ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១០ លើក ក្នុងនោះយប់ ០៤ លើក បណ្តាលឲ្យមនុស្សស្លាប់ ០៥ នាក់ រងរបួសធ្ងន់ ១២នាក់ (ស្រី ០៦ នាក់) និងរបួសស្រាល ២៣ នាក់ (ស្រី ១៦ នាក់) នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៦ ម្សិលមិញ ។ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
បើតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន ១៦ គ្រឿង រួមមានម៉ូតូចំនួន ០៩ គ្រឿង, រថយន្តធុនតូច ០៥ គ្រឿង, រថយន្តធុនធំ ០២ គ្រឿង ។
មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ៖ បើកបរលើសល្បឿន បើកបរប្រជែងគ្នា បត់មិនមានការប្រុងប្រយ័ត្ន កត្តាយានយន្ត ងងុយដេក និងមិនពាក់ពួកសុវត្ថិភាពជាដើម៕