ភ្នំពេញ៖ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី អ្នករាយការណ៍ព័ត៌មាននៃវិទ្យុស្ត្រី FM ១០២ បានចុះជួបប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី នៅទីកន្លែងផ្សេងៗគ្នា នៅរាជធានីភ្នំពេញ ដើម្បីសាកសួរអំពីការយល់ឃើញរបស់ពួកគាត់ ចំពោះព្រះមហាក្សត្រ។ ពួកគាត់មានទឹកចិត្តរីករាយនិងថ្វាយព្រះពរដល់ព្រះអង្គ ដោយលើកដៃបួងសួងទៅដល់ទេវតា រក្សាស្វេតឆ័ត្រតាមបីបាច់ថែរក្សាព្រះអង្គឱ្យមានជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅ ។ ទន្ទឹមគ្នានេះ អ្នកខ្លះទទូចសុំឱ្យព្រះអង្គចុះចួបពលរដ្ឋទូទាំងប្រទេសឱ្យបានច្រើន ដើម្បីជាប្រយោជន៍នៃការបំពេញព្រះរាជកិច្ច ចំពោះជាតិមាតុភូមិ ។ ចំណែកអ្នកវិភាគពិនិត្យឃើញថា ព្រះមហាក្សត្រ ហាក់មិនទាន់មានសកម្មភាពអ្វីលេចធ្លោ ដើម្បីជាតិនៅឡើយទេ ។
សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយ លោក ជួន សារ៉េត ដែលមានខ្លឹមសារដូចតទៅនេះ ៖