en     km
en     km

សាក្សី​ ៖​ មនុស្ស​ ៥​ នាក់​ស្លៀកពាក់​ខ្មៅ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​

Share

ភ្នំពេញ​៖​ សាក្សី​ម្នាក់​បាន​និយាយ​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ មនុស្ស​ ០៥​ នាក់​ត្រូវ​​បាន​​សមត្ថកិច្ច​នាំ​​ខ្លួន​​មក​​កាន់​​អធិ​ការ​​​ដ្ឋានខណ្ឌ​ទួល​គោក​​កាល​ពី​​ម៉ោង​​ប្រហែល​​ជាង​ ​៨​ព្រឹក​ ដោយ​​ចាប់​ខ្លួន​ពួក​​គាត់​ នៅ​ម្ដុំ​ចេ​ន​​ឡា​​ផ្សារ​ដើម​​គ​ ខ​ណៈ​ពួក​គេ​ស្លៀកពាក់​ឈុត​ខ្មៅ​ នៅ​ថ្ងៃ​ចន្ទ​ទី​ ១៦​ ឧសភា​នេះ​។​ សាក្សី​រូប​នេះ​គឺជា​អ្នក​សារព័ត៌មាន​  បាន​​​អះអាង​ថា​មនុស្ស​ទាំង​ ០៥​ រូប​នេះ​មក​ពី​សហគមន៍​បុរី​កីឡា​។​

Borykila-wmc
សមត្ថកិច្ច​នាំ​​ខ្លួន​​ស្ត្រីបុរីកីឡាពាក់អាវខ្មៅទៅ​​កាន់​​អធិ​ការដ្ឋាន​​​ខណ្ឌ​ទួល​គោក​​ កាល​ពី​​ម៉ោង​​ប្រហែល​​ជាង​ ​៨​ព្រឹក​ ដោយ​​ចាប់​ខ្លួន​ពួក​​គាត់​ នៅ​ម្ដុំ​ចេ​ន​​ឡា​​ផ្សារ​ដើម​គ​ ខ​ណៈ​ពួក​គេ​ស្លៀកពាក់​ឈុត​ខ្មៅ​នៅ​ថ្ងៃ​ចន្ទ​ទី​ ១៦​ ឧសភា​នេះ ។

​តាម​គម្រោង​ថ្ងៃ​ចន្ទ​នេះ​ត្រូវ​គេ​ហៅ​ថា​ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»​ ជា​ទិវា​ដែល​ក្រុម​សង្គម​ស៊ី​វិល​ និង​សហគមន៍​មួយ​ចំនួន​កំណត់​ថា​ជា​ទិវា​សម្រាប់​ពាក់​ឈុត​ខ្មៅ​ដើម្បី​ជា​សញ្ញា​នៃ​ការ​ទាមទារ​ឱ្យ​ដោះ​លែង​មន្ត្រី​សិទ្ធ​មនុស្ស​អា​ដ​ហុ​ក​ ០៤​ រូប​ និង​មន្ត្រី​គ​.​ជ​.​ប​ ម្នាក់​ដែល​កំពុង​ជាប់​ឃុំ​ដោយសារ​ចោទ​ថា​ ជាប់​ពាក់ព័ន្ធ​ករណី​ក​ញ្ញ​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ។​

​តាម​ប្រភព​ព័ត៌មាន​នានា​ មាន​សហគមន៍​និង​មន្ត្រី​សង្គម​ស៊ី​វិល​មួយ​ចំនួន​ បាន​ពាក់​ឈុត​ខ្មៅ​ នៅ​តាម​ផ្ទះ​ឬ​តាម​កន្លែងធ្វើការ​របស់​ពួក​គេ​ ។​ សេចក្ដីរាយការណ៍​របស់​បណ្ដាញ​ផ្សាយ​អន្តរជាតិ​មួយ​រាយការណ៍​ថា​ ពលរដ្ឋ​រស់នៅ​អា​មេ​រិ​ក​ ក៏​បាន​ពាក់​ឈុត​ខ្មៅ​នៅ​ថ្ងៃនេះ​ ដើ​ម្ប​ទាមទារ​ឱ្យ​ដោះ​លែង​អ្នក​ទាំង​ ០៥​ រូប​មាន​សេរីភាព​វិញ​ ។​

​កាលពី​ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​មុន​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ និង​ សកម្មជន​ដីធ្លី​រាប់រយ​នាក់​ បាន​ធ្វើ​យុទ្ធនាការ​ស្លៀក​ខ្មៅ​ ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​ដូចនេះ​ ប៉ុន្តែ​អំឡុង​តវ៉ា​នេះ​សមត្ថកិច្ច​ឃាត់​មនុស្ស​ ០៨​ នាក់​ ដើម្បី​អប់រំ​ឱ្យធ្វើ​កិច្ចសន្យា​ រួច​ហើយ​ក៏​ដោះ​លែង​ពួក​គេ​ ឱ្យ​មាន​សេរីភាព​វិញ​នៅ​យប់​ថ្ងៃ​ដដែល​​។​

​យុទ្ធនាការ​ស្លៀក​ខ្មៅ​ត្រូវ​បាន​ហាមឃាត់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ដោយសារ​តែ​មាន​ច​រឹត​ដូច​ទៅ​នឹង​ចលនា​ដែល​បង្ក​អសន្តិសុខ​ដល់​ប្រទេស​ជាតិ​។​

​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ា​ន់​ដា​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ១០​ ខែឧសភា​ ឆ្នាំ​២០១៦​ សម្តេច​ ហ៊ុន​ សែន​ បាន​ព្រមាន​ចាត់វិធានការ​រាល់​សកម្មភាព​ និង​ ការ​ធ្វើ​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​នេះ​ ដើម្បី​រក្សា​សន្តិភាព​ ស្ថេ​រ​ភាព​នយោបាយ​ សណ្តាប់ធ្នាប់​សង្គម​ និង​ពង្រឹង​នីតិរដ្ឋ​ របស់​ជាតិ​ទាំងមូល​។​

​សម្ដេច​ព្រមាន​ថា​ ត្រូវ​ចាប់ខ្លួន​ទាំងអស់​មិន​ថា​អ្នក​ឈុត​ខ្មៅ​ គឺ​ពាក់​ពណ៌​អ្វី​ក៏​ចាប់​ដែរ​ ឱ្យ​តែ​ជាប់​ពាក់ព័ន្ធ​និង​ធ្វើ​សកម្មភាព​ខុសច្បាប់​របស់​រដ្ឋ​ ៕

Share

ព័ត៌មានទាក់ទង

Image