en     km
en     km

កាកបាទក្រហមកម្ពុជា​នឹងផ្តល់​ថវិកា​ ១​លាន​ដុល្លារ​ទៅ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​

Share

ភ្នំពេញ៖ ​ប្រធាន​កាកបាទក្រហមកម្ពុជា​ លោក​ជំទាវ​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ នឹង​ផ្តល់​ថវិកា​មនុស្សធម៌​ចំនួន​១​មួយ​លាន​ដុល្លារ​អា​មេ​រិ​ក​ ទៅ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ។​

Beat​-Richner​--Cambodia-News-WMC
លោក​ Beat​ Richner​ ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុប្ផានិងកុមារកម្ពុជាដែលមកទទួលសេវាព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផា នាពេលកន្លងទៅ / រូបភាពពី Titoni.ch

​ថវិការ​នេះ​ នឹង​ត្រូវ​ផ្តល់​ជូន​ លោក​ Beat​ Richner​ ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ នៅ​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៦​ ដើម្បី​ឱ្យ​មន្ទីរ​ពេទ្យ​មាន​លទ្ធភាព​បន្ត​ទទួល​ការ​ព្យាបាល​កុមារ​កម្ពុជា​រាប់​សែន​នាក់​ក្នុង​មួយ​ឆ្នាំៗ​ ។​

ចាប់ពី​ឆ្នាំ​ ២០១២​ មក​ លោក​ជំទាវ​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ បាន​ផ្តល់​ថវិកា​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ដែល​សរុប​ជា​ថវិកា​ រហូត​មក​ដល់​ពេល​នេះ​ មាន​ចំនួន​ ៥​លាន​ដុល្លារ​សហរដ្ឋ​អាម​រិច​ហើយ​ ។​

សូម​បញ្ជាក់​ថា​ ថវិកា​ដែល​កាកបាទក្រហមកម្ពុជា​  ផ្តល់​ជូន​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឋា​នេះ​ គឺជា​ថវិកា​ដែល​ទទួល​បាន​ពី​សប្បុរសជន​នានា​គ្រប់​មជ្ឈដ្ឋាន​ ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​ ១៥៣​ ទិវា​កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​ ០៨​ ឧសភា​ ឆ្នាំ​ ២០១៦​ កន្លង​ទៅ​៕​

Share

Image
Image
Image