en     km
en     km

សាលា​រាជធានី​ឲ្យ​ក្រុមហ៊ុន​ Naga​ World​ កែសម្រួល​ប្លង់​រំលោភ​លើ​ផ្លូវ​សាធារណៈ​

Share

​ភ្នំពេញ​ ៖​ សាលា​រាជធានី​ភ្នំពេញ​ បាន​ចេញ​លិខិត​ជា​ថ្មី​ម្តងទៀត​ នៅ​ថ្ងៃ​ទី​ ០៣​ ខែឧសភា​ ដោយ​ឱ្យ​ក្រុម​ហ៊ុន​​ Naga​ World​ ធ្វើការ​កែសម្រួល​ប្លង់​ស្ថាបត្យកម្ម​នៃ​គម្រោង​ផ្លូវ​ក្រោម​ដី​ ខណៈ​ដែល​ក្រុមហ៊ុន​មួយ​នេះ​​បាន​កែសម្រួល​ចំណុច​មួយ​ចំនួន​ ប៉ុន្តែ​មិន​ទាន់​សម​ស្រប​ទៅ​នឹង​ខ្លឹមសារ​ របស់​អាជ្ញាធរ​។​ សាលា​រាជ​ធានី​​ភ្នំពេញ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ Naga​ World​ ធ្វើការ​កែសម្រួល​ចំណុច​មួយ​ចំនួន​ទៀត​ឱ្យ​សម​ស្រប​ទៅ​​តាម​​សា​រាចរ​ណែនាំ​។

NAGA-WOULD-BULD-WMC
សំណង់របស់​ក្រុមហ៊ុន​ Naga​ World​ សាងសង់បំពានលើចំណែកផ្លូវសាធារណៈ​ ។ សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​មួយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ Naga​ World​ ត្រូវ​រុះរើ​សំណង់​គ្រោង​ដែក​យ៉ាប​ដំបូល​ដែល​សង់​លយ​ចេញ​មក​លើ​លំហ​សាធារណៈ​នេះ ។

​បន្ទាប់​ពី​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ដឹកនាំ​ក​ក្រុមការងារ​បច្ចេកទេស​ចុះ​ត្រួតពិនិត្យ​ ការដ្ឋាន​សាងសង់​អគារ​ Naga​ World​ ដែល​បាន​សង់​រំលោភ​លើ​ផ្លូវ​សាធារណៈ​ កាលពី​ថ្ងៃ​ទី​ ០៣​ ខែឧសភា​ ឆ្នាំ ២០១៥ ។

ភ្លាមៗ​ នោះ​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​មួយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ Naga​ World​ ត្រូវ​រុះរើ​សំណង់​គ្រោង​ដែក​យ៉ាប​ដំបូល​គម្រប​ការពារ​ទឹកភ្លៀង​ដែល​សង់​លយ​ចេញ​មក​លើ​លំហ​សាធារណៈ​ ធ្វើការ​កែតម្រូវ​ចិញ្ចើម​ផ្លូវ​ស្ថិត​នៅ​មុខ​អគារ​ណា​ហ្កា​វើ​ល​ និង​ត្រូវ​ប្រើប្រាស់​ចិ​ញ្ចើ​ញ​ផ្លូវ​នៅ​មុខ​ណា​ហ្កា​វើ​ល​ដ៍​សម្រាប់​ជា​ប្រយោជន៍​សាធា​រ​ណៈ​ ចៀសវាង​ការ​ប្រើប្រាស់​ខុស​គោលដៅ​ ដូច​ជា​ការ​ដាក់​ដងទង់​ជាតិ​លើ​ចិញ្ចើម​ផ្លូវ​ជាដើម​។​

នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​លោក​  មាន​ ច​ន្ទ័​ដា​រា​ បាន​និយាយ​ថា​ បន្ទាប់​ពី​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​អគារ​ Naga​ World​ និង​បាន​បញ្ជា​ឲ្យ​ព​ន្លឿ​ន​ការ​រុះរើ​សំណង់​នោះ​ ក្រុមហ៊ុន​ Naga​ World​ ក៏​បាន​ធ្វើការ​រុះរើ​នៅ​រសៀល​ថ្ងៃ​អង្គារ​ ។​

