en     km
en     km

អ្នក​សង្កេតការណ៍​ ៖​ ហិង្សា​ក្នុង​សង្គម​នឹង​កើត​មាន​បើ​រដ្ឋាភិបាល​នៅ​តែ​បន្ដ​ចាប់​អ្នក​តវ៉ា​

Share

ភ្នំពេញ ៖ ​ដូច​ការ​គ្រោងទុក​នៅ​ថ្ងៃនេះ​មាន​ក្រុម​ពលរដ្ឋ​ យុវជន​ អង្គការ​សង្គម​ស៊ី​វិល​ ដែល​ ប្រមូលផ្ដុំ​គ្នា​កន្លែង​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​យុទ្ធនាការ​ ពាក់អាវ​ខ្មៅ​ គឺ​មាន​ទាំង​នៅ​ពន្ធនាគា​ព្រៃ​ស​ នៅ​សហគមន​នានា​ ត្រូវ​អាជ្ញាធរ​ ចាប់ខ្លួន​ជា​បន្តបន្ទាប់​ ហើយ​មាន​ទាំង​ជនបរទេស​ទៀត​ផង​ ។​ យុទ្ធនាការ​នេះ​សំដៅ​ ឱ្យ​អាជ្ញាធរ​ដោះ​លែង​មន្ត្រី​អា​ដ​ហុ​ក​ ៤​រូប​ និង​មន្ត្រី​គជ​ប​ មួយ​រូប​ ដែល​ពួក​គាត់​ ឃុំខ្លួន​ករណី​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ។​ ​អ្នក​សង្កេតការណ៍​លើក​ឡើង​ពី​ក្ដី​បារម្ភ​របស់​ពួក​គេ​ថា​អាច​នឹង​មាន​ហិង្សា​ក្នុង​សង្គម​ជាតិ​ប្រសិនជា​រាជរដ្ឋាភិបាល​នៅ​តែ​បន្ដ​និ​តិ​វិធី​ក្ដៅ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ជា​បន្ដ​ទៀត​ ។​ តែ​មន្ត្រី​រដ្ឋាភិបាល​ច្រានចោល​ ការ​អះអាង​ដូចនេះ​ ។​ ​រាយការណ៍​ដោយ​ លៀ​ ស៊ី​ណា​៖

 

Monday_black
ក្រុម​អ្នក​តវ៉ា​ ក្នុងយុទ្ធនាការ​ ពាក់អាវ​ខ្មៅ កំពុងប៉ះទង្កិចជាមួយប៉ូលិស ។ រូបភាព ៖ Facebook

​លោក​ អំ​ សំអាត​ មន្ដ្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​លី​កាដូ​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ចន្ទ​ នេះ​ថា​ ក្នុង​នាម​លោក​ជាម​ន្ដ្រី​ធ្វើការ​លើ​ផ្នែក​សិទ្ធិ​មនុស្ស​មួយ​រូប​ លោក​មានការ​សោកស្ដាយ​ជា​ខ្លាំង​ ចំពោះ​ស្ថានភាព​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កំពុង​តែ​ធ្លាក់​ដុនដាប​ ហើយ​មានការ​បង្ក្រាប​មក​លើ​ក្រុម​ពលរដ្ឋ​ដែល​ចេញ​មក​តវ៉ា​ដោយ​ សន្ដិវិធី​នា​ពេល​នេះ​ ។​ ​លោក​បន្ដ​ថា​ វិធានការ​របស់​អាជ្ញាធរ​ ចាត់ការ​លើ​ក្រុម​អ្នក​តវ៉ា​នា​ពេល​នេះ​គឺ​ខុស​ពី​ការ​ពិត​ដែល​ចោទប្រកាន់​ពួក​គេ​ថា​ មាន​បំណង​ធ្វើ​បដិវត្ដន៍​ព​ណ៍​ដោយ​គ្រាន់តែ​ស្លៀកពាក់​ខោអាវ​ព​ណ៍​ខ្មៅ​ ។​ លោក​ន្ថែ​ម​ទៀត​ថា​ ការ​ស្លៀកពាក​ឈុត​ខ្មៅ​នា​ពេល​នេះ​គឺ​ដើម្បី​បង្ហាញ​ការ​មិន​ពេញចិត្ដ​ដែល​តុលាការ​ ធ្វើការ​ចោទប្រកាន់​អង្គការ​សង្គម​ស៊ី​វិល​ និង​ មន្ដ្រី​ គជ​ប​ ។​

