en     km
en     km

បក្សសង្គ្រោះជាតិពិនិត្យ​ទីតាំង​ថ្មីដើម្បីសាងសង់​អង់​តែ​ន​ «ទូរទស្សន៍​ព្រះអាទិត្យ»

Share

​ភ្នំពេញ​៖​ គណបក្ស​សង្គ្រោះ​ជាតិ​ពិនិត្យ​ទីតាំង​ថ្មី​សម្រាប់​សាងសង​អង់​តែ​ន​ «​ទូរទស្សន៍​ព្រះអាទិត្យ​»​ ខណៈ​ទីតាំង​ចាស់​មិន​ទទួល​បានការ​អនុញ្ញាត​ ដោយ​អាជ្ញាធរ​អះអាង​ថា​ប៉ះពាល់​ការ​រស់នៅ​របស់​ពលរដ្ឋ​។​

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ បាន​ស​សេរ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការណ៍​លោក​ នៅ​ថ្ងៃ​ទី​ ១៦​ ខែឧសភា​ នេះ​ថា​ លោក​និង​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ យ៉ែ​ម​ បុញ្ញឫទ្ធិ​ បាន​ត្រួតពិនិត្យ​មើល​ទីតាំង​ថ្មី​សម្រាប់​សាងសង់​ទូរទស្សន៍​ព្រះអាទិត្យ​ ប៉ុន្តែ​លោក​ពុំ​ទាន់​បាន​បញ្ជាក់​នៅ​ទីតាំង​ណា​នៅឡើយ​ទេ​។​

លោក​ អេ​ង​ ឆៃ​អ៊ា​ង​ បាន​បញ្ជាក់​ថា​ ការ​ជ្រើសរើស​ទីតាំង​ថ្មី​នេះ​ ដោយសារ​ទីតាំង​ចាស់​ត្រូវ​អាជ្ញាធរ​ខេត្តកណ្តាល​មិន​អនុញ្ញាត​ឲ្យ​សាងសង់​ដោយ​លើក​ហេតុផល​ថា​មានការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​។​

​តាម​គ្រោង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ នឹង​ចាប់ផ្ដើម​ដំណើរការ​ទូរទស្សន៍​ព្រះអាទិត្យ​ នៅ​ដើមឆ្នាំ​២០១៦​ បន្ទាប់​​ពី​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​។​ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​ពន្យារពេល​រហូត​មក​ដល់​ពេល​នេះ​ ហើយ​គម្រោង​បង្កើត​ស្ថានីយទូរទស្សន៍​នេះ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ ៣​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ថវិកា​ពី​ការ​បរិច្ចាគ​ របស់​សាធារណជន​ចំនួន​ប្រមាណ​ ៧០​ ម៉ឺន​ដុល្លារ​ អា​មេ​រិ​ក​។​

Sam-Rangsy-Hun-Sen-Coversation-WMC
លោក សម រង្ស៊ី និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្ទនាជាមួយគ្នាក្នុងពេលកន្លងទៅ / រូបតំណាង

​សូម​រំលឹក​ថា​ដំណើរការ​សាងសង់​ទូរទស្សន៍​ព្រះអាទិត្យ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​ធំ​ពីរ​ មាន​អាសនៈ​នៅ​សភា​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​បញ្ជ​ប់​ជម្លោះ​នយោបាយ​កាលពី​ថ្ងៃ​ទី​ ២២​ ក​ក្ដ​ដា​ ២០១៤​ កាលនោះ​សម្ដេច​ ហ៊ុន​ សែន​ និង​ លោក​ សម​ រ​ង្ស៊ី​ ជា​អធិបតី​នៃ​ពិធី​នេះ​៕​

Share

Image
Image
Image