ភ្នំពេញ៖ ប្រជាពលរដ្ឋដែលវិទ្យុស្ត្រីបានជួបសម្ភាសន៍ដើម្បីស្វែងយល់ពីទស្សនៈរបស់ពួកគាត់ ជុំវិញការឡើងគ្រងរាជ្យសម្បត្តិ និង ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៣ ព្រះវស្សា យាងចូល ៦៤ ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៦ នេះ ពួកគាត់ភាគច្រើន ចង់ឃើញព្រះមហាក្សត្រយាងតាមខេត្តដើម្បីជួបរាស្ត្រសួរសុខទុក្ខរាស្ត្រ។
ពលរដ្ឋទាំងនោះ មានអាយុពី ២៥ ទៅ ៦០ ឆ្នាំ ភាគច្រើនពួកគាត់បានមកដើរកម្សាន្តនៅខាងមុខព្រះបរមរាជវាំងចំថ្ងៃប្រទេសកម្ពុជា ប្រកាសឱ្យអ្នករាជការគ្រប់ជាន់ថ្នាក់បានសម្រាកពីការងារ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រ។ ពិធីនេះធ្វើឡើងរយៈពេល ០៣ថ្ងៃគិតចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ឧសភា ។
ព្រះមហាក្សត្រសីហមុនី បានឡើងសោយរាជ្យនៅ ឆ្នាំ ២០០៤ បន្ទាប់ពីព្រះបិតារបស់ព្រះអង្គសម្ដេចនរោត្តមសីហនុ ដាក់រាជ្យនៅពេលនោះ ។ ព្រះបាទសម្ដេច នរោត្តម សីហមុនី ជាព្រះរាជបុត្ររបស់សម្ដេចមហាក្សត្រីយានី នរោត្តមមុនីនាថសីហនុ ៕