en     km
en     km

អាជ្ញាធរ​​ខណ្ឌ​ដង្កោ​​ ឃាត់​ខ្លួន​​ជន​បរទេស​​២​​នាក់​ ​ក្នុង​​យុទ្ធ​នា​ការ​​អាវ​​ខ្មៅ​

Share

​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​ បាន​ឃាត់ខ្លួន​ជនបរទេស​២​ រូប​ធ្វើការ​នៅ​ក្នុង​ ស្ថាប័ន​ អង្គការសិទ្ធិមនុស្ស​ មួយ​នៅ​កម្ពុជា​ ខណៈ​ពួក​គេ​ ចុះ​សង្កេតការណ៍​ យុទ្ធនាការ​សម្លៀក​បំពាក់​ ខ្មៅ​ ដើម្បី​ប្រឆាំង​ការ​ឃុំខ្លួន​ មន្ត្រី​សមាគម​អា​ដ​ហុ​ក​៤​រូប​ និង​ មន្ត្រី​ គជ​ប​ មួយ​រូប​ ករណី​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ។​

Khan-Dangkor

​តាម​សេចក្ដីរាយការណ៍​ របស់​អ្នករាយការណ៍​ព័ត៌មាន​ នៃ​មណ្ឌល​ស្ត្រី​កម្ពុជា​ ជនបរទេស​ ទាំង​២​ រូប​នេះ​ ធ្វើការ​ឱ្យ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ ។​ ពួក​គេ​ចុះ​ទៅ​សង្កេតការណ៍​យុទ្ធនាការ​សម្លៀក​បំពាក់​ ខ្មៅ​ ដើម្បី​ប្រឆាំង​ការ​ឃុំខ្លួន​ មន្ត្រី​សង្គម​ស៊ី​វិល​ និង​មន្ត្រី​គជ​ប​ ។​​

​តាម​ប្រភព​ដដែល​នេះ​ អាជ្ញាធរ​បាន​ នាំ​ខ្លួន​ ជនបរទេស​ទាំង​២​រូប​នេះ​ ចូល​ទៅ​សាលា​ ខណ្ឌ​ ដង្កោ​ ខណៈ​អាជ្ញាធរ​ ប៉ង​ ឃាត់​ ជនបរទេស​ ២​រូប​ទៀត​ ប៉ុន្តែ​ ត្រូវ​បាន​ ពលរដ្ឋ​ ជា​ច្រើន​សិប​នាក់​ ជួយ​ការពារ​មិន​មានការ​ឃាត់ខ្លួន​ ។​ តាម​ប្រភព​ដដែល​នេះ​ ជនបរទេស​ទាំង​២​ រូប​នេះ​ ត្រូវ​ បាន​នាំ​ខ្លួន​ទៅ​នាយក​រដ្ឋ​អន្តោប្រវេសន៍​ នៃ​ក្រសួងមហាផ្ទៃ​ ។​​

​បើ​តាម​ប្រភព​គិត​មក​ដល់​ម៉ោង​ ១១​និង​៣០​នាទី​ ព្រឹក​ថ្ងៃ​ចន្ទ​ទី​ ៩​ឧសភា​ នេះ​ មនុស្ស​ ៨​នាក់​ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន​ ក្នុង​នោះ​ស្រី្ត​បឹង​កក់​៣​នាក់​  ប្រធាន​សមាគម​ ធាង​ធ្នោ​ត​ លោក​ អ៊ី​ សា​រ៉ុ​ម​ លោក​ ថាវ​ គឹ​ម​សាន​ មន្ត្រីជាន់ខ្ពស់​អង្គការ​លី​កាដូ​ និង​ ស្ត្រី​ សរ​ ស៊ន​ សកម្មជន​ដីធ្លី​នៃ​ សហ​គម​បុរី​កីឡា​ ។​ តាម​គម្រោង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នកប្រឆាំង​ការ​ចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក​ ត្រូវ​ជួបជុំ​គ្នា​នៅ​ខាង​មុខ​ពន្ធនាគា​ព្រៃ​សរ​ ដោយ​មាន​អ្នកចូលរួម​ ប្រមាណ​៣០០​នាក់​ ៕​

Share

Image
Image
Image