ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងថា ស្ថានភាពអាកាសធាតុបានវិវត្តមករកភាពល្អប្រសើរជាបណ្តើរៗវិញហើយ ដោយក្នុងនោះ ៖
- ស្ថានភាពទូទៅ ៖ ខ្យល់មូសុងនិរតីអាចនឹងចាប់ផ្តើមមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ១៨ ឬទី ១៩ ខែឧសភា ខាងមុខនេះ។
- ស្ថានភាពភ្លៀង ៖ ភ្លៀងអាចនឹងធ្លាក់រាយប៉ាយស្ទើរក្នុងក្របខណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៥ ខែឧសភា ក្នុងកំរិតពីមធ្យមទៅច្រើន ។
- ស្ថានភាពសីតុណ្ហភាពអតិបរមា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៥ ខែ ឧសភា ៖ តំបន់វាលទំនាបកណ្តាល និងតំបន់ខ្ពស់រាប សីតុណ្ហភាពមានពី ៣៤ អង្សាសេ ទៅ ៣៧អង្សាសេ។ តំបន់មាត់សមុទ្រ សីតុណ្ហភាពមានពី ៣៤ អង្សាសេ ទៅ ៣៦ អង្សាសេ។
ក្នុងនោះដែរ ក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវទៅដល់ប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានអំឡុងពេលពីថ្ងៃទី ១៧ ដល់ទី ២៥ ខែឧសភា ៕