en     km
en     km

ក្រុម​អង្គការ​​មួយ​​មាន​​គ្នា​​ជិត​​១៥០​​ ថ្កោល​ទោស​​ក្រុម​​អង្ក​ការ​​ធ្វើ​​យុទ្ធ​នា​ការ​​អាវ​ខ្មៅ​

Share

ភ្នំពេញ​ ៖​ ក្រុម​មួយ​ដែល​មានឈ្មោះ​ថា​ បណ្តាញ​សន្តិភាព​ និង​យុត្តិធម៌​ ជាមួយ​សមាគម​ន​ចំនួន​១៤៧​ បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​សមាគម​ន​មួយ​ចំនួន​ ថា​កំពុង​បំផុស​ឲ្យ​មាន​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​ គឺ​ធ្វើ​ឱ្យ​ខូច​កិត្តិយស​ប្រទេស​ជាតិ​ ។​

Monday_black
ក្រុម​អ្នក​តវ៉ា​ ក្នុងយុទ្ធនាការ​ ពាក់អាវ​ខ្មៅ កំពុងប៉ះទង្កិចជាមួយប៉ូលិស ។ រូបភាព ៖ Facebook

​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​រួម​របស់​បណ្តាញ​សន្តិភាព​ និង​យុត្តិធម៌​លើក​ឡើង​ថា​ មាន​សមាគម​ន​មួយ​ក្តាប​តូច​តែ​ប៉ុណ្ណោះ​ ធ្វើអំពើ​ល្ងង់​បែប​នេះ​ ដោយ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ និង​បំផុស​ឲ្យ​មាន​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​ ក្នុង​គោលបំណង​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​ សកម្មជន​សិទ្ធិ​មនុស្ស​អា​ហុ​ក​ ៤​រូប​ និង​អគ្គ​លេខា​រង​ គជ​ប​ ដែល​ក្រុម​នេះ​ថា​មនុស្ស​ទាំង​៥​នាក់​នេះ​ ត្រូវ​តុលាការ​ឃុំខ្លួន​រួច​ទៅ​ហើយ​ ។​​

​សេចក្តី​ថ្លែង​ការ​ណ័​ដដែល​ បាន​បន្ត​ថា​ ការ​បំផុស​ឱ្យ​មានការ​ស្លៀក​សម្លាក់​បំពាក់​ខ្មៅ​បែប​នេះ​ គឺ​បាន​បង្ហាញ​ពី​ចរិត​នៃ​របប​ប្រល័យពូជសាសន៍​ ប៉ុ​ល​ ពត​ ទៅ​វិញ​ ។​​

​បណ្តាញ​សន្តិភាព​ និង​យុត្តិធម៌​៖​ «​ទ​ង្វើ​បែប​នេះ​ យើងខ្ញុំ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សមាគម​ដែល​មាន​វត្តមាន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ មិន​អាច​ទទួលយក​បានជា​ដាច់ខាត​នូវ​គំនិត​ដ៏​ល្ងង់ខ្លៅ​ របស់​សង្គម​ស៊ី​វិល​ទាំងនោះ​ ដែល​សកម្មភាព​ទាំងនោះ​ គឺ​បាន​បង្ហាញ​ពី​ចរិត​នៃ​របប​ប្រល័យពូជសាសន៍​ ប៉ុ​ល​ ពត​ ដែល​បង្ខំ​ឲ្យ​ប្រជាជន​ខ្មែរ​ ទូ​ទាំង​ប្រទេស​ស្លៀកពាក់​ខ្មៅ​»​ ។​​

​បណ្តាញ​សន្តិភាព​ និង​យុត្តិធម៌​នេះ​ក៍បាន​ប្រកាស​គាំទ្រ​ ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចំណាត់ការ​យ៉ាង​តឹង​រឹង​ទៅ​លើ​ជន​ណា​ដែល​បង្ក​ អសន្តិសុខ​ សុវត្ថិភាព​ ស្ថេ​រ​ភាព​សង្គម​ ។​​

​បណ្តាញ​សន្តិភាព​ និង​យុត្តិធម៌​៖​ «​យើងខ្ញុំ​សូម​ធ្វើការ​គាំទ្រ​នូវ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ ដែល​មាន​ក្រសួងមហាផ្ទៃ​ ជា​សេនាធិការ​ក្នុង​ការ​ការពារ​សន្តិសុខ​ សុវត្ថិភាព​ ស្ថេ​រ​ភាព​សង្គម​ជូន​ ប្រជាពលរដ្ឋ​ និង​សូម​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​អនុវត្ត​ច្បាប់​ឲ្យ​ម៉ឹង​ម៉ាត់​ និង​ថ្កោលទោស​ជា​ដាច់ខាត​ ចំពោះ​ជន​ណា​ ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សមាគម​ន​ណា​ ដែល​មាន​គោលបំណង​បង្ក​ អសន្តិសុខ​ សុវត្ថិភាព​ ស្ថេ​រ​ភាព​សង្គម​»​ ។​​

​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​ ធ្វើ​ឡើង​ដោយ​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ នៅ​ថ្ងៃ​ចន្ទ​ទី​៩​ឧសភា​ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​ មន្ត្រី​ សមាគម​អា​ដ​ហុ​ក​ និង​មន្ត្រី​គជ​ប​  មនុស្ស​ ៨​នាក់​ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន​ ក្នុង​នោះ​ស្រី​បឹង​កក់​៣​នាក់​  ប្រធាន​សមាគម​ ធាង​ធ្នោ​ត​ លោក​ អ៊ី​សា​រ៉ុ​ម​ លោក​ ថាវ​ គឹ​ម​សាន​ មន្ត្រីជាន់ខ្ពស់​អង្គការ​លី​ និង​ ស្ត្រី​ សរ​ ស៊ន​ សកម្មជន​ដីធ្លី​នៃ​ សហ​គម​បុរី​កីឡា​។​ អាជ្ញាធរ​ចាត់​ទុក​សកម្មភាព​នេះ​ថា​ ជា​ការ​បង្ក​អ​ស្ថិរភាព​សង្គម​ ៕​

Share

Image
Image
Image