en     km
en     km

គណៈ​បក្ស​​ប្រជា​ធិប​តេយ្យ​​មូលដ្ឋាន​​ ទទូច​​ឱ្យ​​រដ្ឋាភិបាល​​រៀប​ចំ​​កាល​បរិច្ឆេទ​​បោះ​​ឆ្នោត​​ឃុំ​​ សង្កាត់​

Share

​ភ្នំពេញ ៖ គណៈបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បាន​ទ​ទួ​ច​ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​រៀបចំ​កាលបរិច្ឆេទ​ច្បាស់លាស់​ នៃ​ការ​បោះ​ឆ្នោត​ ឃុំ​សង្កាត់​ យ៉ាងតិច​ប្រាំបួន​ខែ​ មុន​ការ​បោះ​ឆ្នោត​ ។​ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​ ចុះ​ថ្ងៃ​ទី​១២​ខែឧសភា​ឆ្នាំ​២០១៦​នេះ​ ។​

logo-new-party-text

​បើ​តាម​សេចក្តីថ្លែងការណ៍​ បាន​សរសេរ​ថា​ «​ ពេលវេលា​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​ កាន់តែ​ខិត​ជិត​មក​ដល់​ បើ​យោង​តាម​ច្បាប់​ស្តី​ពី​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​ និង​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ មាត្រា​៣​ នាយក​រដ្ឋមន្ត្រី​ត្រូវ​ប្រកាស​កាលបរិច្ឆេទ​ នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ក្នុង​រយៈពេល​ ៩​ខែ​ យ៉ាងតិច​មុន​ថ្ងៃ​បោះ​ឆ្នោត​»​ ។​​

​សេចក្តីថ្លែងការណ៍​ដដែល​បាន​បន្ត​ថា​ ការ​ប្រកាស​កាលបរិច្ឆេទ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ និង​ការ​បង្ហាញ​ប្រតិទិន​នៃ​ការ​បោះ​ឆ្នោត​ ជ្រើសរើស​ក្រុមប្រឹក្សា​ ឃុំ​ សង្កាត់​នេះ​ អាច​ធ្វើ​ឱ្យ​សង្គម​ស៊ី​វិល​ អង្គការ​ពាក់ព័ន្ធ​ និង​មា្ច​ស់​ជំនួយ​ដល់​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​ដល់​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ល្អ​ប្រសើរ​ ៕

Share

Image
Image
Image