en     km
en     km

អាជ្ញាធរ​រឹត​បន្តឹង​ច្រកចូល​ពន្ធនាគារ​ព្រៃ​ស​ ខណៈ​មានការ​ចាប់ខ្លួន​មនុស្ស​៣​នាក់​

Share

​ភ្នំពេញ ៖ អាជ្ញាធរ​ចាប់ផ្តើម​រឹត​បន្តឹង​ច្រកចូល​ពន្ធនាគារ​ព្រៃ​ស​ ខណៈ​អង្គកា​សង្គម​ស៊ី​វិល​ និង​អ្នកប្រឆាំង​ការ​ចាប់ខ្លួន​មន្ត្រី​សង្គម​ស៊ី​វិល​ និង​មន្ត្រី​ គជ​ប​ បាន​ស្លៀកពាក់​សម្លៀក​បំពាក់​ខ្មៅ​ ទៅ​កាន់​ពន្ធនាគារ​ ដើម្បី​បង្ហាញ​ការ​ប្រឆាំង​នៃ​ការ​ចាប់ខ្លួន​ស្រប​ពេល​មាន​ព័ត៌មាន​មក​ថា​មានការ​ចាប់ខ្លួន​មនុស្ស​៣​នាក់​ ។​

Preysor
អាជ្ញាធរ​រឹត​បន្តឹង​ច្រកចូល​ពន្ធនាគារ​ព្រៃ​ស​

​អ្នករាយការណ៍​ព័ត៌មាន​ម​ណ្ឌ​ព័ត៌មាន​ស្ត្រី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ មន្ត្រី​សង្គម​ស៊ី​វិល​ទាំង​៣​រូប​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​ គឺ​ពួក​គាត់​ មក​ពី​ង្គ​ការ​ខុសៗ​គា្ន​ ។​ ​តាម​ព័ត៌មាន​ប្រហែលជា​លោក​ អ៊ី​ សា​រ៉ុ​ម​ ប្រធាន​សមាគម​ធាង​ឆ្នោត​និង​ លោក​ ថាវ គឹមសាន្ត​ ជាមន្រ្តីជាន់ខ្ពស់អង្គការលីកាដូ​ ហើយ​បើ​តាម​បណ្ដាញ​សង្គម​ សកម្មជន​ សហគមន៍​ បុរី​កីឡា​ ម្នាក់​ក៏​ត្រូវ​ចាប់ខ្លួន​ផង​ដែរ​ ។​ តាម​ព័ត៌មាន​ដដែល​អាជ្ញាធរ​ ក៏តាម​ចាប់​ព្រះសង្ឃ​មួយ​អង្គ​ផង​ដែរ​ ។​

​នៅ​ខណៈ​នេះ​ ច្រក​ចេញចូល​ពន្ធនាគារ​ ព្រៃ​សត្រូវ​បាន​ អាជ្ញាធរ​ រឹត​បន្តឹង​ជា​ខ្លាំង​ ដោយ​មានការ​ ឆេ​ក​ឆេរ​ និង​ហាមឃាត់​ រថយន្ត​ដឹក​អ្នក​តវ៉ា​ មិន​ឱ្យ​បើក​ចូល​តំបន់​ព្រៃស​នោះ​ទេ​ ។​

​តាម​គម្រោង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នកប្រឆាំង​ការ​ចាប់ខ្លួន​ត្រូវ​ជួបជុំ​គ្នា​នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃ​ស​ ដោយ​មាន​អ្នកចូលរួម​ ប្រមាណ​៣០០​នាក់​ ៕​

Share

ព័ត៌មានទាក់ទង

Image