«​ការ​សាងសង់​សំ​យ៉ាប​ចេញ​ក្រៅ​ សំ​យ៉ាប​គ្រប​ទឹកភ្លៀង​របស់​ក្រុមហ៊ុន​របស់​អគារ​ Naga​ World​ នេះ​ម្សិលមិញ​ ឯកឧត្តម​អភិបាល​ បាន​ចុះ​ដឹកនាំ​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ការងារ​ហ្នឹង​… ​ឃើញ​ថា​វា​ខុស​ជាមួយនឹង​ប្លង​ ហើយ​ក៏​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​រុះរើ​…»​។​

ទោះជា​យ៉ាងណា​ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​រូប​នេះ​មិន​ធានា​ថា​ នៅ​ថ្ងៃ​ខាង​មុខ​ក្រុមហ៊ុន​នេះ​ នឹង​មិន​មានការ​សាងសង់​សំណង់​ខុស​ទៀត​នោះ​ទេ​ ប៉ុន្តែ​លោក​ថា​ ប្រសិនបើ​ក្រុមហ៊ុន​នៅ​តែ​បំពាន​សាងសង់​ទៀត​ សាលា​រាជធានី​ភ្នំពេញ​នឹង​ចាត់វិធានការ​ទប់ស្កាត់​ភ្លាម​។​

ទាក់ទង​នឹង​បញ្ហា​នេះ​ នាយក​ប្រតិបត្តិ​សម្ព័​ន​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ បាន​ទទូច​ទៅ​ដល់​ក្រសួង​ដែល​ពាក់​ព័​ន្ទ​ រួម​ទាំង​ក្រុមហ៊ុន​ Naga​ World​ ត្រូវ​ពិនិត្យ​មើល​ប្លង់​ដែល​អនុញ្ញាត​ ឬ​ក៏​ប្លង់​ដែល​ស្នើរ​សុំ​សា​ង​សង់​នោះ​ជា​មុន​ ហើយ​បើ​មានការ​សាងសង់​រំលោភ​ទៅ​នឹង​ប្លង់​ ដែល​ខ្លួន​បាន​ស្នើ​ លោក​សាទរ​ឲ្យ​មានការ​បំផ្លាញ​ចោល​នូវ​រាល់​សំណង់​ដែល​មិន​បាន​អនុញ្ញាត​ដោយ​រដ្ឋ​។​

«​ធម្មតា​អ្នក​រកស៊ី​ជា​ឈ្មួញ​ធំៗ​ចឹ​ង​គេ​គឹ​ត​ថា​គេ​មាន​ខ្នង​ធំៗ​បង្អែក​ ហើយ​បាន​គេ​ហ៊ាន​ធ្វើ​បែប​ណឹ​ង​ ក៏​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មើលឃើញ​ទិ​ត្ថភាព​មួយ​ ទី​មួយ​ខ្ញុំ​នៅ​តែ​ទទូច​ថា​ ទាំង​ក្រសួង​ទាំង​ Naga​ World​ ត្រូវ​ពិនិត្យ​មើលទៅ​លើ​ប្លង់​ដែល​អនុញ្ញាត​ ឬ​ក៏​ប្លង់​ដែល​ស្នើរ​សុំ​មុន​ ហើយ​បើសិនជា​ក្រុមហ៊ុន​ណឹ​ង​សាងសង់​រំលោភ​ប្លង់​ដែល​ខ្លួន​បាន​ស្នើរ​សុំ​ទៅ​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​កម្ម​សំណង់​ យើង​សាទរ​ចំពោះ​ការ​អន្តរាគមន៍​ទាំងឡាយ​ណា​ឲ្យ​មានការ​បំផ្លាញ​ចោល​»​។​

​សូម​រំលឹក​ថា​ ពាក់ព័ន្ធ​នឹង​សំណង់​របស់​ក្រុមហ៊ុន​ Naga​ World​នេះ​ កាលពី​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ កន្លង​ទៅ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​និង​ក្រសួង​ពាក់ព័ន្ធ​ ចាត់វិធានការ​កែ​លម្អរ​ជា​បន្ទាន់​លើ​សំណង់​អគារ​ ដែល​បាន​ធ្វើ​លយ​លើ​ផ្លូវ​សាធារណៈ​ នាំ​ឱ្យ​ប៉ះពាល់​ដល់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ ៕

Share

Image
Image
Image