en     km
en     km

សហគមន៍​ជម្លោះដីធ្លីថ្មគោល​​ដាក់​​ញត្តិ​ជាថ្មី​ទៅ​គណៈ​រដ្ឋ​មន្ត្រី​ពន្លឿន​​ដោះ​ស្រាយបញ្ហា​​ដីធ្លី

Share

​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​ ១០​ ឧសភានេះ​ សហគមន៍​ថ្មគោល​បាន​ប្រមូលផ្តុំ​គ្នា​ដាក់​ញត្តិ​ទៅ​ទីស្តីការ​គណៈ​រដ្ឋ​ម​ន្ត្រី​​ ដើម្បី​ជំរុញ​ឱ្យ​ជួយ​ព​ន្លឿ​ន​ការ​ចុះហត្ថលេខា​លើ​សៀវភៅ​ផែនការ​ឱ្យ​បាន​ឆាប់​ ដើម្បី​ឱ្យ​មាន​ភាព​ងាយស្រួល​ដល់​ សហគមន៍​ក្នុង​ការ​សម្រេចចិត្ត ​ថា​តើ​ត្រូវ​ចាកចេញ​ឬ​ស្នាក់​នៅ​បន្ត​នៅ​កន្លែង​ដដែល​ទៀត​ ។​  នៅ​ពេល​ដាក់​ញត្តិ​នេះ​ មាន​មន្ត្រី​ម្នាក់​មក​ទទួល​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​ត្រូវធ្វើ​តាម​ដែរ​ទេ​ ។​

WMC-Govement-160510
ទីស្តីការគណៈរដ្ឋមន្ត្រី (រូបតំណាង)

​តំណាងអ្នកដាក់ញត្តិអ្នកស្រី​ ភួង​ សុភាព​ បាន​និយាយ​ថា​ សហគមន៍​របស់​អ្នកស្រី​ទទួល​រង​ការ​បង្កហេតុ​ពី​រដ្ឋាភិបាល​ជាង​ ០៤​ឆ្នាំ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល​ដល់​សេដ្ឋកិច្ច​គ្រួសារ​ចំនួន​ ៥៣១​ គ្រួសារ​មិន​អាច​ចេញ​ទៅ​រកស៊ី​បាន​ ។​​

​អ្នកស្រី​បាន​បន្ត​ថា​មក​ដល់​ពេល​នេះ​ដី​របស់​សហគមន៍​អ្នកស្រី​មិន​មាន​តម្លៃ​នោះ​ទេ​ បើ​រដ្ឋាភិបាល​ មិន​បាន​អើពើរ​ចុះហត្ថលេខា​លើ​សៀវភៅ​ផែនការ​នោះ​ ហើយ​ជាង​នេះ​ទៅ​ទៀត​ខាង​អាកាស​យាន្ត​អន្តជាតិ​ភ្នំពេញ​នឹង​ដាក់​ដី​នៅ​ជុំវិញ​នោះ​ចូល​ក្នុង​បញ្ជីខ្មៅ​ ។​​

​អ្នកស្រី​ ភួង​ សុភាព​ ៖​ «​អ្នក​ដែល​មានផ្ទះ​បែកបាក់​ គឺ​គាត់​ធ្វើ​ផ្ទះ​អត់​បាន​ អ្នក​ដែល​មាន​ដី​ ៧០​ % ​គឺ​គាត់​ជួល​ផ្ទះ​គេ​ មួយ​ខែ​ ១០០​ ,២០០​ អ៊ីញ្ចឹង​ ​ការ​អភិវឌ្ឍន៍របស់​សម្តេច​ដែល​ថា​ បង្កក​ដី​របស់​សហគមន​យើងខ្ញុំ​ធ្វើ​ឱ្យ​ប្រជាជន​ធ្លាក់ខ្លួន​ក្រ​ទៅៗ​ ច៊ឹ​ង​ពួក​ខ្ញុំ​មិន​អាច​ទទួលយក​បាន​ទេ​ ខ្ញុំ​ដាក់​ញតិ​ថ្ងៃនេះ​ បើសិនណា​រយៈពេល​មួយ​ខែ​អត​ទាន់​មានការ​ឆ្លើយ​តប​ណា​ជាក់លាក់​ទេ​ ពួក​ខ្ញុំ​នឹង​ធ្វើ​ស​ន្និ​សិ​ទ​កាសែត​ត​ទៀត​មិនមែន​លើក​ទី​១​ទេ​ លើក​ទី​១០០​ ក៏​ធ្វើ​ដែរ​»​ ។​​

