en     km
en     km

​អ្នកជំនាញ​ ៖​ ជម្ងឺមហារីក​មាត់ស្បូន​ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​កម្ពុជា​

Share

ភ្នំពេញ​៖​ អ្នកជំនាញ​ផ្នែក​ជំងឺមហារីក​មាត់ស្បូន​បាន​ថ្លែង​ថា​ ជំងឺ​នេះ​គឺជា​ជំងឺ​កាច​សាហាវ​បំផុត​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​២​ នៅ​ទូ​ទាំង​ពិភពលោក​ក្នុង​ចំណោម​ជំងឺមហារីក​ផ្សេងៗ​ បន្ទាប់​ពី​ជំងឺមហារីក​សុដន់​ និង​ជាប់​ចំណាត់ថ្នាក់​លេខ​១​ នៅ​ប្រទេស​កម្ពុជា​។​ ការ​ថ្លែង​របស់​ក្រុម​អ្នកជំនាញ​នេះ​ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​ដើម្បី​រំលឹក​គុណ​ដល់​អ្នក​ម្ដាយ​ក្រោ​ម​​ប្រធានបទ​ «​ខ្ញុំ​ស្រឡាញ់​អ្នក​ម្ដាយ​របស់ខ្ញុំ​»​ នៅ​សណ្ឋាគារ​ កាំ​បូ​ឌី​យ៉ា​ណា​ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សៅរ៍​ ដើម្បី​ចូល​រួម​​អប​អរ​សាទរ​ទិវា​អ្នក​ម្ដាយ​​សម្រាប់​​ឆ្នាំ​ ២០១៦​ នេះ​ ។​ កម្មវិធី​នេះ​រៀង​ចំ​ឡើង​ដោយ​ក្រុមហ៊ុន​ GSK​។

Canccer-Women's-Cambodia-WMC
ក្រុមអ្នកជំនាញ​ផ្នែក​ជំងឺមហារីក​មាត់ស្បូន​ បង្ហាញពីផលប៉ះពាល់នានាជុំវិញជំងឺមហារីកមាត់ស្បូន ​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​ដើម្បី​រំលឹក​គុណ​ដល់​អ្នក​ម្ដាយ ​​ប្រធានបទ​ «​ខ្ញុំ​ស្រឡាញ់​អ្នក​ម្ដាយ​របស់ខ្ញុំ​»​ សណ្ឋាគារ​ កាំ​បូ​ឌី​យ៉ា​ណា​ កាលពី​ថ្ងៃ​សៅរ៍ ទី ០៧ ខែឧសភា ​​ឆ្នាំ​ ២០១៦​ ​ ។​

​ជម្ងឺមហារីក​មាត់ស្បូន​ ត្រូវ​បាន​អ្នកជំនាញ​ចាត់​ចំណាត់ថ្នាក់​លេខ​ ២​ ក្នុង​ចំណោម​ជំងឺមហារីក​នៅ​ទូ​ទាំង​ពិភពលោក​បន្ទាប់​ពី​ជម្ងឺ​មហារីក​សុដន់​។​ ក្នុង​ចំណោម​ប្រទេស​ទាំងអស់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ប្រទេស​កម្ពុជា​ជម្ងឺមហារីក​មាត់ស្បូន​ជាប់​ចំ​ណា​ត់​ថ្នាក់​​លេខ​១​ ដែល​បណ្ដាល​ឲ្យ​ស្ដ្រី​ជា​មាតា​ប្រឈម​មុខ​នឹង​អត្រា​មរណៈ​ខ្ពស់​ក្នុង​មួយ​ឆ្នាំៗ​។​

​លោកស្រី​វេជ្ជបណ្ឌិត​ ឯក​ ម៉េ​ង​លី​ ប្រធាន​ផ្នែក​សម្ភព​គ្លីនិក​លុ​ច្ស​ មាន​ប្រសាសន៍​ក្នុង​វេទិកា​អ្នក​ម្ដាយ​ក្រោម​ប្រធានបទ​«​ខ្ញុំ​ស្រ​ឡា​​ញ់​អ្នក​ម្ដាយ​របស់ខ្ញុំ​»​ ថា​ ស្ដ្រី​គឺជា​ជន​ងាយ​រង​គ្រោះ​ខ្លាំង​បំផុត​ក្នុង​ការ​ឆ្លង​ ការ​ផ្ទុក​ និង​ការ​ចម្លងជម្ងឺ​មហារីក​មាត់ស្បូន​ ឬ​ មេ​រោគ​ HPV​  ពិសេស​គឺ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ព្រោះ​ជំងឺ​នេះ​ប្រឈម​ខ្ពស់​ជាង​ប្រទេស​ដ​ដៃ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​

​លោកស្រី​វេជ្ជបណ្ឌិត​បន្ត​ថា​ កត្ដា​ដែល​បណ្ដាល​ឲ្យ​ស្ដ្រី​កើត​ជំងឺមហារីក​មាត់ស្បូន​ដោយសារ​តែ​ស្ដ្រី​ប្រញាប់​ប្រឡូក​ និង​ការ​រួម​ភេទ​នៅ​វ័យក្មេង​ពេក​ ដៃគូ​រួម​ភេទ​ច្រើន​ មានកូន​ច្រើន​ និង​កង្វះ​អនាម័យ​សុខភាព​ផ្លូវភេទ​ជាដើម​។​

