en     km
en     km

រដ្ឋាភិបាល​ថ្មី​ភូមា​នឹង​រឹបអូស​ដី​កាន់កាប់​ខុសច្បាប់​របស់​ពួក​មាន​អំណាច​មក​ឱ្យ​ប្រជាជន​វិញ​

Share

​អនុរដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​នៃ​ប្រទេស​ភូមា​លោក​ ទុន​ វី​ន​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​ថ្មី​របស់​គណបក្ស ​NLD​ នឹង​ធ្វើការ​ផ្ទៀងផ្ទាត់​បញ្ជី​កម្មសិទ្ធិ​ដីធ្លី​ឡើង​វិញ​ ព្រមទាំង​រឹបអូស​ដី​របស់​ពួក​អ្នកមាន​មួយ​ចំនួន​ដែល​កាន់កាប់​ខុសច្បាប់​មក​ឱ្យ​ពលរដ្ឋ​ដែល​ជា​ជន​រង​គ្រោះ​វិញ​។​

Tog-Wain-Mayamar-WMC
​លោក ទុន វីន ​អនុរដ្ឋមន្ដ្រី​កសិកម្ម​មីយ៉ាន់ម៉ា

កាសែត​ភូមា​ Irrawaddy​  រាយការណ៍​ថា​ ការ​ថ្លែង​របស់​លោក​ ទុន​ វី​ន​ ធ្វើ​ឡើង​នៅ​ឯ​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ណៃ​ភិ​ដោ​ កាលពី​ថ្ងៃ​សុក្រ​ទី​ ១៣​ ឧសភា​ ។​

​លោក​អនុរដ្ឋមន្ដ្រី​កសិកម្ម​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​របស់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ កំពុង​តែ​សិក្សា​អំពី​លទ្ធភាព​ទាំងឡាយ​ដើ​ម្បី​​រឹបអូស​យក​ដី​មួយ​ចំនួន​ ដែល​ពួក​អ្នកមាន​អំណាច​មាន​លុយ​បាន​រឹបអូស​និង​បាន​ចូល​កាន់កាប់​ខុសច្បាប់​កាល​ក្នុង​សម័យ​កា​រ​គ្រប់គ្រង​របស់​ពួក​យោធា​។​

​ការ​ថ្លែង​អះអាង​របស់​លោក​ ទុន​ វី​ន​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​ NLD​ របស់​លោកស្រី​អ៊ុ​ង​សាន​ ស៊ូ​ជី​ បាន​ទទួល​ពាក្យ​បណ្ដឹង​​រាប់រយ​ពី​សហគមន៍​មួយ​ចំនួន​ដែល​ឲ្យ​លោកស្រី​ជួយ​រឹបអូស​ដី​ដែល​ពួក​គេ​បាន​បាត់​ត្រឡប់​មក​វិញ​។​

​តាម​ប្រភព​របស់​កាសែត​ដដែល​នេះ​ រដ្ឋាភិបាល​របស់​គណបក្ស​ NLD​ បាន​ទទួល​ពាក្យបណ្ដឹង​របស់​ប្រជាជន​ប្រមាណ​ជាង​ ៨​ ពាន់​ភូមិ​គឺ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​មកនេះ​៕​

​ប្រភព​:​ Irrawaddy

Share

ព័ត៌មានទាក់ទង

Image