en     km
en     km

លោក​​ កឹ​ម​ ​សុខា​​ សន្យា​​មិន​​ផ្លាស់​​ប្តូរ​​គំនិត​​ស្នេហា​​ជាតិ​ ​ហើយ​​កាន់​តែ​​ខិតខំ​​ដើម្បី​​ប្រទេស​​ជាតិ

Share

ភ្នំពេញ ៖ ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​  កឹ​ម​ សុខា​ បាន​ជួប​សំណេះសំណាល​ជាមួយ​តំណាង​យុវជន​ ដើម្បី​ពន្យល់​ពី​ស្ថានការណ៍​កម្ដៅ​នយោបាយ​នា​ពេល​បច្ចុប្បន្ន​ និង​គោល​ជំហរ​ របស់​គណបក្ស​ នៅ​ទីស្នាក់ការ​កណ្តាល​ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ​ ព្រឹក​ថ្ងៃ​ទី​១១​ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ ។​

Kem-Sokha-text11
រូបភាពពី៖ Facebook លោក កឹម សុខា

លោក​ កឹ​ម​ សុខា នៅ​ទីស្នាក់ការ​កណ្តាល​ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ​ ព្រឹក​ថ្ងៃ​ទី​១១​ខែឧសភា​ ឆ្នាំ​២០១៦​នេះ
​ក្នុង​ជំនួប​នេះ​ លោក​ កឹ​ម​ សុខា​ បាន​លើក​ថា​ “​ថ្ងៃនេះ​ ថ្ងៃស្អែក​ យើង​នៅ​តែ​តស៊ូ​ ដើម្បី​ផ្លាស់​ប្តូរ​ និង​ថា​យើង​នៅ​តែ​រឹង​មាំ​ មិន​តក់ស្លុត​ ឬ​ភ័យ​ខ្លាច​នោះ​ទេ​ គឺ​យើង​ឈរ​លើ​គោល​ ជំហរ​លទ្ធិប្រជាធិបតេយ្យ​ និង​ អហិង្សា​ “ ។

​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​លោក​ កឹ​ម​ សុខា​ ហាក់​ទទួលស្គាល់​រឿង​របស់​គាត់​ត្រូវ​បាន​វាយប្រហារ​ លោក​យ៉ាង​ខ្លាំង​ តែ​លោក​ថា​លោក​មិន​ចុះ​ញ​ម​ឡើយ​ ហើយ​នៅ​តែ​ខិតខំ​បំរើ​ប្រទេស​ជាតិ​ ទៅ​មុខ​ទៀត​។​

​ទន្ទឹម​នឹង​ជូ​ប​តំណាង​យុវជន​នេះ​ លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះហៅ​ ឲ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ខែឧសភា​នេះ​ផង​ដែរ​ ជុំវិញ​ពាក្យបណ្តឹង​ពី​បទ​ «​បរិហារកេរ្តិ៍​»​ របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ ។​ ដោយ​សំអាង​លើ​អភ័យឯកសិទ្ធិ​របស់​ខ្លួន​ក្នុង​នាម​ជា​តំណាងរាស្ត្រ​ លោក​ កឹ​ម​ សុខា​ បាន​បដិសេធ​ មិន​ចូល​ទៅ​កាន់​តុលាការ​តាម​ដីកា​កោះហៅ​ឡើយ ​៕

Share

Image
Image
Image