en     km
en     km

ប្រធានាធិបតី​ថ្មី​ហ្វី​លី​ពី​ន​ ស្វាគមន៍​មេ​ចលនា​កុ​ម្មុ​យ​និ​ស្ត​ បើ​ចង់​វិល​មក​ជួបជុំ​គ្រួសារ​វិញ

Share

​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ហ្វី​លី​ពី​ន​ លោក​ Rodrigo​ Duterte​ បាន​ប្រកាស​ស្វាគមន៍​ មេដឹកនាំ​ ចលនា​កុ​ម្មុ​យ​និ​ស្ត​ ម្នាក់​គឺ​លោក​ Jose​ Maria​ Sison​ ដែល​លោក​ប្រាថ្នា​មក​ជួបជុំ​គ្រួសារ​ គាត់​វិញ​ ។​

philippines-Jose-Maria-Sison
ពីខាងឆ្វេងដៃគឺ លោក​ Jose​ Maria​ Sison​។ រូបភាពពី ៖ AFP

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​  មេដឹកនាំ​ ចលនា​កុ​ម្មុ​យ​និ​ស្ត​រូប​នេះ​ បាន​ បង្ហាញ​សេចក្ដី​ប្រាថ្នា​របស់​លោក​មក​ស្រុក​កំណើត​វិញ​ ធ្វើ​ឡើង​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​លោក​ កាលពី​ស​ប្ដា​ហ៍​មុន​ ។​ ក្នុង​នោះ​លោក​សម្ដែង​សេចក្ដី​សង្ឃឹម​ ថា​នឹង​បាន​មក​ ជួបជុំ​គ្រួសារ​ បន្ទាប់​ពី​លោក​ Rodrigo​ Duterte​  បាន​ឈ្នះ​ឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​ ។​​


​បច្ចុប្បន្ន​លោក​Jose​ Maria​ Sison​ រស់នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​ហូ​ឡង់​ ។​ លោក​បាន​ទៅ​នៅ​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​ មួយ​នេះ​តាំងពី​ឆ្នាំ​ ១៩៨៧​ ។​​

​ប្រធានាធិបតី​ ទើប​ជាប់​ឆ្នោត​លោក​ Rodrigo​ Duterte​ បាន​និយាយ​ថា​ ការ​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ របស់​លោក​Jose​ Maria​ Sison​ នឹង​នាំ​ឱ្យ​មាន​សារៈសំខាន់​ នៃ​ការ​បញ្ចប់​អំពើ​ឧទ្ទាម​ ៕​
ប្រភព​:CNA

Share

Image
Image
Image