en     km
en     km

ប្រធានាធិបតី​ជាប់​ឆ្នោត​នៃ​ប្រទេស​ហ្វី​លី​ពី​ន​សន្យា​យក​វិមាន​ប្រ​ធានា​ធិ​តី​ធ្វើ​ជា​មន្ទីរពេទ្យ​

Share

ប្រធានាធិបតី​ថ្មី​ទើប​ជាប់​ឆ្នោត​នៃ​ប្រទេស​ហ្វី​លី​ពី​ន​ លោក​ Rodrigo​ Duterte​ សន្យា​នឹង​ផ្ទេរ​វិមាន​ប្រធានាធិបតី​ដែល​លោក​ចូល​កាន់កាប់​ឆាប់ៗ​នេះ​ ឱ្យ​ក្លាយជា​ មន្ទីរពេទ្យ​ដើម្បី​បំរើសេវា​សាធារណជន​ទូទៅ​ ។​

Philiphin-WMC
​វិមាន​ប្រធានាធិបតី​ហ្វី​លី​ពី​ន​នៅ​ក្រុង​ម៉ានីល​ Malacañan លោក Rodrigo Duterte សន្យានឹងផ្ទេរជាមន្ទីរពេទ្យដើម្បី បំរើសេវាសាធារណជនទូទៅ ។

តាម​ប្រភព​ព័ត៌មាន​ BBC​ លោក​ Rodrigo​ Duterte​ បាន​សន្យា​ដូចនេះ​ នៅ​ក្នុង​ពិធី​មួយ​នៅ​ក្រុង​ម៉ានីល​កាលពី​ថ្ងៃអាទិត្យ​ទី​ ១៥​ ឧសភា​ គឺ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​លោក​ទទួល​ជ័យជម្នះ​ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី​ ០៩​ ឧសភា​ ហើយ​នៅ​ខណៈ​នេះ​ លោក​ត្រូវ​រៀបចំ​ខ្លួន​ដើម្បី​ចូល​ទៅ​កាន់​វិមាន​ប្រធានាធិបតី​ ដែល​លោក​សន្យា​យក​ទីនោះ​ធ្វើ​ជា​មន្ទីរពេទ្យ​ ។​

​វិមាន​ប្រធានាធិបតី​ គឺជា​ស្នាក់​ការ​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​របស់​ប្រមុខរដ្ឋ​នៃ​ប្រទេស​នីមួយៗ​ ហើយ​ក៏​ជា​កន្លែង​ទទួលភ្ញៀវ​រដ្ឋ​ធំ​មក​ពី​បណ្ដា​ប្រទេស​នានា​ ។​

​វិមាន​ប្រធានាធិបតី​ហ្វី​លី​ពី​ន​នៅ​ក្រុង​ម៉ានីល​ ភាសា​ហ្វី​លី​ពី​ន​ ហៅ​ថា​ Malacañan​ ក៏​ធ្លាប់​ត្រូវ​បាន​ប្រមុខរដ្ឋ​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន​ចូល​ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​ហ្វី​លី​ពី​ន​ នៅ​ពេល​មក​ធ្វើ​ទស្សនកិច្ច​ប្រទេស​នេះ​៕

​ប្រភព៖ BBC​

Share

Image
Image
Image