en     km
en     km

ក្រុម​ពលរដ្ឋ​ ៖​ ការ​ផ្អាក​គម្រោង​ដង្ហែ​ញត្ដិ​ទៅ​ ACU​ ព្រោះ​មិន​ចង់​បង្ក​ការ​រាំងស្ទះ​ដល់​ព្រឹត្ដិការណ៍​ EU

Share

​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ទី​០៤​ ឧសភា​ កន្លង​ទៅ​ក្រុម​ពលរដ្ឋ​ យុវជន​ និង​ស្ដ្រី​ បាន​ដាក់​លិខិត​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​សុំ​ធ្វើការ​ដង្ហែ​ញ​តិ្ដ​យក​ទៅ​ដាក់​នៅ​អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ​នៅ​ព្រឹក​ថ្ងៃ​សៅ​រិ៍​នេះ​ បើ​ទោះជា​សាលា​រាជធានី​មិន​អនុញ្ញាត​ក៏​ដោយ​។​ ប៉ុន្តែ​គម្រោង​នេះ​ ត្រូវ​បាន​រំសាយ​ទៅ​វិញ​ដោយ​សារ​​​តែ​ខ្លាច​រាំងស្ទះ​ដល់​ព្រឹត្តិការណ៍​ជិះ​កង់​រស់​សហភាព​អឺរ៉ុប​។​ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​អ្នកស្រី​ មាស​ ល​ក្ខិ​ណា​ តំណាង​ស្ត្រី​សហគមន៍​បុរី​កីឡា​ នា​ថ្ងៃ​ទី​សៅរ៍​នេះ​។​

acu-text
​អ្នកស្រី​ មាស​ ល​ក្ខិ​ណា​ បន្ត​ថា​ មូលហេតុ​ដែល​ក្រុម​ពលរដ្ឋ​ យុវជន​ និង​ស្ត្រី​ សម្រេច​ផ្អាក​គម្រោង​ដង្ហែ​ញ​តិ្ដ​នៅ​ថ្ងៃនេះ​ដោយសារ​តែ​ មិន​ចង់​ធ្វើ​អ្វី​ដែល​ប្រាសចាក​ពី​ផ្លូវច្បាប់​។​

​តំណាង​រូប​នេះ​អះអាង​ថា​ សាលា​រាជធានី​ភ្នំពេញ​បាន​បដិសេធ​ការ​ស្នើ​សុំ​ហែ​ក្បួន​ ដោយ​សំអាង​ហេតុផល​ថា​ ការ​ស្នើ​សុំ​របស់​ពួក​គាត់​មិន​គ្រប់​ចំនួន​ថ្ងៃ​ ដែល​សាលា​រាជធានី​ភ្នំពេញ​កំណត់​ និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​ជាដើម​។​

អ្នកស្រី​បន្ថែម​ថា​ បើសិនជា​ពួក​គាត់​បន្ដ​ដង្ហែ​ក្បូន​ដែល​មាន​គ្នា​ ២​ ពាន់​នាក់​ ហើយ​ក្រុម​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ដែល​នឹង​ដឹកនាំ​យុវជន​ប្រឆាំង​និង​ការ​ដាក់​ញត្ដិ​របស់​ក្រុ​អ្នកស្រី​ដែល​មាន​គ្នា​ ៥​ ពាន់​នាក់​ទៀត​នោះ​ គឺ​អាច​បង្ក​ជា​ការ​ប៉ះ​ទ​ង្គិះ​គ្នា​ ហើយ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​ជិះ​កង់​របស់​សហភាព​អឺរ៉ុប​ ទើប​ក្រុម​អ្នកស្រី​សម្រេច​ផ្អាក​គម្រោង​នេះ​ ដោយ​លើក​ទៅ​ពេល​ក្រោយ​ និង​មិន​ទាន់​កំណត់​ពេលវេលា​ជា​ថ្មី​នោះ​ទេ​។​

​អ្នកស្រី​ មាស​ ល​ក្ខិ​ណា​ បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ដ​ថា​ ក្រុម​អ្នកស្រី​ មិន​បោះបង់​ចោលការ​យក​ញត្ដិ​ទៅ​ដាក់​នៅ​អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ​ដើម្បី​ឲ្យ​បញ្ឈប់​ការ​គាបសង្កត់​ ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ មន្ដ្រី​អង្គការ​សង្គម​ស៊ី​វិល​ តាម​រយៈ​ការ​ចោទប្រកាន់​ផ្សេងៗ​ នោះ​ទេ​ ៕

Share

Image
Image
Image