en     km
en     km

ក្រសួងសុខាភិបាល​ ៖​ របៀប​បង្ការ​ជំងឺ​ពុល​អាហារ​តាម​វិធី​ ៨​ចំណុច​!

Share

​ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​បាន​ជូនដំណឹង​ដល់​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​ ឱ្យ​ចេះ​ពី​របៀប​បង្ការ​ជំងឺ​ពុល​អាហារ​ ដែល​តែងតែ​កើត​មាន​ជា​ហូរហែ​ ដោយសារ​ប្រជាពលរដ្ឋ​ខ្វះ​ការ​យល់​ដឹង​ពី​វិធី​បង្ការ​ជំងឺ​មួយ​នេះ​ ។​

food-bad
រូបតំណាង


សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃ​១១​ខែឧសភា​ឆ្នាំ​២០១៦​ បាន​បង្ហាញ​របាយ​ការ​ណ៏​អំពី​ចំណីអាហារ​ពុល​មួយ​ចំនួន​ដូច​ជា​ ពុល​នំ​បុ័ង​ប៉ា​តេ​ ពុល​នំ​បញ្ចុក​ ពុល​ម្ហូប​អាពាហ៍ពិពាហ៍​ ពុល​គ្រឿង​សមុទ្រ​ ពុលបាយ​កញ្ចប់​សាច់​ជ្រូក​ ឬ​សាច់​មាន់​ និង​ពុល​ទឹកជា​ដើម​……..​។​ល​។​

​​មូលហេតុ​នៃ​ការ​ពុល​នេះ​ បណ្តាល​មក​ពី​ការ​រៀប​ចំណីអាហារ​ខ្វះ​អនាម័យ​ ប្រភព​អាហារ​ឆៅ​ ពុំ​មានគុណ​ភាព​ ឬ​រក្សា​ទុក​ពុំ​បាន​ត្រឹមត្រូវ​ ឬ​មាន​មេរោគ​ដូច​ជា​ ស្ត្រិ​បតូ​កូក​ (Streptococcus)​ អ៊ី​កូ​លី​ (E-coli)​ ជាតិ​គីមី​….​។​​

​ក្រសួងសុខាភិបាល​ ណែនាំ​អំពី​វិធី​បង្ការ​ជំងឺ​ពុល​អាហារ​តាម​របៀប​ ៨​ចំណុច​ រួម​មាន​៖
​ទី​១.​ ប្រើប្រាស់​ទឹក​ស្អាត​ និង​ម្ហូបអាហារ​ដែល​ស្អាត​ និង​ឆ្អិន​ជា​និច្ច​
​ទី​២​ ត្រូវ​លាងដៃ​ នឹង​សាប៊ូ​ មុន​ពេល​និង​អំឡុង​ពេល​រៀបចំ​ម្ហូបអាហារ​ មុន​បរិភោគ​ និង​ក្រោយ​ពេល​បន្ទោ​.​ របង់​
​ទី​៣.​ លាង​បន្លែ​ ផែ្ល​ឈើ​ ឲ្យ​បាន​ស្អាត​មុន​បរិភោគ​
​ទី​៤.​ សំអាត​សំភារៈ​ប្រើ​សំរាប់​ចម្អិន​ ម្ហូបអាហារ​ឲ្យ​បាន​ត្រឹមត្រូវ​
​ទី​៥.​ ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ​ ជា​ពិសេស​សាច់​ សត្វ​ស្លាប​ ស៊ុត​ និង​អាហារ​សមុទ្រ​
​ទី​៦.​ ទុកដាក់​ចំណីអាហារ​ឆៅ​ និង​ឆ្អិន​ដាច់​ដោយឡែក​ពី​គ្នា​
​ទី​៧.​ មិន​ត្រូវ​រក្សា​ទុក​អាហារ​ជា​ច្រើន​ថ្ងៃ​ទេ​ ទោះជា​ស្ថិត​ក្នុង​កម្រិត​សីតុណ្ហភាព​សុវត្ថិភាព​ក៏​ដោយ​
​​​ក​.​ បើ​យើង​រក្សា​អាហារ​ទុក​ក្នុង​ប្រព័ន្ធ​ត្រជាក់​ គឺ​ត្រូវ​អោយ​នៅ​ក្រោម​សីតុណ្ហភាព​ ៥​អង្សា​សេ​
​    ខ​.​ បើ​យើង​រក្សា​អាហារ​ក្នុង​ប្រព័ន្ធ​កំ​ដៅ​ គឺ​ត្រូវ​អោយ​លើស​បី​សីតុណ្ហភាព​៦០​អង្សា​សេ​
​ទី​៨.​ កុំ​ប្រើប្រាស់​ចំណីអាហារ​ហួស​កាលកំណត់​ប្រើប្រាស់​ ៕

Share

Image
Image
Image