​លោកស្រី​ ឯក​ ម៉េ​ង​លី​ បាន​បញ្ជាក់​ទៀត​ថា​ ជំងឺមហារីក​មាត់ស្បូន​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​ និង​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​រវាង​ស្បែក​និង​ស្បែក​ មិនមែន​ឆ្លង​តាម​រយៈ​ដំណរ​ពូជ​ឡើយ​។​ លោកស្រី​បន្ថែម​ថា​ ៖​ «​អ​ញ្ចឹ​ង​បើ​យើង​មើលទៅ​លើ​ស្ថានភាព​ទូទៅ​នៃ​មហារីក​ហ្នឹង​កើត​ទៅ​លើ​ស្ដ្រី​គឺ​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ជំងឺមហារីក​ដោះ​»​។​

​ដូច​គ្នា​នេះ​ដែរ​ លោក​ ប៉ិច​ សុធី​ ប្រធាន​គ្លីនិក​សម្ភព​សោភា​ ក៏​បាន​បង្ហាញ​ពី​តួលេខ​នៃ​អត្រា​អ្នក​ស្លាប់​និង​ឆ្លង​ជំងឺមហារីក​មាត់​ស្បូន​​​ក្នុង​ប្រទេស​កម្ពុជា​និង​ក្នុង​ផ្នែក​អ៊ឺ​រ៉ុ​ប​ផង​ដែរ​។​ លោក​បន្ដ​ថា​ នៅ​លើ​ពិភពលោក​ជា​រៀង​រាល់​មួយ​នាទី​ស្រី្ដ​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​ជំងឺមហារីក​មាត់ស្បូន​ ហើយ​រៀង​រាល់​ពីរ​នាទី​ ស្រី្ដ​ម្នាក់​ត្រូវ​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​។​

​បើ​យោង​តាម​របាយការណ៍​របស់​សហរដ្ឋអាមេរិក​បង្ហាញ​ថា​ មនុស្ស​ជាង​ ១៣​ ពាន់​នាក់​បាន​ឆ្លង​ជំងឺ​នេះ​ ហើយ​មនុស្ស​ជាង​ ៧​ ពាន់​នាក់​បាន​ស្លាប់​នៅ​លើ​ពិភពលោក​។​ ដោយឡែក​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​ផ្នែក​ភាគ​ឥ​សាន្ដ​នៃ​សហភាព​អ៊ឺ​រ៉ុ​ប​មាន​មនុស្ស​ប្រមាណ​ជា​ ៣​ ម៉ឺន​ ៤​ពាន់​នាក់​ឆ្លង​និង​ស្លាប់​ ហើយ​មនុស្ស​ប្រមាណ​ជាង​ ៩​ម៉ឺន​ ៧​ពាន់​នាក់​ ឆ្លង​និង​ស្លាប់​នៅ​ទូ​ទាំង​តំបន់​អ៊ឺ​រ៉ុ​ប​ទាំងមូល​។​

ចំណែក​នៅ​ប្រទេស​អា​ព្រិ​ក​មនុស្ស​ប្រមាណ​ ៩២​ ម៉ឺន​នាក់​បាន​ឆ្លង​ និង​ មនុស្ស​ប្រមាណ​ជាង​ ៥​ ម៉ឺន​ ៧​ពាន់​អ្នក​បាន​ស្លាប់​ជា​រៀងរ​រាល់​ឆ្នាំ​។​

​លោក​សាស្ដ្រាចារ្យ​ ប៉ិច​ សុធី​ បាន​បន្ថែម​ថា​ក្នុង​ប្រទេស​កម្ពុជា​អត្រា​មរណៈ​ស្ដ្រី​ដែល​ជា​មាតា​ក្នុង​មួយ​ឆ្នាំៗ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ចំនួន​រហូត​ទៅ​ដល់​ ៧៩៥​ នាក់​ មាន​ន័យ​ថា​ ស្ដ្រី​ស្លាប់​ដោយ​ជម្ងឺមហារីក​មាត់ស្បូន​នេះ​ ០២​ នាក់​ក្នុង​មួយ​ថ្ងៃ​។​ លោក​ក៏​បាន​បញ្ជាក់​ពី​វិធី​ការពារ​មួយ​ចំនួន​ផង​ដែរ​ ដោយ​ស្ដ្រី​ជា​ម្ដាយ​ឬ​ក៏​ស្ដ្រី​ត្រូវ​តែ​ទៅ​ស្វែងរក​ចាក់​វ៉ាក់សាំង​ការ​ជម្ងឺ​ HPV​ ពី​វេជ្ជបណ្ឌិត​ដែល​មាន​ជំនាញ​ពិតប្រាកដ​។​ ស្ត្រី​ត្រូវ​ពិនិត្យ​សុខភាព​មាត់ស្បូន​ឲ្យ​បានជា​ប្រចាំ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​។​ លោក​បន្ថែម​ថា​ ស្ដ្រី​ចាប់ពី​អាយុ​ ០៩​ ឆ្នាំ​ឡើង​ទៅ​ គឺ​អាច​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺមហារីក​មាត់ស្បូន​នេះ​បាន​ហើយ​ ហើយ​ចំពោះ​ស្ដ្រី​ដែល​រៀប​ការ​រួច​ក៏​អាច​ចាក់​វ៉ាក់សាំង​នេះ​បាន​ដូច​គ្នា​ផង​ដែរ​ ។​

