ប្រធានាធិបតីថ្មីនៃប្រទេសហ្វីលីពីន លោក Rodrigo Duterte បានប្រកាសស្វាគមន៍ មេដឹកនាំ ចលនាកុម្មុយនិស្ត ម្នាក់គឺលោក Jose Maria Sison ដែលលោកប្រាថ្នាមកជួបជុំគ្រួសារ គាត់វិញ ។
តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia មេដឹកនាំ ចលនាកុម្មុយនិស្តរូបនេះ បាន បង្ហាញសេចក្ដីប្រាថ្នារបស់លោកមកស្រុកកំណើតវិញ ធ្វើឡើងនៅលើទំព័រហ្វេសប៊ុក របស់លោក កាលពីសប្ដាហ៍មុន ។ ក្នុងនោះលោកសម្ដែងសេចក្ដីសង្ឃឹម ថានឹងបានមក ជួបជុំគ្រួសារ បន្ទាប់ពីលោក Rodrigo Duterte បានឈ្នះឆ្នោតធ្វើជាប្រធានាធិបតី ។
បច្ចុប្បន្នលោកJose Maria Sison រស់នៅនិរទេសខ្លួននៅប្រទេសហូឡង់ ។ លោកបានទៅនៅប្រទេសក្នុងទ្វីបអឺរ៉ុប មួយនេះតាំងពីឆ្នាំ ១៩៨៧ ។
ប្រធានាធិបតី ទើបជាប់ឆ្នោតលោក Rodrigo Duterte បាននិយាយថា ការវិលត្រឡប់មកប្រទេសកំណើតវិញ របស់លោកJose Maria Sison នឹងនាំឱ្យមានសារៈសំខាន់ នៃការបញ្ចប់អំពើឧទ្ទាម ៕
ប្រភព:CNA