en     km
en     km

សម្តេច​​ ហ៊ុន​​ សែន​​ ៖​ ​អ្នក​ ​Hacker​ ​លួច​​ចូល​​គេហទំព័រ​ រ​បស់​​លោក​ជា​​ទ​ង្វើ​​របស់​​បក្ស​​ប្រឆាំង​

Share

​ភ្នំពេញ​៖​ នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​កម្ពុជា​បាន​សរសេរ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ នៅ​ថ្ងៃ​ សៅរ៍​ ទី​០៧​ឧសភា​ នេះ​ថា​ គេហទំព័រ​របស់​លោក​ ដែល​មាន​អា​ស័​យ​ដ្ឋា​ន​ www.samdechhunsen.gov.kh​ ត្រូវ​បាន​ក្រុម​ Hacker​ លួច​ចូល​ទៅ​ប្តូរ​រូបភាព​ និង​ធ្វើ​ឱ​បាត់បង់​ទិន្នន័យ​សំខាន់ៗ​មួយ​ចំនួន​ធំ​ ។​ សម្តេច​ ហ៊ុន​ សែន​ បាន​អះអាង​ថា​ អ្នក​លួច​ចូល​ទំព័រ​ ចូល​គេហទំព័រ​ផ្លូវការ​របស់​លោក​ ដែល​មាន​អា​ស័​យ​ដ្ឋា​ន​ www.samdechhunsen.gov.kh​  គឺជា​ទ​ង្វើ​របស់​ក្រុម​គណបក្សប្រឆាំង​ ។

Hun-Sen
សម្តេច​ ហ៊ុន​ សែន នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​កម្ពុជា​

​សម្ដេច​ ហ៊ុន​ សែន​ សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវកា​របស់​លោក​ទៀត​ថា​ នៅ​វេលា​ម៉ោង​ ៤​ ទៀប​ភ្លឺ​គេហទំព័រ​របស់​លោក​ត្រូវ​បាន​ក្រុម​ Hacker​ ចូល​ទៅ​ផ្លាស់​ប្ដូរ​រូបភាព​ និង​ ធ្វើ​ឲ្យ​ទិន្នន័យ​សំខាន់ៗ​មួយ​ចំនួន​ធំ​ត្រូវ​បាត់បង់​ ។​ នាយក​រដ្ឋមន្ដ្រី​បាន​ហៅ​ការ​ Hacker​ គេហទំព័រ​របស់​លោក​នា​ពេល​នេះ​ ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ និង​ បំផ្លាញ​ដល់​កិត្ដិយស​ សេចក្ដី​ថ្លៃថ្នូរ​របស់​លោក​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​អំពើរ​ប្លន់​ដែល​ជនល្មើស​បាន​ប្រព្រឹត្តិ​ដោយ​ចំហរ​មក​លើ​គេហទំព័រ​ផ្លូវការ​របស់​លោក​ ។​​

​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​បន្ថែម​ដែរ​ថា​ ក្រុម​ដែល​លួច​ចូល​ Hacker​ គេហទំព័រ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ បើ​ទោះបី​មាន​ប្រភព​មកពីណា​ក៏​ដោយ​ គឺ​ពួក​គេ​ទាំងនោះ​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជាតិ​ និង​អន្តរជាតិ​ ។​ សម្ដេច​បាន​បន្ថែម​ថា​ ក្រុម​ដែល​ Hacker​ នេះ​ជា​ក្រុម​របស់​បក្ស​ប្រឆាំង​ដែល​តែងតែ​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​ដើម្បី​វាយប្រហារ​ទៅ​លើស​ម្ដេច​ ហ៊ុន​ សែន​ ។​​

​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ ការ​ចោទប្រកាន់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​នេះ​ សំដៅ​ទៅ​លើ​គណបក្សប្រឆាំង​ តែ​មិន​ចំពោះតែ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​នោះ​ទេ​ ។​ លោក​ យឹ​ម​ សុវណ្ណ​ អះអាង​ថា​ ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ធ្វើអំពើ​ខុសច្បាប់​បែប​នេះ​ឡើយ​ ។​ លោក​បញ្ជាក់​ទៀត​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ មិន​បាន​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ទេ​ ។​​

«​បើ​តាម​ខ្ញុំ​មើលទៅ​ គឺ​មិន​បាន​សំដៅ​ទៅ​លើ​គណបក្ស​ណាមួយ​នោះ​ទេ​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មិន​ទៅ​ធ្វើ​អ្វី​ដែល​ខុសច្បាប់​បែប​នោះ​ទេ​ ហើយ​មិន​គាំទ្រ​ទេ​ ថែម​ទាំង​ថ្កោលទោស​អ្នក​ដែល​ធ្វើ​នោះ​ទៀត​»​
។​​

​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ សម្តេច​នាយក​រដ្ឋមន្ត្រី​ នៅ​ពេល​នេះ​ ក្រុម​ជំនាញ​ស្រាវជ្រាវ​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា​ (​ IT​ Crimes)​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ កំពុង​ស្រាវជ្រាវ​រក​ប្រភព​ជនល្មើស​ HACKER​ យក​មក​ផ្តន្ទារ​ទោស​តាម​ច្បាប់​ជា​ធរមាន​ ៕

Share

Image
Image
Image