loader

ប្រមុខ​រដ្ឋាភិបាល​​កម្ពុជា​​ ទទូច​​ឱ្យ​​ពល​រដ្ឋ​​ជួយ​​ការ​ពារ​​សត្វ​​ស្លាប​​ដែល​​កម្រ​​នៅ​​កម្ពុជា​

​ភ្នំពេញ​៖​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ សម្តេច​ ហ៊ុន​ សែន​ បាន​ទ​ទួ​ច​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ ចូលរួម​ថែរក្សា​ការពារ​ និង​អភិរក្ស​ប្រភេទ​ពូជ​សត្វ​ស្លាប​ដ៏​កម្រ​នៅ​កម្ពុជា​កុំឱ្យ​ផុត​ពូជ​។​

bird
រូបភាព ​៖ Facebook សម្តេច​ ហ៊ុន​ សែន​

​ការ​លើក​ឡើង​បែប​នេះ​ ធ្វើ​នៅ​ក្នុង​បណ្តាញ​សង្គម​ផ្ទាល់​របស់​សម្ដេច​ នា​ព្រឹក​ថ្ងៃ​ទី​ ០៩​ ខែឧសភា​ ឆ្នាំ​២០១៦​ ។​ ​នា​ពេល​ថ្មីៗ​នេះ​ មានការ​កើនឡើង​កំ​ដៅ​ខ្លាំង​ និង​មាន​គ្រោះ​រាំង​ស្ងួត​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​ សត្វពាហនៈ​ និង​សត្វ​ស្លាប​មួយ​ចំនួន​អាច​ប្រឈម​នឹង​ផុត​ពូជ​អស់​ ។ ​ប្រមុខរ​ដា្ឋ​ភិ​បាល​បាន​បន្ត​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​ថា​ ទោះជា​មាន​ភាពរាំងស្ងួត​យ៉ាងណា​ក៏​ មិន​ត្រូវ​សម្លាប់សត្វ​ដែល​កម្រ​ឡើយ​ ព្រោះថា​ប្រភេទ​សត្វ​ទាំងនោះ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​ និង​អាច​បង្កើត​មុខ​របស់​ដល់​ពលរដ្ឋ​ផង​ដែរ​ ។​​

​សម្ដេច​ ហ៊ុន​ សែន​៖​ «​ទោះបី​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​ប្រភេទ​ពូជ​សត្វ​ស្លាប​ដ៏​កម្រ​ទាំងនេះ​។​ សូមកុំ​ប្រមាញ់​ ឬ​ដាក់​ថ្នាំ​បំពុល​យក​សត្វ​ស្លាប​ទាំងនេះ​មក​ទទួលទាន​ធ្វើ​អាជីវកម្ម​ ។​ សត្វ​ស្លាប​ដ៏​កម្រ​ទាំងនេះ​មិន​ត្រឹមតែ​ជា​សម្បត្តិ​ធនធានធម្មជាតិ​ដ៏​មាន​តម្លៃ​សម្រាប់​ប្រទេស​យើង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​នឹង​ទាក់ទាញ​ទេសចរណ៍​បរទេស​មក​ទស្សនា​កម្ពុជា​ទៀត​ផង​ » ​៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x