loader

«​ខ្ញុំ​នៅ​បន្ត​តស៊ូ​ដើម្បី​សង្គម​ ដើម្បី​សិទ្ធិ​ស្ត្រី​ និងដើម្បី​អនាគត​កុមារ​កម្ពុជា»

​ភ្នំពេញ​៖​ មនុស្ស​ម្នាក់ៗ​មាន​បំណងប្រាថ្នា​នៅ​ក្នុង​ជីវិត​ផ្សេងៗ​គ្នា​ ជួន​កាលពី​ក្មេង​ចង់​ធ្វើ​ជា​គ្រូពេទ្យ​ដល់​ធំ​ឡើង​បែរ​ក្លា​យ​ជា​ធ្វើ​គ្រូបង្រៀន​ ឬ​ដឹកនាំ​ស្ថាប័ន​អ្វីមួយ​ទៅ​វិញ​ក៏​មាន​។​ ក្នុង​នាម​ជា​ស្ត្រី​ម្នាក់​ លោកស្រី​ រស់​ សុភាព​ បាន​ធ្វើ​ការ​ងារ​​ជា​ច្រើន​ចូលរួម​លើកកម្ពស់​ដល់​ស្ត្រី​ឲ្យ​មានការ​យល់​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន​ទាំង​ក្នុង​គ្រួសារ​និង​ក្នុង​សង្គម​។​ លោកស្រី​ រស់​ សុភាព​ បច្ចុប្បន្ន​ជា​នាយិកា​អង្គការ​យេ​ន​ឌ័​រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​។​  រហូត​មក​ដល់​ពេល​នេះ​លោកស្រី​បាន​ចំ​ណា​យ​ពេលវេលា​ ១៦​ ឆ្នាំ​ ធ្វើ​ការងារ​ខាងលើ​ក្នុង​ទិស​ដៅ​លើក​ស្ទួយ​ស្ត្រី​នៅ​ក្នុង​សង្គម​ និង​ ធ្វើ​ឱ្យ​មាន​សមភាព​យេ​ន​ឌ័​រ​រវាង​ស្ត្រី​​និ​ង​បុរស​។​ លោកស្រី​មាន​ប្រសា​សស​ន៍​ថា​ ជីវិត​ចុង​ក្រោយ​របស់​លោកស្រី​ គឺ​ត្រូវ​ជួយ​កុមារ​​កម្ពុជា​​ក្រី​ក្រ​​ឱ្យ​មាន​គំ​និត​​ឆ្នៃ​​ប្រ​ឌិត​ ដើម្បី​ជួយ​​គ្រួសារ​​ពួក​​គេ​និង​​សង្គម​​ជាតិ​ ។​

 

Ros-Sopheap-GEDC-WMC-SAMNANG
រស់​ សុភាព​ ​នាយិកា​អង្គការ​យេ​ន​ឌ័​រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា ក្នុងកម្មវិធីបច្ចុប្បន្នភាពសង្គមរបស់វិទ្យុស្ត្រី FM ១០២ / រូបភាព ម៉ៅ សំណាង

​គោរព​ឪពុក​ម្តាយ​និង​ស្វាមី​ មិន​ហ៊ាន​មាត់ក​ មិន​ហ៊ាន​តបត​ឆ្លង​ឆ្លើយ​ បើ​ទោះជា​ខ្លួន​ជួប​ការ​លំបាក​ក៏​ដោយ​ ឬ​មិន​មាន​កំហុស​សោះ​ក៏​ត្រូវ​បិទ​ភ្នែក​ទទួលយក​ថា​ «​ខ្លួន​ជា​អ្នក​ខុស​»​។​ នេះ​ជា​គំនាប​ដែល​គាបសង្កត់​ទៅ​លើ​ផ្នត់គំនិត​កូនស្រី​ខ្មែរ​ ត្រូវ​ចង​ចាំ​និង​គោរព​គ្រប់ពេលវេលា​ ។​ ត្រង់​ចំណុច​នេះ​គឺ​គ្រាន់តែ​ជា​រឿង​អតីតកាល​តែ​ពេល​នេះ​ ស្ត្រី​ខ្មែរ​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ខ្លួន​ប្រា​ថ្នា​​ប៉ុន្តែ​មិន​ឱ្យ​ដើរ​ហួស​គន្លង​ប្រ​ណៃ​ណី​ជាតិ​ឡើយ​ ។​ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​ រស់​ សុភាព​ នាយិកា​អង្គការ​យេ​ន​ឌ័​រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ រួមចំណែក​ក្នុង​ការងារ​លើកកម្ពស់​សិទ្ធិ​ស្រី្ត​ក្នុង​សង្គម​។​ លោកស្រី​ រស់​ សុភាព​ មានស្រុក​កំណើត​ក្នុងស្រុក​កំពង់​រោ​ទិ៍​ ខេត្តស្វាយរៀង​ ។​

