loader

យុវជន​២​នាក់​ល្បីឈ្មោះ​ស្វែងរក​មនុស្ស​១​លាន​នាក់​គាំទ្រ​ខ្លួន​ដើម្បី​ទម្លាក់​លោក​ កឹ​ម​ សុខា​

​ភ្នំពេញ​៖​ កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​ប្រកាស​ស្វែងរក​ស្នាម​មេដៃ​ពី​អ្នកគាំទ្រ​ឱ្យ​បាន​១​លាន​នាក់​ ដើម្បី​ទម្លាក់​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​នេះ​ចេញពី​តំណែង​ ខណៈ​លោក​ ស្រី​ ចំរើន​ ដែល​ដឹកនាំ​ក្រុម​ទាមទារ​ឱ្យ​លោក​ កឹ​ម​ សុខា​ បកស្រាយ​រឿង​ស្នេហា​ជាមួយ​ កញ្ញា​ខុ​មចាន់​តារា​ទី​ហៅ​ស្រី​មុំ​ អះអាង​ថា​ លោក​ចូលរួម​ជាមួយ​យុទ្ធនាការ​នេះ​ដែរ​។​ ផែនការ​របស់​យុវជន​ទាំង​ពីរ​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​មួយ​លើ​ប្រធានបទ​ «​តើ​លោក​កឹ​ម​ សុខា​ គួរ​លាលែង​តំណែង​ឬទេ​?»​ នៅ​សណ្ឋាគារ​សាន់​វេ​នា​រសៀល​ ថ្ងៃ​ទី​ ១៣​ ខែឧសភា​ ឆ្នាំ​ ២០១៦​នេះ​។

Thy-Sovantha-WMC-160427
កញ្ញា​ ធី​ សុវណ្ណ​ថា​ ផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានក្នុងពេកកន្លងទៅ

​ថ្លែង​នៅ​ក្នុង​វេទិកា​នេះ​ កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​អះអាង​ថា​ យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​នឹង​ចាប់ផ្តើម​បន្ទាប់​ពី​ក្រុម​របស់​នាង​ រួម​ទាំង​ក្រុម​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ពិភាក្សា​គ្នា​ម្តងទៀត​។​ ​ប៉ុន្តែ​កញ្ញា​ធី​ សុវណ្ណ​ថា​ ទទូច​ថាបើ​គណបក្ស​សង្គ្រោះ​ជាតិ​ដក​តំណែង​លោក​ កឹ​ម​ សុខា​ ចេញ​នោះ​គឺ​កញ្ញា​និង​យុវជន​នឹង​បោះ​ឆ្នោត​ឲ្យ​សង្គ្រោះ​ជាតិ​ ។​

​មក​ដល់​ពេល​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​ដូច​លោក​ កឹ​ម​ សុខា​ មិន​បាន​ប្រតិកម្ម​ឬ​ចេញ​សេចក្ដីថ្លែងការណ៍​ឆ្លើយ​តប​អ្វី​ឡើយ​ ។​

​អ្នក​សង្កេតការណ៍​មួយ​ចំនួន​ បាន​ហៅ​ទ​ង្វើ​របស់​យុវជន​ទាំង​ពីរ​នេះ​ថា​ មាន​យុទ្ធសាស្ត្រ​ច្បាស់លាស​ ប៉ុន្តែ​មាន​អ្វីមួយ​នៅ​ពីក្រោយ​ ពួក​គេ​ដែល​ផ្ដើម​ឱ្យ​មាន​ចលនា​បែប​នេះ​ ។​ តែ​បែប​នេះ​ក្ដី​អ្នក​សង្កេតការណ៍​ថា​មិន​បាន​ជោគជ័យ​ឡើយ​ ៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

នាយករដ្ឋមន្ដ្រីកម្ពុជា និងម៉ាឡេស៊ីនិយាយពីភរិយារបស់ខ្លួនថាមានវាសនាស្រដៀងគ្នា

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើក[...]

មេដឹកនាំកម្ពុជា-ម៉ាឡេស៊ី លើកកម្ពស់ទំនាក់ទំនងទ្វេភាគី ​ដោយបង្កើនការ​ធ្វើពាណិជ្ជកម្ម និងវិនិយោគ

ជំនួបរវាងមេដឹកនាំកម្ពុជា និងម៉ាឡេស៊ី នឹងជួយ​​[...]

នាយិកាអង្គការភ្លែន៖អាពាហ៍ពិពាហ៍វ័យក្មេង និងបោះបង់ការសិក្សាជាបញ្ហាបង្អាក់ការអភិវឌ្ឍន៍ក្មេងស្រី

នាយិកាអង្គការភ្លែនអន្ដរជាតិ លោកស្រី គ្វីននេត [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x