បង់ក្លាដេស៖ ប៉ូលីសបង់ក្លាដេសនិយាយថា មនុស្សជាង ៥០ នាក់បានស្លាប់ដោយសារបាតុភូតរន្ទះ នៅរយៈពេល ០២ថ្ងៃ នាំឱ្យចំនួនជនរងគ្រោះស្លាប់ករណីធម្មជាតិបែបនេះកើនឡើងជាង ១៤០ នាក់ ចាប់តាំងពីខែមីនាមក។
ពួកមន្ត្រីប៉ូលិសបន្តថា ជនរងគ្រោះភាគច្រើនគឺជាកសិករ ហើយពួកគាត់ត្រូវបានរន្ទះបាញ់ស្លាប់នៅពេលកំពុង ធ្វើការងារក្នុងស្រែ។ ប្រទេសបង់ក្លាដេស តែងរងការវាយប្រហារដោយបាតុភូតរន្ទះយ៉ាងខ្លាំងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ប៉ុន្តែនៅឆ្នាំនេះមានស្ថានភាពអាក្រក់កាន់តែខ្លាំង ។
ប៉ុន្តែបើតាមប្រភពរបស់ប៉ូលិសដដែលនេះ ក្នុងចំណោមអ្នកស្លាប់ជាង ៥០ នាក់នេះគឺយុវជន ០២ ត្រូវបានរន្ទៈបាញ់សម្លាប់ ខណៈពួកគេលេងបាល់ទាត់និងក្មេងប្រុសម្នាក់ស្លាប់នៅពេលកំពុងដើររើសផ្លែស្វាយក្នុងចំការស្វាយ។ កាលពីឆ្នាំ ២០១៥ មនុស្ស ៥១ ស្លាប់ដោយសារបាតុភូតដូចនេះ៕
ប្រភព: BBC