en     km
en     km

លោក​​ សម​ រ​ង្ស៊ី ​​ថា​​ សម្តេច​​ ហ៊ុន​​ សែន​​ បាន​​ប្រាប់​​លោក​​ឲ្យ​​បែក​​គ្នា​​ជា​មួយ​​លោក​​ កឹ​ម​​ សុខា​

Share

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ បាន​ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ផ្តាច់មុខ​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ នៅ​យ​ប់​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ខែឧសភា​ថា​ សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ប្រាប់​ឲ្យ​លោក​បែក​គ្នា​ពី​ លោក​ កឹ​ម​ សុខា​  អនុប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ។​

sam-ransy-text
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​

​លោក​ សម​ រ​ង្ស៊ី​ថ្លែង​យ៉ាង​ដូច្នេះ​ថា​«​កាល​ខ្ញុំ​ជួប​ លោក​ ហ៊ុន​ សែន​ គាត់​និយាយ​ត្រង់ៗ​ជាមួយ​ខ្ញុំ​ សម​ រ​ង្ស៊ី​ គាត់​ថា​ ជាមួយ​ឯកឧត្តម​ ខ្ញុំ​ចូល​ចិត្ត​ណាស់ ​(​សម្តេច​ ហ៊ុន​ សែន​)​ ខ្ញុំ​អត់​មាន​បញ្ហា​យើង​ធ្វើការ​ជាមួយ​គ្នា​បាន​ល្អ​ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ធ្វើការ​ជាមួយ​ឯកឧត្តម​ កឹ​ម​ សុខា​ មាន​ន័យ​ថា​ បើ​ចង់​ឲ្យ​ខ្ញុំ​និង​មាន​ទំនាក់ទំនង​ល្អជា​មួយ​លោក​ ហ៊ុន​ សែន​ បើ​ខ្ញុំ​ចង់​មាន​អ្វី​ទទួលផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ លាភសក្ការៈ​អ្វី​ហ្នឹង​ ឲ្យ​ខ្ញុំ​បែក​ពី​ កឹ​ម​ សុខា​ ប៉ុន្តែ​ខ្ញុំ​(​សម​ រ​ង្ស៊ី​)​បាន​ធ្វើអោយ​លោក​ ហ៊ុន​ សែន​ ដឹងខ្លួន​យល់​ច្បាស់​មិន​ចាំបាច់​លេងល្បែង​និង​ទេ​»​។​

​ទោះបី​យ៉ាងណា​ក៏​ដោយ​ លោក​ សម​ រ​ង្ស៊ី​ មិន​បាន​បញ្ជាក់​ពី​ជំនួប​ជា​ សម្តេច​ ហ៊ុន​ សែន​ ជាក់លាក់​ថា​នៅ​ពេល​ណា​ឡើយ​។​
​សូម​ជម្រាប់​ថា​ នៅ​រយះ​ពេល​ចុង​ក្រោយ​នេះ​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​ជួប​សម្តេច​ ហ៊ុន​ សែន​ ចំនួន​២​ដង​ គឺ​ម្តង​នៅ​ក្នុង​ ពិធី​ពិសារ​អាហារ​លក្ខណៈ​គ្រួសារ​ នៅ​ភូមិ​គ្រឹះ​របស់​សម្តេច​ និង​ ម្តងទៀត​គឺ​ ដំណើរ​ទស្សនា​ព្រឹត្តិការណ៍​អង្គ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប​ កាលពី​ឆ្នាំ​ ២០១៥​ ៕​

Share

Image
Image
Image