ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីជូនដំណឹងទៅដល់ថ្នាក់ដឹកនាំ និងបុគ្គលិក មន្ត្រីរាជការ ក្រោមឱវាទ ឱ្យបានដឹងថា ដើម្បីលើកស្ទួយវិស័យសុខាភិបាល និងសុខមាលភាពសង្គម ក្រសួងរ៉ែ និងថាមពល បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នឹងបង្កើតព្រឹត្តិការណ៍ផ្តល់ឈាម ដើម្បីជួយឧបត្ថម្ភដល់ជនរងគ្រោះខ្វះឈាមនៅទូទាំងប្រទេស។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល ចុះផ្សាយនៅថ្ងៃទី០៦ឧសភា ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៩ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ២:០០ រសៀល នៅទីស្តីការក្រសួងរ៉ែ និងថាមពល សាលប្រជុំត្បូងទទឹម (ជាន់ទី ២) ៕
Post Views: 202