en     km
en     km

ក្រសួងបរិស្ថាន​ថា​ ពលរដ្ឋ​ចូលរួម​បែងចែក​ប្រភេទ​សំរាម​បាន​យ៉ាង​ត្រឹមត្រូវ​

Share

​ភ្នំពេញ​៖​ ក្រសួងបរិស្ថាន​ បាន​លើក​ឡើង​ថា​ ប្រជាពលរដ្ឋ​ ស្ថាប័នរដ្ឋ​ និង​ឯកជន​មួយ​ចំនួន​ បាន​ចូលរួម​ក្នុង​ការ​ញែក​សំរាម​ សំណល់​រឹង​តាម​ប្រភេទ​ដូច​ជា​សំណល់​សរីរាង្គ​ ដែល​រួម​មាន​កាក​សំណល់​ផ្ទះបាយ​ សំណល់​កែ​ច្នៃ​ សំណល់​ផ្សេងៗ​ទៀត​ និង​វេច​ខ្ចប់​បាន​ត្រឹមត្រូវ​។​ នេះ​បើ​តាម​ការ​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងបរិស្ថាន​ នៅ​ព្រឹក​ថ្ងៃ​ទី​ ០៨​ ឧសភា​នេះ​។​

Phnom-Penh-City-WMC
រថយន្តប្រមូលសំរាមនៅផ្សារដើមគក្នុងពេលកន្លងទៅ (រូបតំណាង)

​បើ​តាម​ក្រសួងបរិស្ថាន​ នេះ​គឺជា​ការ​ចូលរួម​ប្រកបដោយ​ការ​ទទួលខុសត្រូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការ​សម្អាត​អនាម័យ​បរិស្ថាន​។​ ទោះជា​យ៉ាងណា​ នៅ​មាន​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ក៏​មិន​ទាន់​បាន​អនុវត្ត​ត្រឹមត្រូវ​នៅឡើយ​ ដែល​ទាមទារ​ឱ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​។​

​ក្រសួងបរិស្ថាន​បាន​សរសេរ​ទៀត​ថា​ ដើម្បី​គ្រប់គ្រង​សំរាម​ សំណល់​រឹង​ ប្រកបដោយ​ប្រសិទ្ធភាព​ អាជ្ញាធរ​រាជធានី​ ក្រុង​ ស្រុក​ ដែល​ទទួល​បានការ​ផ្ទេរ​មុខងារ​គ្រប់គ្រង​សំរាម​ សំណល់​រឹង​ទីប្រជុំជន​ ត្រូវ​រៀបចំ​ប្រព័ន្ធ​ប្រមូល​សំរាម​ឱ្យ​បាន​ល្អ​ ដោយ​រៀបចំ​កម្មវិធី​ប្រមូល​សំរាម​ច្បាស់លាស់​ (​សំណល់​សរីរាង្គ​ និង​សំណល់​ផ្ទះបាយ​ត្រូវ​ប្រមូល​រាល់ថ្ងៃ​ ហើយ​សំណល់​កែ​ច្នៃ​បាន​គួរ​ប្រមូល​ដាច់​ដោយឡែក​)​។​

ក្រសួងបរិស្ថាន៖​ «​ ការ​សម្អាត​អនាម័យ​បរិស្ថាន​ភូមិ​របស់​យើង​ គឺ​ទាមទារ​ការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំង​ ប្រជាពលរដ្ឋ​ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​»​ ។​

Share

Image
Image
Image