en     km
en     km

គ្រោះថ្នាក់​ចរាចរណ៍​៖​ ស្លាប់​ ៥​ នាក់​និង​របួស​ ៣៥​ នាក់​ នៅ​ថ្ងៃ​ទី​ ១៤​ ខែឧសភា​

Share

​ភ្នំពេញ​៖​  ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ១០​ លើក​ ក្នុង​នោះ​យប់​ ០៤​ លើ​ក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ០៥​ នាក់​ រង​របួសធ្ងន់​ ១២​នាក់​ (​ស្រី​ ០៦​ នាក់​)​ និង​របួសស្រាល​ ២៣​ នាក់​ (​ស្រី​​ ១៦​ នាក់​)​ នៅ​ថ្ងៃ​ទី​ ១៤​ ខែឧសភា​ ឆ្នាំ​ ២០១៦​ ម្សិលមិញ​ ។​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ របស់​គេ​ហ​ទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​

Traffic-Cambodia-14052016-WMC
រូបតំណាង

​បើ​តាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ១០​លើក​នេះ​ បណ្តា​ល​​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​ ១៦​ គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​ ០៩​ គ្រឿង​,​ រថយន្ត​ធុន​តូច​ ០៥​ គ្រឿង​,​ រថយន្ត​ធុន​​ធំ​ ០២​ គ្រឿង​ ។​

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ ៖​ បើកបរ​លើស​ល្បឿន​  បើកបរ​ប្រជែង​គ្នា​ បត់​មិន​មានការ​ប្រុង​ប្រយ័ត្ន​ កត្តា​យានយន្ត​ ងងុយដេក​ និង​មិន​ពាក់​ពួក​សុវត្ថិភាព​ជាដើម​៕​

Share

Image
Image
Image