loader

សាលាក្រុង​​ មិន​​អនុញ្ញាត​​ឱ្យ​​ក្រុម​​ពលរដ្ឋ​​ហែ​ញត្តិ​ទៅ​​ ACU​ ​នៅ​​ថ្ងៃ​​ទី​​០៧​ឧសភា​ ​ឡើយ​

​ភ្នំពេញ ៖ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ បាន​ចេញ​លិខិត​បដិសេធ​ចំពោះ​សំណើសុំ​ហែ​ក្បូន​របស់​ក្រុម​ពលរដ្ឋ​ យុវជន​ និង​ស្ត្រី​ បំណង​ឆ្ពោះទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ នៅ​ថ្ងៃ​ទី​០៧​ខែ​ ឧសភា​ ស្អែក​នេះ​ ។​

Phnom-Penh-CityHall-text

​លិខិត​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចុះ​ល្ងាច​ថ្ងៃ​ទី​០៥​ឧសភា​ បាន​សរសេរ​ថា​ ការ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​សាធារណៈ​ បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​ និង​របៀបរៀបរយ​សាធារណៈ​ ។​ ​សាលា​រាជធានី​ភ្នំពេញ​ បាន​ព្រមាន​ថា​ ប្រសិនបើ​ពលរដ្ឋ​នៅ​តែ​អនុវត្ត​ផ្ទុយ​ពី​ស្មារតី​នៃ​ការ​សម្រេច​នេះ​ ពួក​គេ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ ។​​

​សូម​បញ្ជាក់​ថា​ ក្រុម​ប្រជាពលរដ្ឋ​ យុវជន​ និង​ស្ត្រី​ ប្រមាណ​ ២,០០០​នាក់​ គ្រោង​ហែ​ញត្តិ​ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ហៅ​កាត់​ថា​ ACU​ នៅ​ថ្ងៃ​ទី​0៧​ ខែឧសភា​ ឆ្នាំ​២០១៦​ ស្អែក​នេះ​ ដើម្បី​ស្នើ​ឱ្យ​បញ្ឈប់​ការ​គំរាមកំហែង​ ធ្វើ​ទុក​បុក​ម្នេញ​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ តាម​រយៈ​ការ​ចោទប្រកាន់​ផ្សេងៗ​ និង​បញ្ឈប់​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន​ ដែល​មាន​លក្ខណៈ​ស្តង់ដា​ពីរ​ ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x