en     km
en     km

ព្រះ​រាជ​​ជីវប្រវត្តិ​​ របស់​​ព្រះ​មហាក្សត្រ​​ខ្មែរ​​ ព្រះ​ករុណា​​ព្រះបាទ​​សម្តេចព្រះ​​ បរមនាថ​​ នរោត្តម​​ សីហ​មុនី​

Share

​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ បរមនាថ​ នរោត្តម​ សីហ​មុនី​ ជា​ព្រះរាជ​បុត្រា​របស់​ព្រះករុណា​ព្រះ​មហា​វិ​រក្ស​ត្រ​ នរោត្តម​ សីហ​នុ​ ព្រះ​វររាជ​បិតា​ និង​សម្តេចព្រះ​មហាក្សត្រ​ នរោត្តម​ មុនីនាថ​ សីហ​នុ​ ព្រះ​វររាជ​មាតា​ ។​ ព្រះ​អង្គ​ទ្រង់​ប្រសូត​នៅ​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​១៩៥៣​ នៅ​ទីក្រុង​ភ្នំពេញ​ ។​

King-Sihamony
ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ បរមនាថ​ នរោត្តម​ សីហ​មុនី

-​    ​នៅ​ឆ្នាំ​ ១៩៥៩​ ដល់​ ឆ្នាំ​ ១៩៦២​ ព្រះ​អង្គ​ទ្រង់​បាន​សិក្សា​នៅ​សាលា​បឋម​សិក្សា​នរោត្តម​ និង​វិទ្យាល័យ​ដេ​កាត​ ភ្នំពេញ​ ។​
-​    ​ក្នុង​ឆ្នាំ​ ១៩៦២​ ដល់​ ឆ្នាំ​ ១៩៦៧​ ទ្រង់​សិក្សា​នៅ​សាលា​បឋម​សិក្សា​ និង​មធ្យមសិក្សា​ នៅ​វិទ្យាល័យ​ប្រាត​ (​ឆេ​កូ​ស្លូ​វ៉ា​គី​)​ ។​
-​    ​ក្នុង​ឆ្នាំ​១៩៦៧​ ដល់​ ១៩៧១​ ព្រះ​អង្គ​សិក្សា​ផ្នែក​របាំ​ តូរ្យតន្ត្រី​ នៅ​វិទ្យាស្ថាន​អភិរក្ស​ជាតិ​ប្រាត​ ។​ ក្នុង​ឆ្នាំ​១៩៧០​ ព្រះ​អង្គ​ទ្រង់​ សិក្សា​នៅ​មធ្យមសិក្សាប័ត្រ​ នៅ​ប្រាត​ (​និទ្ទេស​ល្អ​ណាស់​)​ ។​
-​    ​ក្នុង​ឆ្នាំ​ ១៩៧១​ ព្រះ​អង្គ​ទ្រង់​ទទួល​បាន​ជ័យ​លា​ភី​លេខ​១​ ផ្នែក​របាំ​បុរាណ​ នៅ​វិទ្យាស្ថាន​ជាតិ​ប្រាត​ ។​
-​    ​នៅ​ឆ្នាំ​១៩៧១​ ដល់​ ១៩៧៥​ ព្រះ​អង្គ​សិក្សា​នៅ​វិទ្យាល័យ​ បណ្ឌិតសភា​ផ្នែក​សិល្បៈ​តន្ត្រី​ប្រាត​ ។​
-​    ​ក្នុង​ឆ្នាំ​ ១៩៧៥​ ព្រះ​អង្គ​ទទួល​បាន​ បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ នៃ​បណ្ឌិតសភា​ផ្នែក​សិល្បៈ​តន្ត្រី​ប្រាត​ ។​
-​    ​ក្នុង​ឆ្នាំ​ ១៩៧៥​ ដដែល​ ព្រះ​អង្គ​ទ្រង់​ព្រះរាជ​និពន្ធ​និក្ខេបបទ​ស្តី​ពី​ទស្សនៈ​ និង​ការ​គ្រប់គ្រង​សិល្បៈ​នៅ​កម្ពុជា​ ។​
-​    ​ក្នុង​ឆ្នាំ​ ១៩៧៥​ ដល់​ ១៩៧៦​ ព្រះ​អង្គ​សិក្សា​នៅ​ឧត្តម​សិក្សា​ខាង​ផ្នែក​ភាពយន្ត​ នៅ​សាធារណៈរដ្ឋ​ប្រជាមានិត​ ប្រជាធិបតេយ្យ​កូរ៉េ​ ។​
-​    ​ក្នុង​ឆ្នាំ​ ១៩៧៦​ ដល់​ ១៩៧៩​ ព្រះ​អង្គ​ជាប់​ក្រោម​ការ​ឃុំឃាំង​ របស់​ខ្មែរក្រហម​ ជាមួយ​ព្រះ​វររាជ​ បិតា​ និង​វររាជ​មាតា​ និង​ព្រះ​អនុជ​ សម្តេច​ នរោត្តម​ ន​រិ​ន្ទ្រៈ​ពង្ស​ ។​