​លោកស្រី​ រស់​ សុភាព​ បាន​រៀបរាប់​ពី​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ក្រោយ​ពី​សម័យ​ ប៉ុ​ល​ ពត​ បាន​បញ្ចប់​ថា​ លោកស្រី​ រស់​ សុភាព​ មក​រៀ​ន​​និង​រស់នៅ​ក្នុង​តី​ក្រុងភ្នំពេញ​ ដោយ​ស្នាក់​នៅ​ជាមួយ​ម្តាយមីង​ ព្រោះ​គ្រូ​សារ​ជីវភាព​គ្រួសា​ក្រីក្រ​យ៉ាង​ខ្លាំង​។​ លោកស្រី​ក៏​ចូល​រៀន​នៅ​សាលា​នយោបាយ​រណសិរ្ស​ ដែល​បច្ចុប្បន្ន​ជា​សាលា​ភាសាបរទេស​ បន្ទាប់​មក​សាលា​នោះ​ក៏​ចាត់តាំង​ ឱ្យ​លោ​ក​ស្រី​​ធ្វើការ​នៅ​ទីភ្នាក់ងារ​សា​ព័ត៌មាន​ SPK​ ផ្នែក​បណ្ណាល័យ​រូបភាព​ ហើយ​ក៏​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​វៀតណាម​ផ្នែកថត​រូប។​

​លោកស្រី​ រស់​ សុភាព​ បាន​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ភាសាបរទេស​នៃសាកល​វិទ្យា​ល័​ភូមិន្ទ​ភ្នំពេញ​នៅ​ក្នុង​ឆ្នាំ​ ១៩​៩​៤​​ ។​ លោកស្រី​ថា​នា​ពេល​នោះ​ លោកស្រី​ក៏​បាន​ចូល​បំរើ​កា​ងារ​ក្នុង​អង្គការ​មួយ​ឲ្យ​អង្គការ​ប្រឆាំង​អំពើរ​ហិង្សា​ក្នុង​គ្រួសារ​ ដោយ​លោកស្រី​បាន​ចុះ​បង្រៀន​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​។​ បើ​ទោះជា​កា​ងារ​ថ្មី​នេះ​ លំបាក​ប៉ុន្តែ​លោកស្រី​សម្ដែង​ការ​ពេញចិត្ត​ ។​ លោកស្រី​ចាប់​អាម្ម​ណ៍​ការងារ​ទាំងនោះ​និង​យល់​កាន់តែ​ច្បាស់​ពី​តម្លៃ​របស់​ស្ត្រី​  ខណៈនោះ​លោកស្រី​ក៏​ទទួល​រង​ការ​រិះគន់​ថា​ ស្រី្ត​ចេះ​ដឹង​គឺ​ចេះ​តស៊ូ​មតិ​ប្រឆាំង​បុរស​ ។​

ទោះបី​មានការ​បង្អាប់​បន្តុះ​ពី​មជ្ឈដ្ឋាន​ជុំវិញ​យ៉ាងណា​ក្តី​ ក៏​លោកស្រី​ រស់​ សុភាព​ នៅ​តែ​បន្តការងារ​លើ​កម្ពស់​ស្ត្រី​ដដែល​។​  ដោ​យ​សារ​ស្រឡាញ់​កិច្ចការ​ដែល​ខ្លួន​ធ្វើ​ក្នុង​ពេល​កន្លង​ លោកស្រី​បាន​បង្កើត​អង្គការ​យេ​ន​ឌ័​រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ឡើង​ក្នុង​ឆ្នាំ​ ២០០០​ ក្រោម​ទស្សនវិស័យ​លើ​ស្ទួយ​ដល់​ស្ត្រី​ព្រមទាំង​មាន​សកម្មភាព​ផ្សេងៗ​ជា​ច្រើន​។​

​ការងា​ក្នុង​អង្គការ​នេះ​ លោកស្រី​ សុភាព​ មាន​ប្រសាសន៍​ថា​ ការ​លំបាក​មួយ​ចំនួន​ដោយសារ​កន្លង​ទៅ​ លោកស្រី​ធ្លាប់​បាន​គេ​គំរាមកំហែង​ក្នុង​សកម្មភាព​ដើម្បី​លើកកម្ពស់​ពី​សិទ្ធិ​ស្ត្រី​នៅ​ក្នុង​សង្គម​។​ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ ក៏​លោកស្រី​មិន​បាន​បោះបង់​ចោល​កិច្ចការ​ទាំងនោះ​ឡើយ​ ព្រោះ​លោកស្រី​សប្បាយ​ក្នុង​ការងារ​នេះ​។​

