en     km
en     km

នាយក​រដ្ឋមន្ត្រី​តួ​ក​គី​ប្រកាស​ចុះ​ចេញពី​តំណែង​ដោយ​គ្មាន​ស្ដាយស្រណោះ​

Share

នាយក​រដ្ឋមន្ត្រី​ប្រទេស​តួ​ក​គី​ លោក​ Ahmet​ Davutoglu​ បាន​និយាយ​ថា​ លោក​នឹង​ចុះ​ចេញពី​តំណែង​យ៉ាង​ពិតប្រាកដ​ នៅ​ពេល​គណបក្ស​របស់​លោក​បើក​មហាសន្និបាត​វិសាមញ្ញ​នៅ​ចុងខែ​ឧសភា​នេះ​ ។

Ahmet-Davutoglu--WMC
លោក​ Ahmet​ Davutoglu​ នាយក​រដ្ឋមន្ត្រី​ប្រទេស​តួ​ក​គី​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ លោកនាយក​រដ្ឋមន្ត្រី​លោក​ Ahmet​ ប្រកាស​ដូចនេះ​ ព្រោះតែ​អន់ចិត្ត​ប្រធានាធិបតី​លោក​ Recep​ Tayyip​ Erdogan​ ដែល​មាន​ផែនការ​ជំរុញ​ប្រទេស​តួ​ក​គី​ជា​របប​ប្រធានាធិបតី​និយម​ ។​

​បែប​នេះ​ក្ដី​ លោក​ Cemil​ Ertem​ ជំនួយការ​ប្រធានាធិបតី​ និយាយ​ថា​ នឹង​មិន​មានការ​បោះ​ឆ្នោត​សភា​មុន​អាណត្តិ​នោះ​ទេ​ គឺ​នាយក​រដ្ឋមន្ត្រី​ថ្មី​កើត​ចេញពី​ការ​តែងតាំង​ ។​ បច្ចុប្បន្ន​នេះ​ តួ​ក​គី​ គឺជា​សមាជិក​សហភាព​អឺរ៉ុប​៕​

ប្រភព​:BBC

Share

Image
Image
Image