ភ្នំពេញ៖ នាប៉ុន្មានឆ្នាំចុងក្រោយនេះស្ត្រីខ្មែរមួយចំនួនតាមជនបទស្រុកស្រែចម្ការ មានប្ដីជាមួយជនបរទេស ជាពិសេសជនជាតិចិននិងកោះតៃវ៉ាន់ តែងតែត្រូវបានជួយសង្គ្រោះត្រឡប់មកប្រទេសវិញជារឿយៗ ក្រោមហេតុផលផ្សេងៗដូចជា ការធ្វើទារុណកម្ម ការជិះជាន់កម្លាំងពលកម្ម ការជួញដូរមនុស្ស ព្រមទាំងការបង្ខំឱ្យរួមភេទជាដើម។
កន្លងទៅហេតុផលដែលធ្វើឱ្យស្ត្រីខ្មែរមួយចំនួនរៀបការជាមួយបរទេស ដោយពួកសង្ឃឹមថានឹងអាចជួយលើកស្ទួយជីវភាពគ្រួសារ គេចចេញពីភាពក្រីក្រ។ ប៉ុន្តែក្តីរំពឹងទាំងនោះ មិនមែនសុទ្ធតែបានដូចបំណងឡើយ ។ បញ្ហានេះគឺដូចអ្នកនាង ប៊ុន ថា បានរៀបការជាមួយបុរសជនជាតិចិនទៅរស់នៅភាគខាងត្បូងប្រទេសចិន ដោយគិតថាបានរៀបការជាមួយគ្រួសារអ្នកមាន តែចុងក្រោយខុសពីក្តីស្រមៃទាំងអស់ ហើយនៅទីបំផុតនាងសម្រេចត្រឡប់មកកម្ពុជាទឹកដីកំណើតវិញវិញ។
ដើម្បីជ្រាបកាន់តែច្បាស់សូមស្ដាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ច្រឹក ស្រីអូន ដូចតទៅ៖