ប្រធានាធិបតីថ្មីទើបជាប់ឆ្នោតនៃប្រទេសហ្វីលីពីន លោក Rodrigo Duterte សន្យានឹងផ្ទេរវិមានប្រធានាធិបតីដែលលោកចូលកាន់កាប់ឆាប់ៗនេះ ឱ្យក្លាយជា មន្ទីរពេទ្យដើម្បីបំរើសេវាសាធារណជនទូទៅ ។
តាមប្រភពព័ត៌មាន BBC លោក Rodrigo Duterte បានសន្យាដូចនេះ នៅក្នុងពិធីមួយនៅក្រុងម៉ានីលកាលពីថ្ងៃអាទិត្យទី ១៥ ឧសភា គឺប៉ុន្មានថ្ងៃបន្ទាប់ពីលោកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី ០៩ ឧសភា ហើយនៅខណៈនេះ លោកត្រូវរៀបចំខ្លួនដើម្បីចូលទៅកាន់វិមានប្រធានាធិបតី ដែលលោកសន្យាយកទីនោះធ្វើជាមន្ទីរពេទ្យ ។
វិមានប្រធានាធិបតី គឺជាស្នាក់ការធ្វើការងារប្រចាំថ្ងៃរបស់ប្រមុខរដ្ឋនៃប្រទេសនីមួយៗ ហើយក៏ជាកន្លែងទទួលភ្ញៀវរដ្ឋធំមកពីបណ្ដាប្រទេសនានា ។
វិមានប្រធានាធិបតីហ្វីលីពីននៅក្រុងម៉ានីល ភាសាហ្វីលីពីន ហៅថា Malacañan ក៏ធ្លាប់ត្រូវបានប្រមុខរដ្ឋនៃបណ្ដាប្រទេសមួយចំនួនចូលជួបប្រជុំជាមួយមេដឹកនាំហ្វីលីពីន នៅពេលមកធ្វើទស្សនកិច្ចប្រទេសនេះ៕
ប្រភព៖ BBC