en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ៖​ ឱ្យ​ពលរដ្ឋ​ត្រូវ​រាយការណ៍​ពី​មន្ត្រី​ធ្វើ​ឱ្យ​យឹត​យ៉ាវ​ការងារ​អត្ត​ស​ញ្ញា​ណ​ប័ណ្ណ​

Share

​ភ្នំពេញ​៖​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ លើកទឹកចិត្ត​ពលរដ្ឋ​ឱ្យ​រាយការណ៍​ប្រាប់​សម្ដេច​បើសិនជា​មា​ន​​មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​​មាន​​ភា​ព​អសកម្ម​ នៅ​ក្នុង​ដំណើរការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ខណៈ​សម្ដេច​ទទូច​ឱ្យ​អ្នកជំនាញ​ព​ន្លឿ​ន​ការងារ​នេះ​បន្ថែម​ទៀត​។​

Hun-Sen-Priminister-of-Cambodia
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា

​លើ​បណ្តាញ​សង្គម​ Facebook​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៦​ ខែឧសភា​ ឆ្នាំ​ ២០១៦​ នេះ​ សម្តេច​ ហ៊ុន​ សែន​ បាន​សរសេរ​ថា​៖​ «​អត្តស​ញ្ញា​ណ​ប័ណ្ណ​​សញ្ជាតិ​ខ្មែរ​ គឺ​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​មាន​គ្រប់ៗ​គ្នា​ ដើម្បី​សម្គាល់​ខ្លួន​ផង​ និង​សម្រាប់​ចូ​ល​រួម​​បោះ​ឆ្នោត​ផង​។​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មាន​ប្រសា​ស​ន៍​បញ្ជាក់​ជា​ច្រើន​លើក​មក​ហើយ​ថា​ សេវា​តំរូវការ​ចាំបាច់​ដូច​ជា​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ គឺ​ត្រូវធ្វើ​ឱ្យ​បាន​ឆាប់​ជូន​ប្រជាពលរដ្ឋ​។​ ដូច្នេះ​ប្រសិនបើ​បងប្អូន​មាន​បញ្ហា​នៅ​មិន​ទាន់​បាន​ទទួល​អត្តសញ្ញាណប័ណ្ណ​ថ្មី​ទេ​ គឺ​ពេល​នេះ​ក្រុមការងារ​ «​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​»​ នឹង​ដោះស្រាយ​ជូន​បងប្អូន​ទូ​ទាំង​ប្រទេស»​។​

​សម្តេច​នាយក​រដ្ឋមន្ត្រី​ សរសេរ​បន្ត​ថា​ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​រិះគន់​មន្ត្រី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ ដោយ​បាន​លើក​ឡើង​ថា​ រយៈពេល​នៃ​ការ​ធ្វើ​អត្ត​សញ្ញា​ណ​ប័ណ្ណ​​គឺ​មា​ន​រ​យៈពេល​​យូរ​ អ្នកខ្លះ​រ​ហូត​ដ​ល់​ជាង​មួយ​ឆ្នាំ​ក៏​មាន​ ហើយ​មិន​ទាន់​បាន​ទទួល​អត្ត​ស​ញ្ញា​ណ​ប័ណ្ណ​នៅឡើយ​។​

ជាមួយ​គ្នា​នេះ​ សម្ដេច​ទទូច​ដល់​មន្ត្រី​សមត្ថកិច្ច​ជំនាញ​ ខិតខំ​ធ្វើ​ឱ្យ​សកម្ម​កាន់តែ​ខ្លាំង​នូវ​ការ​ងារ​ធ្វើ​អត្ត​ស​ញ្ញា ណប័ណ្ណ​ ព្រោះ​សម្ដេច​ថា​ អត្តសញ្ញាណប័ណ្ណ​មាន​សារៈសំខាន់​ ក្នុង​ការងារ​ផ្សេងៗ​ និង​កិច្ចការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ។​

​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ចុះបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ ដោយ​តម្រូវ​ឱ្យ​ពលរដ្ឋ​ត្រូវ​មាន​អត្ត​ញ្ញាណ​ប័ណ្ណ​ ទើប​មន្ត្រី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​អនុញ្ញាត​ចុះ​ឈ្មោះ​ឱ្យ​៕​

Share

Image
Image
Image