en     km
en     km

គណៈ​កម្មការ​​គ្រប់​គ្រង​​គ្រោះ​​មហន្តរាយ​ ​ទទូច​​ឱ្យ​​ពលរដ្ឋ​​ប្រុង​ប្រយ័ត្ន​​ពី​​បញ្ហា​​គ្រោះ​​ធម្មជាតិ​

Share

​ភ្នំពេញ ៖ គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បាន​ទ​ទួ​ច​ឱ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​គ្រោះ​ធម្មជាតិ​ដោយសារ​ ផ្គរ​រន្ទះ​ ដែល​អាច​បង្ករ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ស្រប​ពេល​អាកាសធាតុ​កំពុង​មានការ​ប្រែប្រួល​ កំ​ដៅ​សីតុណ្ហភាព​កើនឡើង​ខ្លាំង​ ។​

lightning
រូបតំណាង

 

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ លោក​ កែវ​ រី​ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១​ ខែឧសភា​ឆ្នាំ​២០១៦​ជាមួយ​ ទី​ភា្ន​ក​ងារ​ព័ត៌មាន​ជាតិ​កម្ពុជា​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ដោយ​ផ្គរ​រន្ទះ​ គឺ​អាច​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ខ្លាំង​  ព្រោះថា​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ​ គឺ​បាន​នាំ​មក​នូវ​ខ្យល់​កន្តា​ក់​ និង​ផ្គរ​រន្ទះ​មក​ជាមួយ​គ្នា​ ជា​ហេតុ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​គ្រប់​រូប​ ដែល​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ។​​

​លោក​បានឱ្យ​ដឹង​ទៀត​ថា​ គ្រោះថ្នាក់​ដោយសារ​ផ្គរ​រន្ទះ​នេះ​ ដំបូង​ត្រូវ​ធ្វើការ​សង្គ្រោះ​ជាបឋម​ តាម​រយៈ​ចលនា​បេះដូង​ដល់​អ្នក​រង​គ្រោះ​ និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឱ្យ​បាន​ឆាប់រហ័ស​ ។​​

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​រូប​នេះ​ បាន​បង្ហាញ​ពី​វិធី​ការពារ​ពេល​មាន​ភ្លៀង​ធ្លាក់​ថា​ «​ប្រជាពលរដ្ឋ​ត្រូវ​ត្រូវ​បិទ​ទូរស័ព្ទ​ វិទ្យុ​ និង​ទូរទស្សន៍​ នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ និង​មិន​ត្រូវ​ជ្រក​ក្រោម​ដើមឈើ​ធំៗ​ ជៀសវាង​ការ​ឆ្លង​ចរន្តអគ្គិសនី​នៅ​ពេល​ដែល​មាន​រន្ទះ​»​ ។​​

​គួរ​បញ្ជាក់​ថា​ គិត​ចាប់ពី​ខែមករា​ រហូត​មក​ដល់​ស​ប្តា​ហ៍​ទី​១​ នៃ​ខែឧសភា​ ខ្យល់ព្យុះ​បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​ស្លាប់​៧​នាក់​ និង​រង​របួស​៧១​នាក់​ ។​ ចំណែក​គ្រោះ​រន្ទះបាញ់​ មាន​អ្នក​ស្លាប់​១៥​នាក់​ និង​របួស​១៦​នាក់​ ព្រមទាំង​ងាប់​គោ​-​ក្របី​ចំនួន​១២​ក្បាល​ ។​ ចំណែក​គ្រោះ​មហន្ដរាយ​ដោយ​ខ្យល់ព្យុះ​បាន​កើតឡើង​ចំនួន​៨៥​ លើក​ក្នុង​រាជធានី​-​ខេត្ត​ចំនួន​២០​ ដែល​បង្ក​ឱ្យ​ ផ្ទះ​ខូចខាត​ធ្ងន់ធ្ងរ​ចំនួន​៤៧៣​ខ្នង​ និង​ផ្ទះ​ខូចខាត​ជា​មធ្យម​ចំនួន​២៤៣៣​ខ្នង​ ៕

Share

ព័ត៌មានទាក់ទង

Image