en     km
en     km

សម្តេច​​ ហ៊ុន​ ​សែន​​ ៖​ ​ហ៊ុន​​ ម៉ា​ណែ​ត​ ​ជា​​កូន​ប្រុស​​របស់​ខ្ញុំ​​ពិត​ប្រាកដ​

Share

​ភ្នំពេញ ៖ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ឆ្លើយ​តប​ជា​លើក​ដំបូង​ទៅ​នឹង​ជន​មួយ​ក្រុម​ដែល​កន្លង​មក​ តែងតែបាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ មិនមែន​ជា​កូនប្រុស​របស់​លោក​នោះ​ទេ​ ដោយ​ទ​ទួ​ច​អោយ​មានការ​ពិនិត្យ​DNA​ ។​

Samdach-Hun-Sen-text
សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន

​សម្តេច​ ហ៊ុន​ សែន​ បាន​បញ្ជាក់​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ IIC​  នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ព្រឹក​ថ្ងៃ​ទី​១២​ខែឧសភា​ នេះ​ថា​ ហ៊ុន​ ម៉ា​ណែ​ត​ គឺ​ពិតជា​កូនប្រុស​បង្កើត​ដ៏​កំសត់​របស់​លោក​ពិតប្រាកដ​ ។​

​លោក​មាន​ប្រសាសន៍​ថា​ «​ភរិយា​ខ្ញុំ​កំសត់​ណាស់​ រៀប​ការ​ជាមួយ​ខ្ញុំ​ ទម្រាំ​បាន​រៀប​ការ​ ខ្ញុំ​បាន​និយាយ​ពី​ប្រវត្តិ​ខ្ញុំ​អស់ហើយ​ ប្រហែលជា​មនុស្ស​មួយ​ចំនួន​ធ្លាប់​បាន​បើក​មើល​ហើយ​ ថា​រឿង​អី​បាន​នាំ​ទៅ​អោយ​ស្គាល់គ្នា​នេះ​?​ កូន​ទា​ហ៊ាន​ ផ្សំផ្គុំ​ ដល់​ចាប់​ស្គាល់គ្នា​ហើយ​ ស្រលាញ់​គេ​ របួស​ពិការ​ហើយ​ ភរិយា​ខ្ញុំ​នៅ​តែ​ស្រលាញ់​ខ្ញុំ​ទៀត​។​ ថ្ងៃ​១០​វិច្ឆិកា​ ឆ្នាំ​១៩៩៦​ កូន​ទី​១​បាន​ស្លាប់​ នេះ​ជា​ទុក្ខសោក​ធំ​ណាស់​សម្រាប់​ឪពុក​ម្តាយ​ ខ្ញុំ​អត់​មាន​សមត្ថភាព​ មិន​បាន​យក​កូន​ខ្ញុំ​ទៅ​កប់​ផ្ទាល់​ដៃ​ទេ​មិនដឹង​ថា​ កូន​ខ្ញុំគេ​កប់​នៅឯណា​ទេ​?​ ហើយ​ខ្ញុំ​មានកូន​ទី​២​ គឺ​ ហ៊ុន​ ម៉ា​ណែ​ត​ នេះ​ហើយ​គេ​នៅ​ក្នុង​ពោះ​ម្តាយ​ប្រាំ​ខែ​ ខ្ញុំ​ត្រូវ​ចាកចេញ​ដឹកនាំ​ការ​តស៊ូ​ឈឺចាប់​ខ្លាំ​ណាស់​ ភរិយា​ខ្ញុំ​ និង​កូន​ខ្ញុំ​វេទនាណាស់​»​ ។​​

​សម្តេច​នាយក​រដ្ឋមន្ត្រី​ អះអាង​ថា​ អ្នកប្រឆាំង​មួយ​ក្រុម​បាន​វាយប្រហារ​លោក​ ដោយ​ថា​ភរិយា​របស់​លោក​ គឺជា​ប្រពន្ធ​របស់​មេដឹកនាំ​វៀតណាម​ និង​មានកូន​ប្រុស​ម្នាក់​គឺ​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ និង​បាន​យក​កូនប្រុស​ម្នាក់​នេះ​ទៅ​អោយ​ លោក​ សុខ​ អាន​ ជា​អ្នក​ចិញ្ចឹម​ ។​

​សម្តេច​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ទៅ​កាន់​អ្នកប្រឆាំង​លោក​ថា​ «​បើ​អ្នកឯង​មិន​អោយ​ខ្ញុំ​សុខ​ ខ្ញុំ​ក៏​មិន​អោយ​អ្នកឯង​បាន​សុខ​ដែរ​»​ ។​

​នា​ឱកាស​នោះ​ដែរ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​លើក​សរសើរ​កូនប្រុស​ច្បង​របស់​លោក​ គឺ​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ថា​មាន​កាយសម្បទា​មាំមួន​ និង​រៀនសូត្រ​ពូកែ​ទៀត​ផង​ ៕

Share

Image
Image
Image