en     km
en     km

សម្ដេច ​ហ៊ុន​ សែន​ គោរព​លា​ជនរួមជាតិ​មួយ​រយៈ​ខ្លី​ដើម្បី​ទៅ​ប្រទេស​រុ​ស្ស៊ី​ថ្ងៃនេះ​

Share

​ភ្នំពេញ​៖​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ក​ម្ព​ជា​បាន​ប្រកាស​គោរព​ជនរួមជាតិ​មួយ​រយៈ​ខ្លី​ ចាប់​ពី​​ថ្ងៃ​ទី​ ១៦​ ឧសភា​ ដែល​លោក​ត្រូវ​ទៅ​កាន​ប្រទេសរ​ស្ស៊ី​ ក្នុង​ដំណើរ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​រុ​ស្ស៊ី​។​ ​តាម​​​​ប្រភព​ព័ត៌មាន​ សម្ដេច​ ហ៊ុន​ សែន​ និង​ប្រតិភូ​កម្ពុជា​ត្រូវ​ទៅ​កាន់​ ក្រុង​ម៉ូ​ស្គូ​ នៅ​យប់​ថ្ងៃ​ទី​ ១៦​ ឧស​ភា​ នៅ​ម៉ោង​ ៩​ និង​ ៣០​ នាទី​។​  

HUN-SEN--PAGE

​សម្តេច​ ហ៊ុន​ សែន​ បាន​សរសេរ​នៅ​លើ​ Facebook​ ថា​ ៖​ «​ម៉ោង​ ៩​ :​ ៣០​នាទី​យប់​នេះ​ ខ្ញុំ​និង​គណៈប្រតិភូ​ជាន់​ខ្ព​ស់​​​កម្ពុជា​ នឹង​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះទៅ​កាន់​ទីក្រុង​មូ​ស្គូ​ រដ្ឋធានី​នៃ​សហ​ព​ន្ធ័​រុ​ស្ស៊ី​។​ នេះ​ជា​ដំណើរ​ទ​ស្ស​​នកិច្ច​ដើម្បី​ពង្រឹង​ចំណងទាក់ទង​ រវាង​ប្រទេស​ទាំង​ពីរ​ផង​ និង​ចូលរួម​ប្រជុំ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​ ២០​ ឆ្នាំ​នៃ​​ទំ​នា​ក់​ទំនង​រវាង​អាស៊ាន​និង​រុ​ស្ស៊ី​ផង​។​ សូម​គោរព​លា​​បង​ប្អូន​​ជនរួមជា​តិ​មួ​យ​រយៈ​​ពេល​​ខ្លី​​ដើម្បី​បំពេញ​បេស​ក​កម្ម​ខា​ង​​ការ​ទូត​​ដែ​ល​ជា​​ផលប្រ​យោជន៍​​របស់​​ជាតិ​​យើង​»​។​

​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ សម្តេច​នាយក​រដ្ឋមន្ត្រី​នឹង​ចាប់ផ្តើម​ចូលរួម​កិច្ច​ប្រជុំ​​កំពូល​រំលឹក​ខួប​អាស៊ាន​-​រុ​ស្ស៊ី​ នៅ​ទីក្រុង​ម៉ូ​ស្គូ​និង​ទីក្រុង​សូ​ឈី​ ពី​ថ្ងៃ​ទី​ ១៧​ ដល់​ថ្ងៃ​ទី​ ២១​ ខែឧសភា​ ឆ្នាំ​ ២០១៦​​។​

​ក្រសួងការបរទេស​កម្ពុជា​ បញ្ជាក់​ថា​ នៅ​ពេល​ទស្សនកិច្ច​នេះ​ សម្តេច​ ហ៊ុន​ សែន​ នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​​ប្រធានា​ធិប​តី​​រុ​ស្ស៊ី​ វ្លា​ឌី​មៀរ​ ពូ​ទី​ន​ និង​ជួប​ច​រ​ចា​ទ្វេ​ភា​គី​ជា​មួយ​​នាយ​ក​រដ្ឋមន្ត្រី​រប​ស់​ប្រទេស​​នេះ​ផ​ង​ដែរ​។​

​ទន្ទឹម​នឹង​នោះ​មាន​ឯកសារ​សំខាន់ៗ​មួយ​ចំនួន​ នឹង​ត្រូវ​ចុះហត្ថលេខា​ ដើម្បី​ពង្រឹង​និង​ពង្រីក​នូវ​កិច្ច​សហប្រតិ​បត្តិ​​ការ​​រវាង​កម្ពុជា​និង​រុ​ស្ស៊ី​។​ គណៈប្រតិភូ​អមដំណើរ​សម្ដេច​នាយក​រដ្ឋមន្ត្រី​មាន​ លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ និង​លោក​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​សមាជិក​រាជរដ្ឋាភិបាល​កម្ពុជា​ដទៃ​ទៀត​។​

​សម្ដេច​នាយ​កក​រដ្ឋមន្ត្រី​បញ្ជាក់​លើ​ Facebook​ ថា​៖​ «​ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ដើម្បី​ពង្រឹង​ចំណងទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ​ផង​ និង​ចូលរួម​ប្រជុំ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​ ២០​ ឆ្នាំ​នៃ​ទំនាក់ទំនង​រវាង​អាស៊ាន​និង​រុ​ស្ស៊ី​ផង​»​។​

​កម្ពុជា​និង​រុ​ស្ស៊ី​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​នឹង​គ្នា​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​ ។​ ប្រទេស​មហាអំណាច​នេះ​ បាន​ផ្ដល់​សមិទ្ធផល​មួយ​ចំនូ​ន​នៅ​កម្ពុជា​ដូច​ជា​មន្ទីរពេទ្យ​រុ​ស្ស៊ី​ជាដើម​ ។​ ស្ថានទូត​ប្រទេស​នេះ​មាន​ទំហំ​ធំ​មួយ​ដែរ​បើ​ប្រៀបធៀប​ជាមួយ​ស្ថានទូត​អា​មេ​រិ​ក​ និង​ស្ថានទូត​ចិន​ នៅ​រាជធានី​ភ្នំពេញ​៕​

Share

Image
Image
Image