en     km
en     km

កាកបាទក្រហម​ទទួល​បាន​ថវិកា​សប្បុរស​ជាង​ ១៣​ លាន​ដុល្លារ​នា​ខួប​លើក​ទី​ ១៥៣​ ឆ្នាំ​

Share

ភ្នំពេញ៖ ​នា​ឱកាស​ប្រារព្ធ​ខួប​ឆ្នាំ​ទី​ ១៥៣​ នៃ​ទិវា​ពិភពលោក​កាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម​ ថ្ងៃ​ទី ០​៨​ ខែឧសភា​នេះ​ សមា​គម​ជាតិ​កាកបាទក្រហមកម្ពុជា​ ដែល​ដឹកនាំ​ដោយលោកជំទាវ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ទទួល​បាន​ថវិកា​សប្បុរស​ចំនួន​ជាង​ ១៣​ លាន​ដុល្លារ​អា​មេ​រិ​ក​។​

Cros-RED-Cambodia-WMC
​លោកជំទាវ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជា​ ​នា​ឱកាស​ប្រារព្ធ​ខួប​ឆ្នាំ​ទី​ ១៥៣​ នៃ​ទិវា​ពិភពលោក​កាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម​ ថ្ងៃ​ទី ០​៨​ ខែឧសភា​នេះ​ ។

​ទិវា​ពិភពលោក​កាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម​ ធ្វើឡើងក្រោម​ប្រធានបទ​ «​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង​ ស​ម្រា​ប់​គ្រប់ៗ​គ្នា​»​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចាត់​ទុក​ការ​ឧបត្ថម្ភ​ទាំងនេះ​ គឺជា​សិល្បៈ​នៃ​ការ​ចែករំលែក​និង​ជា​ការ​ផ្សារ​​ភ្ជាប់​រវាង​អ្នក​គ្មាន​លទ្ធភាព​និង​អ្នកមាន​លទ្ធភាព​ ជា​ពិសេស​ការ​ចូលរួម​ចំណែក​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះ​មហ​ន្ត​រា​យ​​នា​នា​។​

លោកជំទាវ​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ក៏​បាន​យក​ឱកាស​ប្រារព្ធ​ខួប​ ១៥៣ ​ឆ្នាំ​ នៃ​ទិវា​ពិភពលោក​កាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម​នេះ​ អំពាវនាវ​ទៅ​ដល់​សប្បុរសជន​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​បន្ថែម​ទៀត​ ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​ជួប​ទុក្ខ​លំបាក​ ៕

 

 

Share

Image
Image
Image