​លោក​ អំ​ សំអាត​ ៖​ «​ខ្ញុំ​គិត​ថាបើ​គ្មាន​ការ​ចាប់ខ្លួន​អ្នក​ទាំង​ ៥​នាក់​នោះ​ទេ​ក៏​គ្មាន​ការ​តស៊ូ​មតិ​ដើម្បី​ឲ្យ​មានការ​ដោះ​លែង​យ៉ាងដូច​នេះ​ដែរ​ ហេតុ​អ្វី​បានជា​រដ្ឋាភិបាល​ចាត់​ទុក​ទៅ​ជា​រឿង​បដិវត្ដន៍​ ដូចនេះ​ហើយ​មានការ​ទប់​ស្ដា​ត់​ និង​ ការ​បង្ក្រាប​ជា​ហូរហែរ​ ខ្ញុំ​គិត​ថា​នេះ​គាត់​ខ្លាច​ស្រមោល​ខ្លួនឯង​»​ ។​

​លោក​ អំ​ សំអាត​ បញ្ជាក់​ថា​ប្រសិនជា​ប្រទេស​កម្ពុជា​នៅ​តែ​បន្ដ​កាន់​លទ្ធិប្រជាធិបតេយ្យ​សិរី​ពហុបក្ស​ នោះ​រាជរដ្ឋាភិបាល​គួរតែ​ពិចារណា​ឡើង​វិញ​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ ជា​ពិសេស​កុំ​យក​សង្គម​ស៊ី​វិល​ សកម្មជន​ដីធ្លី​ សកម្មជន​បក្សនយោបាយ​ធ្វើ​ជា​ថ្នូរ​ ឬ​ការ​គំរាម​គំ​ហែង​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ។​

​ចំណែក​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លោក​ បណ្ឌិត​ មាស​ នី​ បាន​មាន​ប្រសាសន៍​ថា​ការ​បារម្ភ​របស់​រាជរដ្ឋាភិបាល​ពី​ការ​ធ្វើ​បដិវត្ដន៍​ព​ណ៍​គឺ​មិន​ខុស​ទេ​ ក៏​ប៉ុន្ដែ​ដោយ​គ្រាន់តែ​សកម្មភាព​តវ៉ា​ព្រោះ​ការ​មិន​ពេញ​លើ​ការ​ចាប់ខ្លួន​ មន្ដ្រី​សង្គម​ស៊ី​វិល​នេះ​មិន​អាច​ចាត់​ទុក​ថា​ជា​ បដិវត្ដន៍​ព​ណ៍​បាន​ឡើយ​ព្រោះ​ការ​ធ្វើ​ដោយ​សន្ដិវិធី​ ។​

​លោក​ មាស​ នី​ ៖​ «​ខ្ញុំ​គិត​ថា​ប្រសិនជា​រដ្ឋាភិបាល​មិន​វិភាគ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​មនុស្ស​នឹង​បង្ហាញ​ពី​ឆន្ទៈ​ នឹង​ធ្វើការ​បន្ដ​ទៀ​ដោយ​មិន​ខ្លាច​ការ​ដាក់​ទោសទណ្ឌ​ការ​ដាក់គុក​ទេ​ ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​នឹង​ជួប​ប្រទះ​ការ​លំបាក​នា​ពេល​ខាង​ប្រសិនជា​មនុស្ស​កាន់តែ​ច្រើន​ឡើងៗ​ បង្ហាញ​ឆន្ទៈ​ថា​ទោះជា​គេ​ចាប់ខ្លួន​ក៏​ចាប់​ទៅ​នោះ​រដ្ឋាភិបាល​នឹង​លំបាក​ហើយ​»​ ។​

​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​បន្ថែម​ថា​ រាជរដ្ឋាភិបាល​គួរតែ​បើកឱកាស​ឲ្យ​ក្រុម​អ្នក​ដែល​តវ៉ា​គាត់​អាច​ដើរ​តវ៉ា​បង្ហាញ​ ការ​មិន​ពេញចិត្ដ​របស់​គាត​ ហើយ​រាជរដ្ឋាភិបាល​មិន​គួរ​ប្រតិកម្ម​ជ្រុល​ទៅ​លើ​រឿង​បដិវត្ដន៍​ព​ណ៍​ហួសហេតុ​ពេក​ទេ​ ។​

