en     km
en     km

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ទទូច​ឱ្យ​មន្ត្រី​ថ្នាក់​ក្រោម​ ជួយ​បង្កើន​យុត្តិធម៌​សង្គម​ទើប​គ្មាន​បដិវត្តន៍​ពណ៌​

Share

​ភ្នំពេញ​៖​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ទទូច​ឱ្យ​មន្ត្រី​ទាំងអស់​បង្កើន​យុត្តិធម៌​សង្គម​ ដើម្បី​ឱ្យ​ពលរដ្ឋ​ទទួលយក​បាន​ ទើប​គ្មាន​បដិវត្តន៍​ពណ៌​។​ ការ​ថ្លែង​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៧១​ នៃ​ថ្ងៃកំណើត​នគរបាល​ជាតិ​កម្ពុជា​ នា​ទីស្តីការ​ក្រសួងមហាផ្ទៃ​ នៅ​ថ្ងៃ​ចន្ទ​ទី ​១៦​ ឧសភា​នេះ​។​

Sor-KENG-WMC
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧១ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ខែឧសភា ឆ្នាំ ១៩៤៥-១៦ ខែឧសភា ឆ្នាំ ២០១៦

​ការ​ថ្លែង​ពី​បដិវត្តន៍​ពណ៌​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ​ ធ្វើ​ឡើងជា​ការ​ឆ្លើយ​ថ្មី​ទៀត​ ចំពោះ​សកម្មជន​ដីធ្លី​មួយ​ចំនួន​ បាន​ស្លៀកពាក់​ខ្មៅ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​មន្ត្រី​អា​ដ​ហុ​ក​ ០៤​ នាក់​ និង​សង្គម​ស៊ី​វិល​ម្នាក់​ដែល​ត្រូវ​បាន​ឃុំខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ស៊ូ​ក​ប៉ាន់​សាក្សី​ករណី​កញ្ញា​ ស្រី​មុំ​ ។​

​សម្តេច​ ស​ ខេ​ង​ បាន​បញ្ជាក់​ថា​ ៖​ «​បដិវត្តន៍​ពណ៌​ ឬ​ បដិវត្តន៍​ប្រជាជន​អាច​នឹង​កើត​មាន​នោះ​ គឺ​ដោយសារ​មាន​ភាព​អសកម្ម​របស់​សមត្ថកិច្ច​ ។​ បើ​ការ​គ្រប់គ្រង​ការ​ដឹកនាំ​របស់​សមត្ថកិច្ច​ មិន​បាន​ល្អ​ទេ​ វា​នឹង​ធ្វើ​ឱ្យ​មាន​បដិវត្ត​ពណ៌​ហើយ​បើ​ធ្វើ​ល្អ​គឺ​គ្មាន​អ្វី​កើតឡើង​ទេ​»​។​

​សម្តេច​រដ្ឋមន្ត្រី​មហាផ្ទៃ​ក៏​បាន​ជំរុញ​ឱ្យ​មន្ត្រី​សមត្ថកិច្ច​ ទទួលយក​ការ​ទិតៀន​ទាំងឡាយ​ណា​ ដែល​មាន​ភាព​ត្រឹមត្រូវ​និង​សម​ហេតុផល​ ។​

​ក្រុម​អ្នកវិភាគ​ដែល​វិទ្យុ​ស្ត្រី​សុំ​ការ​ពន្យល់​អំពី​បដិវត្តន៍​កើតឡើង​ដោយសារ​អ្វី​ ។​ ក្រុម​អ្នកវិភាគ​និយាយ​ថា​ បដិវត្ត​ន៍​​ឬ​បដិវត្តន៍​ប្រជាជន​ កើតឡើង​នៅ​កាលៈទេសៈ​ណា​ដែល​ពួក​គេ​ មិន​ទទួលយក​អំពើ​អ្វីមួយ​ពី​ការ​ដឹកនាំ​ ឬ​ពួក​គេ​គិត​ថា​ គឺជា​អំពើ​អយុត្តិធម៌​ហួសហេតុ​ ឬ​មួយ​សង្គម​មួយ​មាន​តែ​ការ​ជិះជាន់​គាបសង្កត់​អ្នក​ទន់ខ្សោយ​ ៕​

Share

ព័ត៌មានទាក់ទង

Image