​ដូច​គ្នា​នោះ​ដែរ​លោក​ គង់​ ផល្លា​ អ្នកតំណាង​សហគមន៍​ថ្មគោល​ផង​ដែរ​ បាន​និយាយ​ថា​ដោយសារ​តែ​ រង់ចាំ​ ដ៏​យូរ​នេះ​ហើយ​ធ្វើ​ឱ្យ​ ការ​ប្រកប​របរ​របស់​ពួក​គាត់​កាន់តែ​លំបាក​ ហើយ​មាន​អ្នក​ចំណាកស្រុក​ទៀត​ផង​ ។​

​​លោក​ គង់​ ផល្លា​ ៖«​ប្រជាជន​វេទនា​ចង់​ងាប់​ ខ្លះ​អត់​ធ្វើ​ប្រ​ព័ន្ធ​លូ​ទឹក​ប្រ​ព័ន្ធ​អី​ ហើយ​អ្នកមាន​ដី​អត់ឱ្យ​ធ្វើ​ផ្ទះ​បាន​…​ហើយ​ឥឡូវ​ប៉ះពាល់​ដល់​ហាន​និ​ភ័យ​ដល់​ហេ​ដ្ឋា​រចនា​សម្ព័​ន​… អាហ្នឹង​រង់ចាំ​ការ​អភិវឌ្ឍន៍របស់​រដ្ឋាភិបាល​»​។​​

​នៅ​ពេល​ជាមួយ​គ្នា​នេះ​ ទីប្រឹក្សា​អម​ទីស្តីការគណៈរដ្ឋមន្ត្រី​ទទួល​បន្ទុក​ពាក្យបណ្តឹង​ លោក​ សេង​ សា​វន​ បាន​ចេញ​មក​ទទួល​ញត្តិ​របស់​សហគមន​ថ្មគោល​ដោយ​ លោក​ថា​នឹង​យក​ញតិ្ត​ទៅ​ជូន​ថ្នាក់លើ​ធ្វើការ​ពិចារណា​ ។​​

​លោក​ សេង​ សា​វន​ ៖«​ ម្ចាស់​ដី​ឯកភាព​ទទួល​១០០​ ភាគរយ​យល់​ ហើយនឹង​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ ប៉ុន្តែ​បើ​មក​អ៊ីញ្ចីងធ្វើ​ឱ្យ​សង្គម​ជាតិ​ ហើយ​បើ​លោកស្រី​មក​មានកូន​ឧ​ទា​ហរ​ណ៏​គាត់​ឈឺ​អី​នរណា​ទទួលខុសត្រូវ​»​ ។​

លោក​បាន​បន្ត​ទៀត​ថា​ បើ​លើ​ក្រោយ​ចង់​មក​ដាក់​ញតិ​អី​ទៀត​ មិន​ចាំបាច់​នាំ​គ្នា​មក​ច្រើន​នោះ​ទេ​ មក​តែ​ម្នាក់ឯង​បាន​ហើយ​។​ សូម​បញ្ជាក់​ថា​ សហគមន៍​ថ្មគោល​ មា​នទី​តាំងនៅ​ ភូមិ​ថ្មគោល​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​ ៕

Share

ព័ត៌មានទាក់ទង

Image