en     km
en     km

សម្តេច​ហ៊ុន​សែន​ ប្រតិកម្ម​សារព័ត៌មាន​ មួយ​ដែល​ស្រង់​សម្តី​សម្ដេច​ដាក់​ចំណងជើង​ខុស​

Share

​ភ្នំពេញ ៖ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រតិកម្ម​ចំពោះ​កាសែត​បរទេស​មួយ​ ដោយ​បាន​ចោទ​ថា​ ធ្វើ​សម្រង់​សម្តី​របស់​លោក​ យក​ទៅ​សរសេរ​ខុស​ពី​អ្វី​ដែល​លោក​និយាយ​ដែល​ជា​ពិសេស​សម្ដេច​ថា​ ដាក់​ចំណងជើង​ខុស​ ។​ ​ប្រតិកម្ម​នេះ​ធ្វើ​ឡើង​ក្នុង​កម្ម​វិធីចែក​សញ្ញាបត្រ​ដល់​និស្សិត​ IIC​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ខែឧសភា​ឆ្នាំ​២០១៦​នេះ​ ។​

Hun-Sen-120516
សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន

​សម្តេច​នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែង​ថា​ លោក​នឹង​ពិនិត្យ​មើលផ្លូវ​ច្បាប់​ដើម្បី​ចាត់វិធានការ​៖​ «​ម្សិលមិញ​អា​កាំ​បូ​ឌា​លី​ វា​ផ្សាយ​ពី​ស្អី​ចំណងជើង​ទៅ​ផ្សេង​ទៅ​ ឥលូវ​កុំ​ផ្សាយ​ទៅ​វា​ល្អ​ និយាយ​ឱ្យ​ត្រង់ៗ​ គេ​និយាយ​ ទូរទស្សន៍​គេ​ចាក់​គ្រប់​ប៉ុស្តិ៍​ ឯង​ទៅ​បំភ្លៃ​គេ​ទៀត​ ហើយ​បរទេស​គេ​ស្តាប់​ភាសា​ខ្មែរ​អត់​បាន​ គ្នា​មើល​អត្ថបទ​អង់គ្លេស​វា​មិន​ងាប់​ ឥលូវ​ខ្ញុំ​នឹង​ពិនិត្យ​មើលផ្លូវ​ច្បាប់​នានា​ បើ​អ្នកឯង​ហ៊ាន​ផ្សាយ​ខុស​ពី​ខ្ញុំ​ យក​ល្អ​អ្នកឯង​កុំ​ផ្សាយ​ពី​ខ្ញុំ​តែ​ម្តង​ទៅ​»​ ។​​

​​​កាលពី​រសៀល​ថ្ងៃ​ទី​១១​ខែឧសភា​ឆ្នាំ​២០១៦​នេះ​ អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ បាន​ផ្ញើ​លិខិតផ្លូវការ​មួយ​ច្បាប់​ជូន​សារព័ត៌មាន​ The​ Cambodia​ Daily​ ដោយ​ស្នើ​ឱ្យធ្វើ​ការ​កែតម្រូវ​ជា​បន្ទាន់​ បន្ទាប់​ពី​កាសែត​មួយ​នេះ​ បាន​ចុះ​ផ្សាយ​អត្ថបទ​មាន​ចំណងជើង​ថា​«​លោក​ ហ៊ុន​ សែន​ ហាមឃាត់​អ្នក​ដែល​ស្លៀកពាក់​ពណ៌​ដូចៗ​គ្នា​ មិន​ឲ្យ​ប្រមូលផ្តុំ​សាធារណៈ​»​ ។​​

​លោក​ ស្វាយ​ ស៊ី​ថា​ អ្នកនាំពាក្យ​នៃ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ បាន​សរសេរ​ក្នុង​លិខិត​នេះ​ថា​ ការ​ចុះ​ផ្សាយ​នូវ​ចំណងជើង​នៃ​អត្ថបទ​នេះ​ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ចេ​ទ​នា​បំភ័ន្ត​ និង​ញុះញង់​សាធារណៈ​មតិ​ជាតិ​ និង​អន្តរជាតិ​ ឱ្យ​មានការ​យល់​ច្រ​លំ​ទៅ​លើ​ប្រសាសន៍​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ។​ លោក​សរសេរ​បន្ត​ថា​ ការ​ចុះ​ផ្សាយ​បែប​នេះ​ ក៏​អាច​ជា​ការ​ដុត​កំហឹង​ប្រជាពលរដ្ឋ​ក្នុង​ និង​ក្រៅប្រទេស​ឱ្យ​ប្រឆាំង​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​ផង​ដែរ​ ។​​

​កាលពី​ថ្ងៃ​ទី​២០​ខែមេសា​ឆ្នាំ​២០១៦​នេះ​ ប្រធាន​ក្រុមការងារ​ Facebook​ សម្តេច​ ហ៊ុន​ សែន​បាន​បាន​ផ្ញើ​លិខិត​មួយ​ ទៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទាមទារ​ឱ្យ​កាសែត​នេះ​កែតម្រូវ​អត្ត​បទ​របស់​ខ្លួន​ដែរ​ ក្រោយ​ពី​ភ្នំពេញ​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​នូវ​ចំណងជើង​ថា​«​លោក​ ហ៊ុន​ សែន​ ប្រកាស​ខ្លួនឯង​ជា​អធិរាជ​ហ្វេ​ស​ប៊ុ​ក​»​ កាលពី​អំឡុង​ពេល​សម្តេច​ទៅ​សម្ពោធ​រោងចក្រ​ស្ករស​ និង​កៀប​ទឹកអំពៅ​នៅ​ខេត្តព្រះវិហារ​ ។​​

​បែប​នេះ​ក្ដី​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ មិន​បាន​ធ្វើការ​កែតម្រូវ​អត្ថបទ​របស់​ខ្លួន​ តាម​ការ​ចង់បាន​របស់​ប្រធាន​ ការងារ​ហ្វេ​ស​ប៊ុ​ក​សម្តេច​នាយក​រដ្ឋមន្ត្រី​នោះ​ទេ​ ៕

Share

Image
Image
Image