​លោក​បន្ថែម​ថា​«​នៅ​ក្នុង​ប្រទេស​មួយ​ សង្គម​មួយ​បើកភ្នែក​ឡើង​ ឮ​តែ​ចាប់ខ្លួន​ឃុំខ្លួន​សង្គម​ហ្នឹង​មិនធម្មតា​នោះ​ទេ​»​ ។​

​ជា​ការ​ឆ្លើយ​តប​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​ មាន​ប្រសាសន៍​ថា​ ចំណាត់ការ​របស់​អាជ្ញាធរ​ដែល​ធ្វើ​នា​ពេល​នេះ​គឺជា​ការ​ថែរក្សា​សណ្ដាប់ធ្នាប់​ក្នុង​សង្គម​ ហើយ​ម្យ៉ាងវិញទៀត​ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្ដី​ប្រកាស់​ពី​ការ​ហាម​មិន​ឲ្យ​មានការ​ស្លៀកពាក់​សំលៀក​បំពាក់​ព​ណ៍​ខ្មៅ​ដើរ​ហែរ​តវ៉ា​បែប​ហ្នឹង​ទេ​ ។​

​អ្នកនាំពាក្យ​បន្ថែម​ថា​ អ្នក​តវ៉ា​ប្រឆាំង​សេចក្ដី​ហាមប្រាម​របស់​ក្រសួង​នា​ពេល​នេះ​គឺជា​ក្រុម​ឧទ្ទាម​ក្នុង​ក្រុង​ ដែល​ក្រុម​ទាំងនោះ​ជា​ខ្លះ​ជា​សមាជិក​ក្រុម​ដែល​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​។​ លោក​បន្ដ​ថា​ រាជរដ្ឋាភិបាល​ដាច់ខាត​មិន​អនុញ្ញាត​ឲ្យ​មាន​រូបភាព​នៃ​ហិង្សា​កើតឡើង​បាន​នោះ​ ។​

​លោក​ ផៃ​ ស៊ី​ផា​ន​ ៖«​នា​ពេល​ថ្មី​នេះ​ក្រសួងមហាផ្ទៃ​ដែល​ជា​អាជ្ញាធរ​ទទួល​បន្ទុក​ថែរក្សា​សណ្ដាប់ធ្នាប់​ក្នុង​សង្គម​បាន​ពន្យល់​ប្រាប់​មិន​ឲ្យ​មាន​ចលនា​ដែល​គេ​អាច​គិត​ចលនា​ថា​ពួក​ឧទ្ទាម​ក្នុង​ក្រុង​នោះ​ មាន​រហូត​បក្សពួក​ពាក់​ខោអាវ​ខ្មៅ​មាន​បណ្ដាញ​តាំងពី​ក្រៅ​ដល់​ក្នុង​ មានការ​គាំទ្រ​ពី​អង្គការ​បរទេស​មួយ​ចំនួន​ផង​ ថា​កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ការ​ធ្វើ​ហ្នឹង​គឺ​ការ​ប្រឆាំង​នឹង​នីតិរដ្ឋ​ ប្រឆាំង​នឹង​បទបញ្ជា​ឬ​ការ​ពន្យល់​ប្រាប់​ពី​ដែន​អាជ្ញាធរ​ឬ​ក្រសួងមហាផ្ទៃ​នោះ​ឯង​ ។​ ដូច្នេះ​ការ​ឃាត់ខ្លួន​អ្នក​ទាំងនោះ​គឺជា​ការ​អនុវត្ដន៍​ច្បាប់​ ការ​ពង្រឹង​និ​តិ​រដ្ឋ​ មិនមែន​ជា​ភាព​អាណា​ធីប​តេ​យ្យ​នោះ​ទេ​»​ ។​

​កាលពី​ថ្ងៃ​ទី​៨​ ខែឧសភា​ ក្រសួងមហាផ្ទៃ​បាន​ចេញ​លិខិត​មួយ​ បាន​លើក​ឡើង​ថា​ សមាគម​ន​ អង្គការ​មិនមែន​រដ្ឋាភិបាល​ ”​មួយ​ចំនួន​តូច​”​ បាន​ជួប​ប្រជុំ​គ្នា​និង​បាន​ផ្សព្វផ្សាយ​ ”​បំផុស​ញុះញង់​”​ ឲ្យ​មាន​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​និង​កៀរគរ​ប្រមូល​កម្លាំង​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​មន្ត្រី​សង្គម​ស៊ី​វិល​ ។​