-​    ​ក្នុង​ឆ្នាំ​ ១៩៧៩​ ដល់​ ឆ្នាំ​១៩៨០​ ព្រះ​អង្គ​ទ្រង់​ជា​ព្រះ​លេខា​ផ្ទាល់​ ព្រះ​វររាជ​បិតា​ ក្នុង​ពេល​ព្រះ​អង្គ​ប្រថាប់​នៅ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ ។​
-​    ​ក្នុង​ឆ្នាំ​ ១៩៨១​ ដល់​ ឆ្នាំ​២០០០​ ព្រះ​អង្គជា​សាស្ត្រាចារ្យ​ផ្នែក​របាំ​បុរាណ​ និង​ផ្នែក​គរុ​កោសល​សិល្បៈ​ នៅ​វិទ្យាស្ថាន​អភិរក្ស​ MARIUS​ PETIPA,​ GABRIEL​ FAURE​ និង​ W.A.​ MOZART​ នៅ​ក្រុងប៉ារីស​ ។​
-​    ​ក្នុង​ឆ្នាំ​១៩៨៤​ ដល់​ ឆ្នាំ​១៩៨៨​ ទ្រង់​ជា​ប្រ​ធា​សមាគម​របាំ​ខ្មែរ​នៅ​ប្រទេស​បារាំង​ ជា​អគ្គនាយក​ និង​ជានា​យក​សិល្បៈ​នៃ​ក្រុម​របាំ​បា​លេ​ (DEVA)​ ។​
-​    ​ ក្នុង​ឆ្នាំ​១៩៨៨​ ដល់​ ឆ្នាំ​១៩៩៣​ ទ្រង់​ជា​អគ្គនាយក​ និង​ជានា​យក​សិល្បៈ​ នៃ​សាជីវកម្ម​ ខេមរភូមិន្ទ​ភាពយន្ត​ “​ខេមរា​ភាពយន្ត​”​ ។​ ព្រះករុណា​ នរោត្តម​ សីហ​មុនី​ ទ្រង់​បាន​បង្កើត​ស្នា​ព្រះ​ហ​ស្ថ​ នៅ​ខ្សែភាពយន្ត​បារាំង​បា​លេ​ចំនួន​ពីរ​រឿង​ ទី​១”​សុ​បិ​ន្ត​”,​ និង​ទី​២​ “​ធាតុ​ទាំង​៤”​ ។​
-​    ​ក្នុង​ឆ្នាំ​ ១៩៩២​ ដល់​ ១៩៩៣​ ព្រះ​អង្គ​ត្រូវ​បាន​ជ្រើសតាំង​ជា​ឯកច្ឆន្ទ​ ជា​តំណាង​អចិន្ត្រៃយ៍​ នៃ​កម្ពុជា​ ប្រចាំ​អង្គការសហប្រជាជាតិ​ ដោយ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៃ​កម្ពុជា​ ។​
-​    ​ក្នុង​ឆ្នាំ​១៩៩៣​ ដល់​ ឆ្នាំ​២០០៤​ ព្រះ​អង្គជា​ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​អង្គការ​យូ​ណេ​ស្កូ​ ។​
-​    ​ក្នុង​ឆ្នាំ​២០០៤​ ទ្រង់​ជា​សមាជិក​ក្រុម​ព្រឹក្សា​ជាន់ខ្ពស់​ នៃ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​ ។​

​នៅ​ថ្ងៃ​ទី​១​ខែកុម្ភៈ​ ឆ្នាំ​១៩៩៤​ ព្រះមហាក្សត្រ​ប្រោស​ប្រទាន​តម្លើង​ព្រះ​គោរម្យ៍ងារ​ជា​ ស្តេច​ក្រុមឃុន​ ។​ ថ្ងៃ​ទី​១៧​ខែតុលា​ ឆ្នាំ​២០០៣​ ព្រះមហាក្សត្រ​ប្រោស​ប្រទាន​តែងតាំង​ជា​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ ។​ ថ្ងៃ​ទី​៣១​ខែសីហា​ ឆ្នាំ​២០០៤​ ព្រះមហាក្សត្រ​ប្រោស​ប្រទាន​តម្លើង​ព្រះ​គោរម្យ៍ងារ​ជា​ សម្តេចព្រះ​បរមនាថ​ ។​ ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​ ២០០៤​ ព្រះ​អង្គ​ត្រូវ​បាន​សមាជិក​ ក្រុមប្រឹក្សារាជសម្បត្តិ​ ជ្រើសរើស​ជា​ឯកច្ឆន្ទ​ តែងតាំង​ជា​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕

Share

Image
Image
Image