ភ្នំពេញ ៖ ក្រុមមួយដែលមានឈ្មោះថា បណ្តាញសន្តិភាព និងយុត្តិធម៌ ជាមួយសមាគមនចំនួន១៤៧ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះសមាគមនមួយចំនួន ថាកំពុងបំផុសឲ្យមានយុទ្ធនាការស្លៀកពាក់ខ្មៅ គឺធ្វើឱ្យខូចកិត្តិយសប្រទេសជាតិ ។
នៅក្នុងសេចក្តីថ្លែងការរួមរបស់បណ្តាញសន្តិភាព និងយុត្តិធម៌លើកឡើងថា មានសមាគមនមួយក្តាបតូចតែប៉ុណ្ណោះ ធ្វើអំពើល្ងង់បែបនេះ ដោយបានធ្វើការផ្សព្វផ្សាយ និងបំផុសឲ្យមានយុទ្ធនាការស្លៀកពាក់ខ្មៅ ក្នុងគោលបំណងទាមទារឲ្យមានការដោះលែង សកម្មជនសិទ្ធិមនុស្សអាហុក ៤រូប និងអគ្គលេខារង គជប ដែលក្រុមនេះថាមនុស្សទាំង៥នាក់នេះ ត្រូវតុលាការឃុំខ្លួនរួចទៅហើយ ។
សេចក្តីថ្លែងការណ័ដដែល បានបន្តថា ការបំផុសឱ្យមានការស្លៀកសម្លាក់បំពាក់ខ្មៅបែបនេះ គឺបានបង្ហាញពីចរិតនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ទៅវិញ ។
បណ្តាញសន្តិភាព និងយុត្តិធម៌៖ «ទង្វើបែបនេះ យើងខ្ញុំជាអង្គការមិនមែនរដ្ឋាភិបាល និងសមាគមដែលមានវត្តមាន នៅក្នុងប្រទេសកម្ពុជា មិនអាចទទួលយកបានជាដាច់ខាតនូវគំនិតដ៏ល្ងង់ខ្លៅ របស់សង្គមស៊ីវិលទាំងនោះ ដែលសកម្មភាពទាំងនោះ គឺបានបង្ហាញពីចរិតនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបង្ខំឲ្យប្រជាជនខ្មែរ ទូទាំងប្រទេសស្លៀកពាក់ខ្មៅ» ។
បណ្តាញសន្តិភាព និងយុត្តិធម៌នេះក៍បានប្រកាសគាំទ្រ ចំពោះចំណាត់ការរបស់រដ្ឋាភិបាលដែលបានដាក់ចំណាត់ការយ៉ាងតឹងរឹងទៅលើជនណាដែលបង្ក អសន្តិសុខ សុវត្ថិភាព ស្ថេរភាពសង្គម ។
យុទ្ធនាការស្លៀកពាក់ខ្មៅ ធ្វើឡើងដោយ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន នៅថ្ងៃចន្ទទី៩ឧសភាដើម្បីទាមទារឱ្យដោះលែង មន្ត្រី សមាគមអាដហុក និងមន្ត្រីគជប មនុស្ស ៨នាក់ត្រូវបានអាជ្ញាធរឃាត់ខ្លួន ក្នុងនោះស្រីបឹងកក់៣នាក់ ប្រធានសមាគម ធាងធ្នោត លោក អ៊ីសារ៉ុម លោក ថាវ គឹមសាន មន្ត្រីជាន់ខ្ពស់អង្គការលី និង ស្ត្រី សរ ស៊ន សកម្មជនដីធ្លីនៃ សហគមបុរីកីឡា។ អាជ្ញាធរចាត់ទុកសកម្មភាពនេះថា ជាការបង្កអស្ថិរភាពសង្គម ៕