en     km
en     km

សម្ដេច​ ​ហ៊ុន​ ​សែន​​ ៖​ ​ចាប់​ទាំងអស់​​​ឱ្យ​​តែ​​អ្នក​​ធ្វើ​​ខុស​​ មិន​​ថា​​ពណ៌​​ខ្មៅ​ ​ពណ៌​​អី​​ក៏​​ចាប់​​ដែរ​

Share

​ភ្នំពេញ​ ៖​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្ដេច​ ហ៊ុន​ សែន​ បន្ត​ព្រមាន​ចាប់ខ្លួន​មនុស្ស​ពាក់ព័ន្ធ​ទាំងអស់​ទោះជា​ក្រុម​ណា​ ពាក់អាវ​ពណ៌​អ្វី​ក៏​ដោយ​គឺ​មិន​ថា​ពណ៌​ខ្មៅ​ ឱ្យ​តែ​អ្នក​នោះ​ធ្វើ​ខុស​ ។​ ​ការ​ព្រមាន​របស់​សម្ដេច​ ហ៊ុន​ សែន​ ធ្វើ​ឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ ដល់​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ា​ន់​ដា​នៅ​ថ្ងៃ​ទី​១០​ឧសភា​នេះ​ ។​

Hun-Sen-100516
សម្ដេច​ ហ៊ុន​ សែន ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ ដល់​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ា​ន់​ដា​នៅ​ថ្ងៃ​ទី​១០​ឧសភា​នេះ។ រូបភាពពី ៖ Facebook សម្ដេច​ ហ៊ុន​ សែន

​​សម្ដេច​ មាន​ប្រសាសន៍​ថា​ ៖​ «​ ពណ៌​អី​ក៏​ដោយ​ ឲ្យ​តែ​ធ្វើ​ខុស​គឺ​ចាប់​ទាំងអស់​គុក​ធ្វើ​ឡើង​ ដើម្បី​អ្នក​ខុស​»​ ។​
​កាលពី​ថ្ងៃ​ម្សិលមិញ​ ក្រុម​សង្គម​ស៊ី​វិល​ និង​សហគមន៍​ដីធ្លី​ដែល​ទៅ​ប្រមូលផ្ដុំ​គ្នា​នៅ​ ខាង​មុខ​ពន្ធនាគារ​ព្រៃ​ស​ ដោយ​ស្លៀកពាក់​ពណ៌​ខ្មៅ​ ឬ​គេ​ហៅ​ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»​ ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​ មន្ត្រី​សង្គម​ស៊ី​វិល​ ៤​រូប​ និង​លោក​ នី​ ចរិយា​ មន្ត្រី​គជ​ប​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ៨​នាក់​ ។​ ការ​ចាប់ខ្លួន​មនុស្ស​ ធ្វើ​ឱ្យ​មានការ​ថ្កោលទោស​ ។​ មន្ត្រី​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ ប្រចាំ​នៅ​កម្ពុជា​ សំដែង​ការ​សោកស្តាយ​ដោយ​ បាន​ដាក់​ព្រួយបារម្ភ​ពី​ការ​ បំបិទ​សេរីភាព​ សម្ដែង​មតិ​នៅ​កម្ពុជា​ ។​​

​តែ​បែប​នេះ​ក្ដី​សម្ដេច​ ហ៊ុន​ សែន​ បញ្ជាក់​ថា​ ៖​ «​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​សន្តិសុខ​មនុស្ស​រាប់​លាន​នាក់​ មិនមែន​បញ្ហា​បុគ្គល​ ៤-៥​នាក់​នោះ​ទេ​»​ ។​​

​សម្តេច​ ហ៊ុន​ សែន​ ក៏​ជំរុញ​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ស្វែងរក​មេធាវី​ឲ្យ​ពូកែ​ ដើម្បី​ការពារ​ក្តី​ដល់​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​ជាប់​ឃុំ​ មិន​អាច​ដាក់​សម្ពាធ​លើ​តុលាការ​បាន​នោះ​ទេ​ ៕

Share

Image
Image
Image