ភ្នំពេញ ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេសបានផ្ញើសារតាមទំព័រហ្វេសប៊ុករបស់លោក ដោយអំពាវនាវដល់ប្រជាជនខ្មែរចូលរួមក្នុងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីរកភាពយុត្តិធម៌ និងដោះលែងមន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីគជប ដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធធនាគារ ។ លោក សម រង្ស៊ី ស្លៀកពាក់ឈុតខ្មៅ ហើយនាឡិការបស់លោកក៏ខ្មៅដែរ ។
សូមស្ដាប់ប្រសាសន៍របស់លោកសមរង្ស៊ី ដែលត្រូវបានមើលឃើញ លើទំព័រសង្គមរបស់លោកដូចនេះ ៖
តែយ៉ាងណាលោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សកាន់អំណាច បានចំអកចំពោះការថ្លែងរបស់មេបក្សប្រឆាំង រូបនេះ។ លោកមានប្រសាសន៍ថា ជារឿងឥតប្រយោជន៍ ហើយថារដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការទប់ស្កាត់នូវចលនាណាមួយដែលអាចឈានដល់ការ ធ្វើបដិវត្តន៍ពណ៌ ។
សូមស្ដាប់ ប្រសាសន៍របស់លោក សុខ ឥសាន្ដ ដូចនេះ៖
ក្នុងយុទ្ធនាការមួយ ដែលគេដាក់ឈ្មោះថា «ថ្ងៃចន្ទពណ៌ខ្មៅ» ដើម្បីតវ៉ាឱ្យដោះលែង មន្ត្រី សមាគមអាដហុក និងមន្ត្រី គជប ធ្វើឡើងនៅថ្ងៃនេះ គឺយ៉ាងតិចណាស់មនុស្ស៨នាក់ត្រូវបានអាជ្ញាធរឃាត់ខ្លួន ក្នុងនោះស្រី្តបឹងកក់៣នាក់ ប្រធានសមាគមន៍ ធាងធ្នោត លោក អ៊ី សារ៉ុម លោក ថាវ គឹមសាន មន្ត្រីជាន់ខ្ពស់អង្គការលីការដូ អ្នកស្រី សរ ស៊ន សកម្មជនដីធ្លីនៃសហគមបុរីកីឡា និងជនបរទេស២នាក់ ។
តាមគម្រោងមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកប្រឆាំងការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់សមាគមអាដហុក និង មន្ត្រីគជប ត្រូវជួបជុំគ្នានៅខាងមុខពន្ធនាគាព្រៃសរ ដោយមានអ្នកចូលរួម ប្រមាណ៣០០នាក់ដោយពួកគេស្លៀកពាក់ ឈុតខ្មៅ ។ តែបែបនេះក្ដីលើ បណ្ដាញសង្គម មានការចែកចាយសារជូនគ្នា ជាមួយ នឹងការបង្ហាញ ពីការប្រឆាំងការចាប់ខ្លួន មន្ត្រីសង្គមនិងមន្ត្រីគជប។ ពួកគេក៏បង្ហាញ ឈុតខ្មៅ ស្លៀកពាក់ នៅ កន្លែងធ្វើការ ៕