en     km
en     km

ក្រសួង​យុត្តិ​ធម៌​​ថា​​មិន​​ទាន់​​ទទួល​​បាន​​លិខិត​ផ្លូវការ​​ CNRP​ ​រឿង​​កោះ​ហៅ​​រដ្ឋ​មន្ត្រី​​ទៅ​​បំ​ភ្លឺ​​ផ្ទាល់​មាត់

Share

ភ្នំពេញ ៖ ​ក្រសួងយុត្តិធម៌​បញ្ជាក់​ថា​ ក្រសួង​មិន​ទាន់​ទទួល​បាន​លិខិតផ្លូវការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ កោះហៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ទៅ​សាកសួរ​នៅឡើយ​ទេ​ ។​ នេះ​បើ​តាម​ការ​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ គឹ​ម​ សន្តិភាព​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​។​

Ministry-justice-pre
រូបភាពពី៖ Facebook ក្រសួងយុត្តិធម៌

​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ថ្ងៃ​ទី​០៤​ខែឧសភា​ ផ្ញើ​ជូន​សម្តេច​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ ស្នើ​ឱ្យ​លោក​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ឆ្លើយ​បំភ្លឺ​ផ្ទាល់មាត់​នៅ​វិមាន​រដ្ឋសភា​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ណាមួយ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ។​​

​នៅ​ក្នុង​លិខិត​នេះ​បាន​សរសេរ​ទៀត​ថា​ ការ​កោះហៅ​នេះ​ គឺ​ដើម្បី​សាកសួរ​អំពី​ គោលការណ៍​ច្បាប់​ និង​គោលនយោបាយ​ព្រហ្មទណ្ឌ​របស់​រដ្ឋាភិបាល​ ពាក់ព័ន្ធ​នឹង​ការ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​បណ្តោះអាសន្ន​ និង​ការ​ប្តឹង​បរិហារ​ និង​អំណាច​ធ្វើ​អធិបញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជាដើម​ ៕

Share

ព័ត៌មានទាក់ទង

Image