​លោកស្រី​ រស់​ សុភាព​ បានឱ្យ​ដឹង​ថា​ លោកស្រី​មិន​ដែល​មាន​បំណង​ធ្វើ​ជា​អ្នក​ន​បាយ​ទេ​ ទោះបី​គាត់​ធ្លាប់​ឆ្លងកាត់​សិក្សា​ពី​សាលា​នយោបាយ​ក៏​ដោយ​ ។​ គោលបំណង​របស់​លោក​ស្ត្រី​ទៅ​ពេល​ខាង​មុខ​ គឺ​ចង់​បង្កើត​សមាគម​ជួយ​ស្ត្រី​និង​កុមារ​តាម​សហ​គន៍​ឱ្យ​មានគំនិត​ច្នៃប្រឌិត​ផ្សេងៗ​ ដោយ​សង្ឃឹមថា​ ពួក​គេ​នឹង​អាច​មានឱកាស​ការងារ​ ឬ​ ជំនាញ​មួយ​ពិតប្រាកដ​ដើម្បី​ចិញ្ចឹមជីវិត​។​

​ជុំវិញ​សម្មភាព​ស្ត្រី​ធ្វើ​កិច្ចការ​នៅ​ក្នុង​សង្គម​ លោក​ រស់​ រ៉ា​វុ​ធ​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ មាន​ប្រសាសន៍​ថា​ វត្តមាន​ស្ត្រី​ធ្វើ​កិច្ច​ការងារ​នៅ​ក្នុង​សង្គម​ ជា​ប្រការ​ល្អ​មួយ​ដែល​ស្ត្រី​មានឱកាស​ចូលរួម​ច្រើន​ក្នុង​សកម្មភាព​ស្រុក​ទេស​ ព្រោះ​ស្ត្រី​ជា​ការ​កម្លាំង​ច​លករ​រុញ​ឲ្យ​ប្រទេស​ជាតិ​មានការ​អភិវឌ្ឍន៍​។​ លោក​បន្ត​ថា​ ស្ត្រី​មិនមែន​បង្វិល​ចង្ក្រាន​មិន​ជុំ​ដូច​ការ​ជំនាន់​មុន​នោះ​ទេ​។​

​គួរ​កត់​សម្គាល់ថា​ ស្ត្រី​គឺជា​កម្លាំង​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​តែ​ឲ្យ​តម្លៃ​។​ នា​ពេល​បច្ចុប្បន្ន​ ស្ត្រី​ខ្មែរ​មួយ​ចំនួន​ហាក់ដូចជា​យល់​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន​ច្រើន​ ហើយ​ក៏​ឃើញ​មានការ​លើកកម្ពស់​ស្ត្រី​ក្នុង​វិស័យ​ផ្សេង​ទាំង​ឯកជន​និង​រដ្ឋ​។​

ចំណែក​អង្គការ​ដែល​ធ្វើការ​លើក​ស្ទួយ​ស្ត្រី​គឺ​មួយ​ចំនួន​ដូច​ជា​ អង្គការ​សីល​កា​ អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ អង្គ​ការ​​បន្ទាយ​ស្ត្រី​ជាដើម​។​ បច្ចុប្បន្ន​ ស្ត្រី​បាន​ចូលខ្លួន​ប្រឡូក​ជា​ច្រើន​វិស័យ​ក្នុង​សង្គម​ គឺ​ពួក​គេ​ផ្ដើម​ចេញពី​ការ​តស៊ូ​ដើម្បី​សេរីភាព​និង​សមភាព​សង្គម​។​ ស្ត្រី​បាន​ក្លាយជា​មន្ត្រីជាន់ខ្ពស់​ ទាំង​ស្ដា​ប័ន​រដ្ឋ​ អង្គការ​ សង្គម​ស៊ី​វិល​ ក្រុមហ៊ុន​ និង​មាន​ជា​មេឃុំ​ មេ​ភូមិ​ ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ជាដើម​៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បង្ហោះប៉ោងប៉ោងមុខពន្ធនាគារព្រៃសជំរុញឱ្យមានការដោះលែងតំណាងខ្លួន

ភ្នំពេញ៖ ក្រុមអតីតបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើ[...]

មេធាវីកញ្ញា ឈឹម ស៊ីថរ ពិភាក្សាជាមួយតំណាងសហជីពនៅក្រៅឃុំស្វែងរកដំណោះស្រាយបន្ត

នៅព្រឹកថ្ងៃទី០៦ ធ្នូនេះ ក្រុមមេធាវីការពារក្ដី[...]

ស្រ្តីៗរស់នៅតំបន់ឧទ្យានអង្គរប្រាថ្នាចង់បានសំណងដោះដូរជាប្រាក់ជាងប្តូរទៅរស់នៅតំបន់ពាក់ស្នែង

ស្រ្តីៗរស់នៅតំបន់ឧទ្យានអង្គរប្រាថ្នាចង់បានសំណ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x