តំណាងរាស្ត្រ​នៃ​គណបក្សជំទាស់​ បាន​បង្ហោះ​ផែនទី​ក្លែងក្លាយ​ នឹង​ករណី​សន្ធិសញ្ញា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​តាំង​ ឆ្នាំ​ ២០១៥​ថា​ ជា​បទល្មើស​ជាក់ស្តែង​ ត្រូវ​ចាប់ខ្លួន​ដោយ​មិនបាច់​ដក​អភ័យឯកសិទ្ធិ​ជា​មុន​ឡើយ​ ។​​

​បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ លោក​ ជួង​ ជូ​ងី​ មេធាវី​ការពារ​ក្តី​លោក​ អ៊ុំ​ សំ​អាន​ គ្រោង​ដាក់​លិខិតស្នើ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត​ ដើម្បី​ប្តឹង​សារទុក្ខ​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍​ ។​​​​

​លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​១០​មេ​សា​ នៅ​ខេត្តសៀមរាប​ គឺ​ភ្លាមៗ​បន្ទាប់​ពី​លោក​បាន​ចុះ​ពីលើ​យន្តហោះ​មក​ពី​សហរដ្ឋអាមេរិក​ ។​ លោក​ត្រូវ​បាន​ចោទ​ដោយ​អាជ្ញាធរ​រដ្ឋ​កម្ពុជា​ ពី​បទ​ក្លែង​ឯកសារ​ដែល​លោក​បាន​បង្ហោះ​ផែនទី​កម្ពុជា​ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ដោយ​ចោទ​រដ្ឋាភិបាល​ថា​ ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ក្នុង​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ ។​ ករណី​នេះ​នាំ​ឱ្យ​រដ្ឋាភិបាល​ចោទ​លោក​មួយ​ករណី​ទៀត​ បី​បទ​ញុះញង់​ឱ្យ​មានការ​រើស​អើ​ស​ ។​​

​ករណី​របស់​លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​អ្នក​ច្បាប់​មួយ​ចំនួន​អះអាង​ថា​ អាជ្ញាធរ​បាន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​មាត្រា​៨០​ ដែល​ការពារ​តំណាងរាស្ត្រ​ឱ្យ​រួច​ផុត​ពី​ការ​ចាប់ចង​ និង​ចោទប្រកាន់​ ។​ ជាមួយ​គ្នា​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ចាប់ខ្លួន​តំណាងរាស្ត្រ​ ដោយ​មិន​ទាន់​បាន​ដក​អភ័យឯកសិទ្ធិ​នៅឡើយ​នេះ​ ។​​

​ករណី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នេះ​ សមាជិក​ព្រឹទ្ធសភា​ម្នាក់​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ គឺ​លោក​ ហុង​ សុខ​ហួរ​ ក៏​ត្រូវ​បាន​ចាប់ខ្លួន​ និង​ ចោទប្រកាន់​ដូច​លោក​ អ៊ុំ​ សំ​អាន​នេះ​ដែរ​ ៕

Share

ព័ត៌មានទាក់ទង

Image