en     km
en     km

ភ្លៀង​អាច​នឹង​ធ្លាក់​ជា​បន្តបន្ទាប់​ទូ​ទាំង​ប្រទេស​ ចាប់ពី​ថ្ងៃ​ ១៦​ ដល់​ថ្ងៃ​ទី​ ២៥​ ឧសភា​

Share

ភ្នំពេញ៖ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ជូនដំណឹង​ថា​ ស្ថានភាព​អាកាសធាតុ​បាន​វិ​វត្ត​មក​រក​ភាពល្អ​ប្រសើរ​ជា​បណ្តើរៗ​វិញ​ហើយ​ ដោយ​ក្នុង​នោះ​ ៖

-​   ស្ថានភាព​ទូទៅ​ ៖​ ខ្យល់មូសុង​និរតី​អាច​នឹង​ចាប់ផ្តើម​មាន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ នា​ថ្ងៃ​ទី​ ១៨​ ឬ​ទី​ ១៩​ ខែឧសភា​ ខាង​មុខ​នេះ​។​
-​    ​ស្ថានភាព​ភ្លៀង​ ៖​ ភ្លៀង​អាច​នឹង​ធ្លាក់​រាយ​ប៉ាយ​ស្ទើរ​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​ ចាប់ពី​ថ្ងៃ​ទី​ ១៦​ ដល់​ថ្ងៃ​ទី​ ២៥​ ខែឧសភា​ ក្នុង​កំរិត​ពី​មធ្យម​ទៅ​ច្រើន​ ។​
-​    ​ស្ថានភាព​សីតុណ្ហភាព​អតិបរមា​ ចាប់ពី​ថ្ងៃ​ទី​ ១៧​ ដល់​ថ្ងៃ​ទី​ ២៥​ ខែ​ ឧសភា​ ៖ ​តំបន់​វាលទំនាប​កណ្តាល​ និង​តំបន់​ខ្ពស់​រាប​ សីតុណ្ហភាព​មាន​ពី​ ៣៤​ អង្សា​សេ​ ទៅ​ ៣៧​អង្សា​សេ​។​ តំបន់​មាត់សមុទ្រ​ សីតុណ្ហភាព​មាន​ពី​ ៣៤​ អង្សា​សេ​ ទៅ​ ៣៦​ អង្សា​សេ​។​

ក្នុង​នោះ​ដែរ​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ បាន​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​អោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ត្រាក់​ ដែល​អាច​កើត​មាន​អំឡុង​ពេល​ពី​ថ្ងៃ​ទី​ ១៧​ ដល់ទី​ ២៥​ ខែឧសភា​ ៕

Share

Image
Image
Image