en     km
en     km

បាតុភូត​រន្ទះ​បាន​បាញ់​សម្លាប់​មនុស្ស​ជាង​ ៥០ នាក់​​រយៈពេល​ពីរ​ថ្ងៃ​នៅ​បង់​ក្លា​ដេ​ស​

Share

បង់​ក្លា​ដេ​ស៖ ​ប៉ូ​លី​សបង់​ក្លា​ដេ​ស​និយាយ​ថា​ មនុស្ស​ជាង​ ៥០​ នាក់​បាន​ស្លាប់​ដោយសារ​បាតុភូត​រន្ទះ​ នៅ​រយៈពេល​ ០២​ថ្ងៃ​​​​ ​នាំ​ឱ្យ​ចំនួន​ជន​រង​គ្រោះ​ស្លាប់​ករណី​ធម្មជាតិ​បែប​នេះ​កើនឡើង​ជាង​ ១៤០ ​នាក់​ ចាប់​តាំង​ពី​​ខែ​មីនា​មក​។

Dicovery-Sudan-50-WMC
ភ្លៀងធ្លាក់ពីរថ្ងៃជាប់គ្នានៅបង់​ក្លា​ដេ​ស ធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរតាមដងផ្លូវ

​ពួក​មន្ត្រី​ប៉ូលិស​បន្ត​ថា​  ជន​រង​គ្រោះ​ភាគច្រើន​គឺជាកសិករ​  ហើយ​ពួក​គាត់​ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​នៅ​ពេល​កំពុង​ ធ្វើ​ការងារ​ក្នុង​ស្រែ​។​ ប្រទេស​បង់​ក្លា​ដេ​ស​ តែង​រង​ការ​វាយប្រហារ​ដោយ​បាតុភូត​រន្ទះ​យ៉ាង​ខ្លាំង​នៅ​រយៈពេល​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។​ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​មាន​ស្ថានភាព​អាក្រក់​កាន់តែ​ខ្លាំង​ ។​

​ប៉ុន្តែ​បើ​តាម​ប្រភព​របស់​ប៉ូ​លិ​ស​ដដែល​នេះ​  ក្នុង​ចំណោម​អ្នកស្លាប់ជាង ​៥០​ នាក់​នេះ​គឺ​យុវជន​ ០២​ ត្រូវ​បានរ​ន្ទៈ​បាញ់​សម្លាប់​ ខណៈ​ពួក​គេ​លេង​បាល់ទាត់​និង​ក្មេង​ប្រុស​ម្នាក់​ស្លាប់​នៅ​ពេល​កំពុង​ដើរ​រើស​ផ្លែស្វាយ​ក្នុង​ចំការ​ស្វាយ​។​ កាលពី​ឆ្នាំ​ ២០១៥​ មនុស្ស​ ៥១ ​ស្លាប់​ដោយសារ​បាតុភូត​ដូចនេះ​៕​

ប្រភព​:​ BBC​

Share

Image
Image
Image