​សម្ដេច​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ឲ្យ​កោះ​ប្រជុំ​គណៈ​បញ្ជាការ​ឯករាជ្យ​រាជធានី​ ខេត្ត​ជា​បន្ទាន់​ដើម្បី​វាយតម្លៃ​សភាពការណ៍​ និង​តាមដាន​ការ​ប្រមូល​កម្លាំង​ទាមទារ​តវ៉ា​នានា​ ក្នុង​នោះ​មាន​គណបក្ស​នយោបាយ​ សមាគម​ អង្គការ​មិនមែន​រដ្ឋាភិបាល​ ព្រះសង្ឃ​ និង​កម្មករ​ជាដើម​ ។​ ​សម្ដេច​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ក្នុង​ការ​ដោះស្រាយ​សភាពការណ៍​នានា​ ត្រូវ​ផ្អែក​តាម​គោលការណ៍​ច្បាប់ ​និង​ត្រូវ​ចៀសវាង​ឲ្យ​បាន​នូវ​អហិង្សា​ ។​

​សម្ដេច​ ស​ ខេ​ង​ ៖​ «​ត្រូវ​ធ្វើការ​គ្រប់គ្រង​ផ្ទៃក្នុង​មន្ត្រីរាជការ​តាម​មន្ទីរ​ អង្គភាព​និង​កងកម្លាំងប្រដាប់អាវុធ​ឲ្យ​បាន​ហ្មត់ចត់​ដើម្បី​បង្ការ​ ទប់ស្កាត់​ការ​ប៉ុនប៉ង​ចលនា​ អូស​ទាញ​ កៀរគរ​មន្ត្រីរាជការ​ និង​កងកម្លាំងប្រដាប់អាវុធ​ឲ្យ​ចូលរួម​ក្នុង​ចលនា​ខាងលើ​និង​ការ​ទាមទារ​តវ៉ា​នានា​ »​ ។​

​ក្នុង​យុទ្ធនាការ​មួយ​ ដែល​គេ​ដាក់​ឈ្មោះ​ថា​ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»​  ដើម្បី​តវ៉ា​ឱ្យ​ដោះ​លែង​ មន្ត្រី​សមាគម​អា​ដ​ហុ​ក​ និង​មន្ត្រី​ គជ​ប​ ធ្វើ​ឡើង​នៅ​ថ្ងៃនេះ​ គឺ​យ៉ាងតិច​ណាស់​មនុស្ស​៨​នាក់​ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន​ ក្នុង​នោះ​ស្រី្ត​បឹង​កក​ ៣​នាក់​  ប្រធាន​សមាគម​ធាង​ធ្នោ​ត​ លោក​ អ៊ី​ សា​រ៉ុ​ម​ លោក​ ថាវ​ គឹ​ម​សាន​ មន្ត្រីជាន់ខ្ពស់​អង្គការ​លី​កាដូ​ និង​ ស្ត្រី​ សរ​ ស៊ន​ សកម្មជន​ដីធ្លី​នៃ​សហ​គម​បុរី​កីឡា​។​

​តាម​គម្រោង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នកប្រឆាំង​ការ​ចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក​ ត្រូវ​ជួបជុំ​គ្នា​នៅ​ខាង​មុខ​ពន្ធនាគា​ព្រៃ​សរ​ ដោយ​មាន​អ្នកចូលរួម​ ប្រមាណ​៣០០​នាក់​ដោយ​ពួក​គេ​ស្លៀកពាក់​ ឈុត​ខ្មៅ​ ។​ តែ​បែប​នេះ​ក្ដី​លើ​ បណ្ដាញ​សង្គម​ មានការ​ចែកចាយ​សារ​ជូន​គ្នា​ ជាមួយ​ នឹង​ការ​បង្ហាញ​ ពី​ការ​ប្រឆាំង​ការ​ចាប់ខ្លួន​ មន្ត្រី​សង្គម​ស៊ី​វិល​ និង​មន្ត្រី​គជ​ប​ ។​ ពួក​គេ​ ក៏​បង្ហាញ​ ឈុត​ខ្មៅ​ ហើយ​ស្លៀកពាក់​ នៅ​ កន្លែងធ្វើការ ​៕​

Share

Image
Image
Image