​លោក​បន្ថែម​ថា​៖​ «​បើ​យើង​ប្រៀ​ង​ធៀប​ទៅ​នឹង​អត្រា​នៃ​ការ​ស្លាប់​ ជំងឺមហារីក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​គឺ​ខ្ពស់​ បើ​យើង​ចំនួន​ ១០០​ ពាន់​នៃ​ស្ដ្រី​គឺ​មាន​ ២៣​ នាក់​ស្លាប់​ក្នុង​មួយ​ឆ្នាំ​ ។​ អ៊ី​ញ្ចឹ​ង​អត្រា​នៃ​អ្ន​កើតជា​រៀង​រាល់​ឆ្នាំ​នោះ​ឃើញ​ថា​មាន​ចំនួន​ ១៥១២​ ហើយ​ក្នុង​នោះ​អ្នក​ស្លាប់មាន​ប្រមាណ​ ៧៩៥​ នាក់​ក្នុង​មួយ​ឆ្នាំ​ ហើយ​យើង​អាច​ប៉ាន​ស្មានថា​ មាន​ស្ដ្រី​ ០២​នាក់​បាន​ស្លាប់​ក្នុង​ថ្ងៃ​»​។

​ជាមួយ​គ្នា​នេះ​លោក​ ហេង​ វិ​រដ្ឋ​ វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ជម្ងឺមហារីក​និង​ជំងឺ​ទូទៅ​បាន​លើក​ឡើង​ថា​ ស្ដ្រី​កើត​ជំងឺមហារីក​មាត់ស្បូន​ អាច​មាន​វិធីសាស្ដ្រ​ក្នុង​ការ​ព្យាបាល​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​បាន​។​ ប៉ុន្តែ​លោក​ថា​ ប្រសិនជា​កើត​ហើយ​បើ​ទោះបីជា​ការ​ព្យាបាល​ជា​ស្បះ​ស្បើយ​ក៏​ពិតមែន​ តែ​អាច​ប្រឈម​នឹង​ការ​ខ្សោយ​សុខភាព​ផ្លូវភេទ​ខុស​ពី​ពេល​ដែល​មិន​ទាន់​កើត​ជំងឺ​។​

​លោក​វេជ្ជបណ្ឌិត​ ហេង​ វិ​រដ្ឋ​ បាប​បញ្ជាក់​ថា​ គ្រូពេទ្យ​គឺ​មាន​កាតព្វកិច្ច​ព្យាបាល​អ្នកជម្ងឺ​គ្រប់​គ្នា​ ប៉ុន្តែ​ក្នុង​នាម​លោក​ជា​វេជ្ជបណ្ឌិត​មួយ​រូប​សុំ​សំណូមពរ​ដល់​ពលរដ្ឋ​ទាំងអស់​ ពិសេស​ស្ដ្រី​ត្រូវ​តែ​យកចិត្ដ​ទុក​លើ​សុខភាព​ខ្លួន​ ដោយ​ចំណាយពេល​ខ្លះ​ដើម្បី​ពិនិត្យ​សុខភាព​ បង្ការ​ជា​មុន​ គឺ​ប្រសើរ​ជាង​ពេល​កើត​ហើយ​ទើប​ព្យាបាល​។​

​សូម​ជម្រាប​ថា​ប្រទេស​កម្ពុជា​មាន​ប្រជាជន​ប្រមាណ​ ៥.៤៥​ លាន​នាក់​ដែល​ជា​ស្ដ្រី​អាយុ​ ១៥​ ឆ្នាំ​ និង​ អាយុ​ច្រើន​ជាង​នេះ​កំពុង​តែ​រង​គ្រោះ​ដោយ​កា​រវិ​វត្ដ​នៃ​ជំងឺមហារីក​មាត់ស្បូន​។​ ហើយ​ជា​រៀង​រាល់​ឆ្នាំ​មាន​ស្ដ្រី​ចំនួន​ ១៥១២​ នាក់​មាន​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​។​ ជំងឺមហារីក​មាត់ស្បូន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ ក្នុង​ចំណោម​ជំងឺមហារីក​ដែល​កើត​លើ​ស្ដ្រី​ចន្លោះ​អាយុ​ពី​ ១៥​ ទៅ​ ៤៤​ ឆ្នាំ​ ៕

Share

ព័ត៌មានទាក់ទង

Image